. . . . . .
.
ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤

.
ហេតុអ្វីបានជាស្រ្តីចាំបាច់ ត្រូវថែរក្សាកញ្ចឹង-ក?
March 25, 2014 (11:49:50) [ 1299 ]
 
 
គល់-ករបស់ស្រ្តីទាំងឡាយ ពិតជាមានលក្ខណៈទាក់ទាញ និងបង្កើនសម្រស់បាន ថែមមួយកម្រិតទៀត។ ស្រ្តីដែល មាន ក ល្អស្អាតបានជំរុញឲ្យមានផ្ទៃមុខ កាត់តែផូផង់ថែមទៀត។ ជាការពិតណាស់ ក ត្រូវការការថែរក្សាដូចគ្នានឹង មុខដែរ ដោយស្រ្តីទាំងឡាយគួរតែយកចិត្តទុកដាក់ចំពោះរឿងនេះ ទើបអាចចៀសផុតពីការស្តាយក្រោយបានព្រោះ ថា សម្អរបស់ស្ត្រី មិនមែនស្ថិតនៅត្រង់សាច់មុខល្អប៉ុណ្ណោះទេ គឺអាស្រ័យដោយសាច់ ក និងកញ្ចឹងក និងកំភួនជើង ផងដែរ។

គេនិយមបាញ់ទឹកអប់ នៅត្រង់បរិវេណ ក គេប្រើវាឲ្យធ្វើចលនាងាកចុះឡើងមិនឈប់ឈរ ដូច្នេះកមានសារសំខាន់ ជាងផ្ទៃមុខទៅទៀត។ មិនតែប៉ុណ្ណោះវា គឺជាភ្នាក់ងារបញ្ជា ចលនាក្បាល ឬធ្វើឲ្យដងខ្លួននៅនឹង ថ្កល់មួយកន្លែង។

មតិដែលយល់ថាសាច់ ក មិនសំខាន់ជាប្រការមួយខុសធ្ងន់បំផុត។ អ្នកត្រូវប្រុងប្រយ័ត្នដើម្បីថែរក្សាវាឲ្យមានសភាព ល្អស្អាតដូចជាផ្ទៃមុខអញ្ចឹងដែរ។ ក អាចទទួលលរងនូវការឈឺចុករោយ គ្រេច ថ្លោះជារឿយៗ នៅពេលដែលយើង ធ្វើចលនាខុសទំនង។ អាការបែបនេះអាចធ្វើឲ្យស្បែក ក ជ្រីវជ្រួញ បាត់ភាពទន់ភ្លន់ ហើយជួនកាលលេចចេញនូវ ស្នាមផ្នត់ៗ ដិតក្រឡៅទៀតផង។

ដោយឡែក ការឈានចូលដល់ដំណាក់កាលនេះ ក៏មិនទាន់យឺតពេលដែរ ដោយស្រ្តីត្រូវដុសលាងម្អាត ក ដោយថ្នម ដៃ និងប្រើក្រែមប្រភេទថែរក្សាស្បែក ក លាបបំបាត់ស្នាមផ្នត់ និងភាពគ្រើមៗនៅត្រង់បរិវេណ ក។ គ្មានអ្វីគួរឲ្យល្អ មើលសោះ នៅពេលដែលនារីផាត់ម្ស៉ៅ មុខហើយមិនផាត់ កផងនោះ។ ដូច្នេះគេត្រូវផាត់ម្ស៉ៅមុខ និងក ឲ្យមាន សម្បុរដូចគ្នា ទើបអាចជួយបង្កើនសម្រស់ បានមួយកម្រឹត និងជាទីទាក់ទាញភ្នែករបស់បុរស។

របៀបផាត់ម្ស៉ៅនៅ ក

ក ត្រូវចាំបាច់នូវការ លាបម្ស៉ៅដូចមុខដែរ ដោយគ្រាន់តែមានបែបផែន ដោយឡែកទៅតាមទម្រង់ ក។ របៀបផាត់ ម្ស៉ៅត្រូវលាបម្ស៉ៅពីគល់ ក មកចង្កា។ អាវវាល ក ត្រឹមណាត្រូវលាបដល់នោះ។

សម្រាប់ស្រ្តីមួយចំនួនដែលមាន ក វែង ត្រូវផាត់ម្ស៉ៅឲ្យសជាងផ្ទៃមុខ។ ចំណែកអ្នកដែលមាន ក ខ្លីត្រូផាត់ម្ស៉ៅផ្នែក ក ខាងមុខឲ្យសជាងផ្នែកទាំងសងខាង ក ខាងមុខវិញម្តង។ ស្រ្តីក វែងមិនរើសម៉ូដសក់ និងសម្លៀកបំពាក់នោះទេ ប៉ុន្តែចំពោះអ្នកដែលមាន ក ដុះប៊ឺ ឬក ខ្លី មិនឲ្យពាក់អាវក ក្អម អក្សរ V និងអាវដែលមិនមានទ្រនាប់ស្មា ដែលរឹត តែធ្វើឲ្យឃើញ ក រួញខ្លីកប់នៅក្នុងស្មាទាំង២ថែមទៀត៕

(ប្រភពពី៖ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 26 នាក់
  Flag Counter
Flag Counter