មរតកសាសន៍ពុំអាចស្មានដល់ និងមេរៀនទទួលបានពីក្មេងស្រីក្រីក្រម្នាក់
|
September 21, 2015 (03:13:16)
|
[ 1456 ] |
|
|
|
|
៣០ឆ្នាំមុន នារាត្រីដ៏សែនត្រជាក់ ភរិយារបស់សេដ្ឋីម្នាក់ បានភ្លេចខ្លួនធ្វើជ្រុះកាបូបក្នុងមន្ទីរពេទ្យ។ សេដ្ឋីរូបនេះពិត ជាខ្វាយខ្វល់យ៉ាងខ្លាំង ប្រញាប់វិលត្រលប់មកស្វែងរកភ្លាម។ ព្រោះថា ក្នុងនោះ ក្រៅពីលុយកាក់ខ្លះៗ នៅមានមូលប្បទានប័ត្រតម្លៃ ១០ លានដុល្លារ រួមជាមួយរបាយការណ៍ព័ត៌មានសម្ងាត់ដ៏សែនមានតម្លៃលើទីផ្សារ។
ពេលមកដល់មន្ទីរពេទ្យ លោកប្រញាប់រត់ចូលទៅក្នុងបន្ទប់ ហើយក៏ក្រឡេកឃើញក្មេងស្រីស្គមស្គាំងម្នាក់ កំពុងញ័រទទ្រើត ព្រោះរងារ ហើយក្នុងដៃកំពុងឱបជាប់កាបូបដែលភរិយារបស់គាត់ជ្រុះបាត់។
ក្មេងស្រីនោះឈ្មោះ លីញលីញ នាងមកទីនោះ ដើម្បីថែទាំម្តាយកំពុងមានជំងឺជាទម្ងន់។ ម្តាយ និងកូនស្រីរស់នៅពឹងផ្អែកគ្នាទៅវិញមក ព្រោះស្ថានភាពទីទ័ល អ្វីៗបានត្រូវលក់ដើម្បីមើលជំងឺ ហើយថ្ងៃស្អែក ប្រសិនពុំមានលុយបង់ថ្លៃមន្ទីរពេទ្យ ពួកគេបង្ខំចិត្តត្រូវចាកចេញ...។
យប់នោះ នាងតូចកំពុងដើរបណ្តើរ បន់ស្រន់ទេវតាបណ្តើរ សូមឲ្យមានសប្បុរសជនណាម្នាក់ជួយដល់ខ្លួន។ ពេលនោះឯង ដែលនាងឃើញស្ត្រីម្នាក់ធ្លាក់ជ្រុះកាបូបដោយពុំដឹងខ្លួន។ នាងនៅតែម្នាក់ឯង ក៏ស្ទុះទៅរើសវា រួចបែរមកប្រញាប់រត់រកម្ចាស់កាបូបដើម្បីសង។ ប៉ុន្តែ នាងតាមពុំទាន់ ព្រោះស្ត្រីរូបនោះ បានប្រញាប់ចូលរថយន្តចាកចេញ ទៅបាត់។
នាងក៏ឱបកាបូបវិលមកបន្ទប់ម្តាយសំរានក្នុងមន្ទីរពេទ្យ។ អ្នកទាំង២ ក៏បើកកាបូបមើល ហើយពិតជាស្រឡាំងកាំង នឹងលុយកាក់មានក្នុងនោះ ។ ពួកគេឃើញវា អាចគ្រប់គ្រាន់សម្រាប់ថ្លៃព្យាបាលជំងឺ តែម្តាយរបស់នាងបានប្រាប់ ទៅកូនថាៈ អ្នកជ្រុះកាបូបកនេះ គេកំពុងខ្វាយខ្វល់ណាស់! កូនយកវាទៅអង្គុយចំនៅច្រកទ្វាចូលមន្ទីរពេទ្យមើល ហើយរង់ចាំគេមករកប្រគល់ឲ្យគេវិញ។
ថ្វីត្បិតតែសេដ្ឋីរូបនេះ បានជួយគ្រប់យ៉ាង តែស្ត្រីជាម្តាយពុំបានជាសះស្បើយទេ។ គាត់បានទទួលមរណភាព ហើយសេដ្ឋីក៏ទទួលនាងតូចយកមកចិញ្ចឹមឲ្យរៀនសូត្រ។ ១រយៈក្រោយមក ជាមួយព័ត៌មានសម្ងាត់ និងមូលប្បទានប័ត្រ ១០ លានដុល្លារ បានធ្វើឲ្យមុខជំនួញរបស់គាត់ទទួលជោគជ័យដ៏សម្បើម ក្លាយជាមហាសេដ្ឋីម្នាក់។
នាងតូចបានសិក្សាចប់សកលវិទ្យាល័យ ហើយក៏វិលត្រលប់ជួយឪពុកចិញ្ចឹមក្នុងការងារជំនួញ ។ អំឡុងពេលនោះ នាងពុំបានទទួលមុខតំណែងអ្វីឡើយ ប៉ុន្តែ បទពិសោធន៍ល្បិចកលជំនួញ ត្រូវបានឪពុកចិញ្ចឹមផ្ទេរឲ្យយ៉ាងស្ងៀម ស្ងាត់ ។ នាងបានក្លាយជាពាណិជ្ជករដ៏ប៉ិនប្រសប់ម្នាក់ ដល់ថ្នាក់មហាសេដ្ឋីតែងប្រឹក្សាយោបល់របស់នាង។
មុនពេលស្លាប់ មហេសេដ្ឋីបានសរសេរមរតសាសន៍មួយ ធ្វើឲ្យគេភ្ញាក់ផ្អើល និងស្ទើរពុំជឿ។ គាត់សរសេរថាៈ "មុនពេលខ្ញុំស្គាល់ម្តាយនាង និងនាងតូច លីញ លីញ ពេលនោះ ខ្ញុំមានលុយក្រាស់ក្រែលដែរហើយ។ ប៉ុន្តែ ពេលជួបនឹងនាងតូច នៅមុខគ្រែពេទ្យ ដែលម្តាយរបស់នាងសំរាក ទើបខ្ញុំដឹងថា ពួកគេជាអ្នកមានបំផុត ព្រោះទឹកចិត្ត របស់ពួកគេ បានឈរដល់ស្តង់ដារ 'ធ្វើជាមនុស្ស' ដែលពុំងាយឈោងចាប់បាន ហើយវាក៏ជាចំណុចដែលពាណិជ្ជករពួកខ្ញុំខ្វះខាតបំផុត ។ ពួកគេបានធ្វើឲ្យខ្ញុំស្វាងស្មារតីដឹងថា សម្បត្តិធំបំផុតរបស់មនុស្ស គឺសិល៌ធម៌"។
"ខ្ញុំទទួលចិញ្ចឹម លីញ លីញ ពុំមែនដើម្បីជាការសងគុណទេ ហើយក៏ពុំមែនជាការអាណិត អាសូរដែរ តែចង់ទទួល បាននូវគំរូ១ពីរបៀបធ្វើជាមនុស្ស ។ ពេលមានប្រការនេះនៅក្បែរ បណ្តាលឲ្យខ្ញុំវៀងវៃ ចាប់យកឱកាស ហើយដឹង ថា អ្វីគួរ និងពុំគួរធ្វើ ។ លុយណាដែលគួរ និងពុំគួរទទួលយក ។ នោះឯងជាគន្លឹះជួយឲ្យបុព្វហេតុក្រោយមករបស់ខ្ញុំ ឈានដល់ភាពឧត្តុងឧត្តម -ខ្ញុំបានក្លាយជាមហាសេដ្ឋី ។ ពេលខ្ញុំចាកចេញទៅ ទ្រពសម្បត្តិទាំងអស់នឹងត្រូវប្រគល់ ឲ្យ លីញ លីញ បន្តវេន ។ បែបនេះ ទើបបុព្វហេតុរបស់ខ្ញុំ បន្តថ្កុំថ្កើងរុងរឿងឈាន ដល់ជោគជ័យកំរិតកំពូល។ ខ្ញុំជឿជាក់យ៉ាងពិសេសថា កូនប្រុសដ៏ឆ្លាតវៃតែ១គត់ នឹងយល់បានពីទឹកចិត្តរបស់ឪពុកវា។"
ពេលដែលកូនប្រុសរបស់គាត់វិលមកពីបរទេស ក៏បានអានមរតកសាសន៍នោះ ហើយចុះហត្ថលេខា ដោយពុំរារែកចិត្តបន្តិចណាឡើយ ។ ប៉ុន្តែ គាត់បានសរសេរពាក្យ ២ បន្ទាត់គឺៈ "ខ្ញុំយល់ព្រមការឲ្យ លីញ លីញ បន្តមរតករបស់ឪពុកខ្ញុំ ខ្ញុំមានសំណូមពរតែ១គត់ គឺ លីញ លីញ មេត្តាធ្វើជាភរិយារបស់ខ្ញុំ"។
បន្ទាប់ពីឃើញបងប្រុសចិញ្ចឹមចុះហេត្ថលេខា នាងក៏ចុះហត្ថលេខាអមនឹងប្រយោគយ៉ាងខ្លីៈ "ខ្ញុំទទួលយកទ្រព្យសម្បតិទាំងស្រុង ដែលឪពុកចិញ្ចឹមប្រគល់ឲ្យ រួមទាំងកូនប្រុសរបស់គាត់"។
ប្រិយមិត្ត! តើប្រិយមត្តិយល់យ៉ាងណាដែរ?៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|