មនុស្សប្រមាណ ៧៥% ឆ្លង ផ្តាសាយដោយគ្មានបញ្ចេញ រោគសញ្ញា
|
March 25, 2014 (11:47:37)
|
[ 1314 ] |
|
|
|
|
បើតាមការស្រាវជ្រាវមួយ របស់អ្នកវិទ្យាសាស្ត្រអង់គ្លេស បានត្រូវបង្ហាញថា មានមនុស្សប្រមាណ ៣/៤ តែងរងជំងឺផ្តាសាយរដូវកាល ហើយពុំបញ្ចេញរោគសញ្ញាទេ។
តាមការសិក្សារបស់ អ្នកវិទ្យាសាស្ត្រអង់គ្លេស នៅសកលវិទ្យាល័យ London ថ្មីៗនេះ ហើយក៏ត្រូវបានប្រកាសលើទស្សនាវដ្តី The Lancet Respiatory Medicine បង្ហាញថា មានមនុស្សប្រមាណ ៣/៤ បានរងផ្តាសាយតាមរដូវ ដោយពុំមានរោគសញ្ញា បង្ហាញថា ផ្តាសាយទេ ។
ក្រុមស្រាវជ្រាវ បានអង្កេតលើតួលេខ នៃការឆ្លងរោគផ្តាសាយ តាមរយៈការពិសោធន៍ឈាម នៅនឹងផ្ទះរបស់អ្នកស្ម័គ្រ ចិត្ត មុននិងក្រោយវេលា ងាយកើតរោគផ្តាសាយ (ក្នុងរដូវរងា) ៦ ឆ្នាំជាប់ៗគ្នាក្នុងនោះ រួមទាំងឆ្នាំមានរោគផ្តាសាយ ជ្រូក H1N1 (2009) ។ លទ្ធផលបង្ហាញថា មានមនុស្សប្រមាណ ១៨% ពុំបានចាក់វ៉ាក់សាំង មានឆ្លងរោគផ្តាសាយ ។ ក្នុងចំណោមនោះ មានត្រឹមតែ ២៣% ដែលចេញជាអាការៈផ្តាសាយ ហើយ ១៧% ប៉ុណ្ណោះ ដែលទៅជួបពេទ្យ ពេល ផ្តាសាយ ។
តាមអ្នកវិទ្យាសាស្ត្រនោះ ស្ថានភាពនៃរោគផ្តាសាយ បានត្រូវវាយតម្លៃទាប ដែលតាមពិតទៅ វាខ្ពស់ជាង ២២ ដង ប្រៀបទៅនឹងស្ថិតិបច្ចុប្បន្ន ដែលធ្វើបែបបូកសរុបពីមូលដ្ឋានឡើងមក ។ ហេតុនេះ ចាំបាច់ត្រូវមានរបៀបគ្រប់គ្រងថ្មី ដើម្បីបង្ការរោគនេះ ឲ្យបានប្រសើរ ទៅថ្ងៃអនាគត៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|