ប្រទេសទាំង ១០ ដែលជាទីពេញនិយមរបស់ភ្ញៀវទេសចរណ៏ប្រចាំឆ្នាំ ២០១៥
|
August 04, 2015 (05:49:18)
|
[ 1554 ] |
|
|
|
|
បច្ចុប្បន្នមានទីកន្លែងទេសចរណ៏ជាច្រើនពាន់កន្លែង ដែលជាទីកន្លែងសម្រាប់អ្នកទេសចរណ៍ជាច្រើនប្រាថ្នាចង់ទៅទស្សនា។ ដោយឡែកថ្ងៃនេះទំព័រ Everyday យើងខ្ញុំសូមលើកយកត្រឹមតែ ១0 កន្លែងប៉ុណ្ណោះដែលមានភាពស្រស់ស្អាតដាច់គេ និង មានភ្ញៀវទេសចរណ៏ចូលចិត្តទៅទស្សនាជាងគេ នៅក្នុងឆ្នាំ ២០១៥ នេះ។
១. ទីក្រុង Kyoto (ប្រទេសជប៉ុន)
ជាង ១០០០ ឆ្នាំមកហើយទីក្រុងក្យូតូគឺ ជាអធិរាជនៃប្រទេសជប៉ុន ដែលជារដ្ឋធានីនិង ជាស្លាកស្នាមនៃប្រវត្តិ
សាស្ត្ររបស់ ព្រះរាជាណាចក្ររបស់គេ។ Kyoto មានប្រាសាទពុទ្ធសាសនា និង ទីសក្ការៈបូជា ជាច្រើនកន្លែង ដែលធ្វើឲ្យភ្ញៀវទេសចរណ៏មានចំនង់ចង់ទៅទស្សនាស្នាដៃទាំងអស់នោះ។
២, ក្រុង Charleston (រដ្ឋ South Carolina)
ជាទីក្រុងចំណាស់ជាងគេបំផុត នៅភាគខាងត្បូងនៃរដ្ឋ Carolina និងជាទីក្រុងតែមួយគត់ ដែលតំណាងឲ្យសហរដ្ឋអាម៉េរិកទាំងមូលតែម្ដង។
៣. Siem Reap (ប្រទេសកម្ពុជា)
ចំណាយត្រឹមតែ២០នាទី ដែលធ្វើដំណើរតាមរ៉ឺម៉កកង់បី ពីទីរួមខេត្តសៀមរាប អ្នកទេសចរណ៏នឹងទៅដល់តំបន់អង្គរដែលជាអតីត អាណាចក្រខ្មែរដ៏រុងរឿងនៅកំឡុងសតវត្សទី៩ ដល់ ទី១៣។
៤. ទីក្រុង Florence (អ៊ីតាលី)
ជាទីក្រុងគំរូដ៏ឥតខ្ចោះមួយ សម្រាប់ភ្ញៀវទេសចរណ៏ ដែលមានគោលបំណងចង់ធ្វើការ ផ្លាស់ប្ដូរបរិយាកាស
ក្នងជីវិតរស់នៅប្រចាំថ្ងៃ។ ដំបូលអាគារខ្ពស់មូលៗ អមនឹងការរចនាបែបជារាងឆ័ត្រ បានធ្វើឲ្យសម្រស់ទីក្រុងមួយនេះកាន់តែភាពទាក់ទាញមួយកំរិតទៀត។
៥. ទីក្រុងរ៉ូម (ប្រទេសអ៊ីតាលី)
ជាទីក្រុងមួយដែលមានវិសាលភាព ផ្ទៃដីដ៏ធំល្វីងល្វើយ ដែលធ្វើឲ្យភ្ញៀវទេសចរណ៏ភាគច្រើន ដែលបានធ្វើដំណើរមកដល់ទឹកដីនេះហើយតែងតែលាន់មាត់ថា "មានកំលាំងតែដើរមិនសព្វគឺមានតែទីក្រុងរ៉ូម"។
៦. ទីក្រុងបាងកក (ប្រទេសថៃ)
បន្ទាប់ពីមានការចលាចលផ្នែក នយោបាយមួយរយៈមក ទីក្រុងបាងកកបានត្រូវស្ថាបនាឡើងវិញ ហើយត្រូវបានគេចាត់ចូលទៅក្នុងបញ្ជី ទីកន្លែងដែលល្អបំផុតរបស់ពិភពលោកនិងជាកន្លែង ដែលជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងឆ្នាំ ២០១០ដល់ឆ្នាំ ២០១៣ ។
៧. ក្រុង Krakow (ប៉ូឡូញ)
ជាទីក្រុងទីពីររបស់ប៉ូឡូញ ដែលត្រូវបានគេចាត់ទុកថាជាទីកន្លែង ដែលមានការចាប់អារម្មណ៏ក្នុងការធ្វើដំណើរកំសាន្ត។
៨. ក្រុម Barcelona (អេស្ប៉ាញ)
វប្បធម៌ភាសាការបស់តាឡាន ដ៏ល្អបំផុតដែលមានភាពល្បីល្បាញ ជាយូរមកហើយ ត្រូវបានកោតសរសើរជាសារណៈពីសំណាក់ភ្ញៀវទេសចរណ៏ជាតិ និង អត្តរជាតិ។
៩. ទីក្រុង Cape Town (អាហ្វ្រិកខាងត្បូង)
ជាទីក្រុងមួយដែលមានភាពរស់រវើក នៅពេលដែលមើលពីលើលំហអាកាស ដោយសារទីក្រុងមួយនេះត្រូវបានលំអរទៅដោយទឹកសមុទ្រអាត្លង់ទិក ។ បើសិនជាយើងមើលទីក្រុងមួយ នេះពីខាងមុខនៃឆ្នេរ នោះយើងនឹងមើលឃើញទីក្រុងមួយនេះហាក់បី ដូចជាទីកោះមួយដែលអណ្ដែត លើផ្ទៃទឹកអញ្ជឹង។
10. ក្រុង Jerusalem (យេរូសាឡឹម)
គឺជាទីកន្លែងទេសចរណ៏ ដែលអាចនិយាយបានថា ជាទីគោរពធំមួយសម្រាប់គ្រិស្ដសាសនិក។ ភាគច្រើននៃអ្នកទេសចរណ៏ដែលមកទីក្រុងមួយនេះ គឺតែងតែចង់ផ្ដិតយកនៅរូបភាព ឈើឆ្កាងរបស់ព្រះយេសូដែលបានចាំងត្រូវពន្លឺថ្ងៃរាបលិច ដែលធ្វើឲ្យរូបភាពមួយនេះពិត ជាមិនអាចឲ្យយើងបំភ្លេចបាន៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|