លក្ខណៈពិសិដ្ឋនៃទឹកនៅរមណីយដ្ឋាន ក្បាលស្ពាន
|
June 21, 2015 (12:41:40)
|
[ 1566 ] |
|
|
|
|
ខេត្តសៀមរាប : ក្បាលស្ពានជាកេរ ដំណែលស្ថាបត្យកម្មមួយដ៏អស្ចារ្យដែលជា ស្នាព្រះហស្ថដ៏ល្អប្រណើតរបស់អតីតព្រះមហាក្សត្រខ្មែរនៅក្នុង សម័យអង្គរ។ ក្បាលស្ពានមានទីតាំងប៉ែកខាងត្បូងឆៀងខាងលិចភ្នំគូលែន និងស្ថិតនៅខាងជើងឆៀងខាងកើតទីរួមខេត្តសៀមរាប។ រមណីយដ្ធាន ក្បាលស្ពានសម្បូរទៅដោយចម្លាក់លិង្គថ្មបង្កប់នូវរចនាបថ បែបអបិយជំនឿសំដៅលើព្រះអាទិទេព និងសត្វផ្សេងៗ។ អ្វីដែលពិសេសនោះគឺចម្លាក់ទាំងអស់ត្រូវបានឆ្លាក់នៅលើ បាត និងច្រាំងទន្លេដែលអាចមើលឃើញពីលើទឹកយ៉ាងច្បាស់។ ចម្លាក់ទាំងអស់នេះលាតសន្ធឹងតាមបណ្ដាយស្ទឹងក្បាលស្ពាន ដែលមានប្រវែងប្រហែល៥០ម៉ែត្រ។
ក្បាលស្ពានឬហៅបាន ថាជ្រលងលិង្គមួយពាន់ដោយសារតែក្នុងចំណោមចម្លាក់អស្ចារ្យ ទាំងអស់នោះចម្លាក់លិង្គមួយពាន់មានភាពលេចធ្លោជាងគេ ដោយត្រូវបានឆ្លាក់នៅបាតទន្លេក្នុងរជ្ជកាលព្រះបាទ សូរ្យវរ្ម័នទី១ នៅសតវត្សទី១១ក្រោមការជួយជ្រោមជ្រែងពីមន្ត្រីក្រោម ឪវាទម្នាក់របស់ព្រះអង្គ។ ក្រៅពីចម្លាក់ថ្ម បុរាណទាំងអស់នេះភ្ញៀវទេសចរក៏អាចលេងទឹកដ៏ត្រជាក់ក្រោម ម្លប់ដើមឈើត្រឈឹងត្រឈៃផងដែរ។ ដើមឈើ និងបរិយាកាសដ៏ត្រជាក់កាន់តែធ្វើឲ្យភ្ញៀវទេសចរមាន អារម្មណ៏ធូរស្រាល។
នៅតាមផ្លូវទៅរមណីដ្ធាន ក្បាលស្ពានលោកអ្នកក៏អាចចូលទស្សនាប្រាសាទបន្ទាយស្រីជាមួយ នឹងក្បូរក្បាច់រចនាល្អវិចិត្រដែលបានថែរក្សាយ៉ាងល្អ រហូតមកទល់សព្វថ្ងៃនេះ។ ដើម្បីចំណេញពេលវេលាលោក អ្នកគួរលៃពេលកន្លះថ្ងៃសម្រាប់ដំណើរកម្សាន្តទៅកាន់ ទីតាំងអច្ឆរិយះទាំងពីរនេះ។
ចំណែកប្រភពពីគីវីមេឌាបានបង្ហាញឲ្យដឹងថា ក្បាលស្ពានស្ថិតនៅចំងាយ៥០គីឡូម៉ែត្រពីក្រុងសៀមរាប និង ប្រហែល១៨គីឡូម៉ែត្រពីប្រាសាទបន្ទាយស្រី ។ កន្លែងនេះត្រូវបានគេស្គាល់ថាជាជ្រលងនៃលិង្គ១០០០។ កន្លែងនេះមានចម្លាក់ធ្វើអំពីថ្មនៅក្នុង និង ជុំវិញស្ទឹងក្បាលស្ពាន។ ចម្លាក់ទាំងនេះភាគច្រើនសាងឡើងពីសតវត្សទី១១ ដល់ទី១៣ ក្បាលស្ពានត្រូវបានស្ថាបនាឡើងដោយព្រះបាទសុរិយ្យវរ្ម័នទី១ និង ស្ថាបនារួចជាស្ថាពរដោយព្រះបាទ Udayadityavarman II ។
ដោយសារគេយល់ថា ទឹកដែលហូរតាមទីនេះជាប្រភពនៃការចម្រុងចម្រើន និងត្រជាក់ត្រជុំ ហើយម្យ៉ាង ទៀតយកទៅប្រើការក្នុងកសិកម្មផង គេបានឆ្លាក់លិង្គរាប់មិនអស់ ដែលស្នងព្រះឥសូរ នៅ តាមបាតស្ទឹង ចាប់ពីខាងជើងផែ្នកខាងលើនៃស្ពានថ្មធម្មជាតិ ចុះរហូតដល់ទឹកធ្លាក់។ ដូចេះ្នហើយបានជាសិលាចារិក សំស្ក្រិតហៅទីនេះថា សហស្រលិង្គ១។ ម្តងៗមានឆ្លាក់យោនីជាបល្ល័ង្កភ្ជាប់ជាមួយផង ចម្លាក់ទាំងនេះ រាយនៅបាតស្ទឹង ប្រវែងប្រមាណ២០០ម៉ែត្រ នៅតាមច្រាំងនិងនៅលើជញ្ឆាំងខ្លះៗផង។ ក្រៅពីនេះចម្លាក់នៅច្រើនកនែ្លងមានរូបព្រះនារាយណ៍ ផ្ទុំកណ្តាលមហាសមុទ្រនាអន្តរកប្បមួយ។ ព្រះព្រហ្មផុស ចេញពីផ្ចិតព្រះនារាយណ៍តាមផ្កាឈូកមួយទងដើម្បីបង្កើតលោកថ្មី។ គឺទឹកដែលហូរកាត់ ព្រមទាំងទទួល មន្តពីចម្លាក់ អស់ទាំងនេះឯងដែលបង្កើតជាស្ទឹងឬស្សី ហើយបែកខ្នាយមកជាស្ទឹងពួកនិង ស្ទឹងសៀមរាប ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|