ដំណើរកំសាន្តទៅកាន់ប្រទេសអ៊ីតាលី
May 02, 2015 (13:03:03)
[ 1375 ]
មុននេះ ប្រិយមិត្ត ទាំងអស់គ្នា ធ្លាប់បានចូលរួមដំណើរកម្សាន្តទៅកាន់ ប្រទេសកូរ៉េ រួចមកហើយ ថ្ងៃនេះ សូមប្រិយមិត្តចូលរួមដំណើរកម្សាន្តទៅកាន់ប្រទេសអ៊ីតាលីវិញម្តង ដូចដែលប្រិយមិត្តបានដឹងខ្លះរួចមកហើយថា ប្រទេសអ៊ីតាលីជាប្រទេសមួយដែលមានអរិយធម៌ និងស្ថាបត្យកម្ម ដ៏ចំណាស់ផងដែរនៅអឺរ៉ុប ។ ប្រទេសនេះក៏មានទីក្រុងដ៏ប្រណិតចំនួន 5 ដែលគេប្រៀបប្រដូចទៅនឹងឋានសួគ៌ទៀតផង។
1. ទីក្រុង Venice
Venice បានជាប់ចំណាត់ថ្នាក់កំពូលក្នុងបញ្ជីនៃទីក្រុងដែលរ៉ូមែនទិកបំផុតក្នុងពិភពលោក មិនមែនត្រឹមតែក្នុងប្រទេសអ៊ីតាលីប៉ុណ្ណោះទេ។ ពេលមកដល់ទីក្រុង Venice អ្នកទេសចរប្រៀបដូចជាអ្នកផ្សងព្រេងនៅលើព្រែកជីកប្រកបដោយទឹកពណ៌ខៀវដែលតភ្ជាប់ទៅទីក្រុង។ តាមផ្លូវមានទូក Gondolaដែលបញ្ជាដោយបុរសរត់ទូកជនជាតិអ៊ីតាលីដោយសំលៀកបំពាក់បុរាណ។ តាមស្ពាននីមួយៗនៅទីក្រុង Venice លោកអ្នកអាចនឹងស្វែងរកនូវភាពរ៉ូមែនទិក ជាមួយមេឃពណ៌ខៀវដែលឆ្លុះទៅក្នុងទឹកដល់បាតព្រែកជីកតែម្តង ដែលអង្រួនបេះដូងរបស់អ្នកឱ្យកាន់ចូលចិត្តជាមិនខានឡើយ។
2. ទីក្រុង Verona
យើងអាចនិយាយបានថា Veronaជាអាណាចក្រនៃក្តីស្រឡាញ់ក៏បាន ដោយសារវាបានផ្សារភ្ជាប់នូវរឿងរ៉ាវស្នេហារបស់ រ៉ូមីអូ និង ជូលៀត។ ប្រហែលគ្មាននរណាម្នាក់ដែលទៅដល់ទីក្រុង Verona ហើយមិនឈៀងចូលទៅផ្ទះរបស់ជូលៀត ឈរលើរានហាលមុខផ្ទះ និង ស្រមើលស្រមៃពីស្នេហាអមតៈ។
3. ទីក្រុង Rome
ទីក្រុងរ៉ូម ជាឋានសួគ៌សម្រាប់មនុស្សគ្រប់គ្នា ដែលចង់ទៅឃើញស្ថាបត្យកម្មដ៏ចំណាស់ និងស្រឡាញ់សិល្បៈ គំនូរ តន្ត្រី ...។
4. ទីក្រុង Napoli
"Go to Naples and then die and committed heart." នេះ ជាពាក្យដែលនិយាយអំពីសម្រស់នៃទឹកដី ភាគខាងត្បូងប្រទេសអ៊ីតាលី។ Napoli ជាទីក្រុងសម្រាប់ស្របយកខ្យល់អាកាសតាមបណ្តោយផ្លូវក្រោមពន្លឺព្រះអាទិត្យ ជាមួយនឹងសមុទ្រមេឌីទែរ៉ានេ។
5. ទីក្រុង Positano
Positano ត្រូវបានគេហៅថា ឋានសួគ៌លើពភពលោក ដោយសារតែពណ៌នៃផ្ទះនីមួយៗបានរៀបចំឲ្យរត់ប្រដេញគ្នាយ៉ាងល្អពីកំពូលភ្នំដល់សមុទ្រ និងមានថូផ្កាលើរានហាលមុខផ្ទះថែមទៀត៕
.
.
រៀល កម្ពុជា (1US$: KHR)
4015
4022
បាត ថៃឡង់ (1US$: THB)
31.48
31.55
ដុង វៀតណាម (1US$: VND)
22,720
22,800
ដុល្លារ ហុងកុង (1US$: HKD)
7.75
7.87
យ៉េន ជប៉ុន (100JPY: US$)
0.905
0.910
ដុល្លារ សឹង្ហបុរី (10SGD: US$)
7.58
7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
2.55
2.57
ផោន អង់គ្លេស (1GBP: US$)
1.405
1.410
យូរ៉ូ អឺរ៉ុប (1EUR: US$)
1.240
1.245
ហ្វ្រង់ ស្វីស (1CHF: US$)
0.905
0.910
ដុល្លារ អូស្ត្រាលី (1AUD: US$)
0.787
0.792
ដុល្លារ កាណាដា (1CAD: US$)
0.800
0.805
មាស គីឡូ (1CHI: US$)
160.5
161.5
កែប្រែរចុងក្រោយ ៖
09 - February - 2018