ស្គាល់អត្តចរិតរបស់ មនុស្សតាមរយៈការដេក
|
March 17, 2014 (09:24:01)
|
[ 1240 ] |
|
|
|
|
រាល់សកម្មភាពរបស់អ្នកសុទ្ធ តែបានលាទត្រដាងពីអ្វីដែល មានលាក់បង្កប់ទុកក្នុងខ្លួនរបស់អ្នក ដែលពេលនេះ យើងលើកយកពីអត្តន័យ តាមសកម្មភាពដេក ដើម្បីបញ្ជាក់ពីលក្ខណៈ ផ្សេងៗរបស់អ្នក ?
១-ដេកផ្ងារសន្ឋឹងដៃជើងៈ ជាមនុស្ស ស្រលាញ់ ឥស្សរភាពចូលចិត្ត នូវអ្វីដែលងាយៗ និងសប្បាយៗ។ ជាអ្នកចំណាយលុយច្រើ នទៅលើរបស់របរ ដែលស្រស់ស្អាត។ សម្រាប់រឿងអាក្រក់វិញក៏មានដែរ តែមិនច្រើនពេកនោះទេ។
២-ដេកត្បៀតដៃចន្លោះភ្លៅៈ ជាប្រភេទមនុស្ស ដែរភាគច្រើនជាអ្នកទន់ខ្សោយ ងាយនិងកើតការតូចចិត្ត ហើយថែម ទាំងអៀនខ្មាស់ច្រើនទៀតយផង ។ ក្រៅពីនេះចូលចិត្តសន្សំរឿងរ៉ាវ យកមកដេកគិតតែម្នាក់ឯង មិនចូលចិត្តពិគ្រោះ ប្តូរយោបល់ជាមួយនរណា ។ លក្ខណៈបែបនេះអាចហៅបានថា ជាបុគ្គលបង្កបញ្ហាឲ្យខ្លួនឯង ហើយដោះស្រាយ ដោយខ្លួនឯង។
៣-ដេកផ្អៀងចំកោងដងខ្លួនៈ លោកអ្នកជាមនុស្សឆាប់ កើតការមួម៉ៅបំផុតហើយ ក៏ជាអ្នកដែលសំកុករង់ចាំឱកាស សងសឹកវិញឲ្យទាល់ តែបានក្រោយពីបានខឹងនរណា ម្នាក់ហើយនោះ។ មធ្យោបាយដែលល្អអ្នកគួរតែហ្វឹកហាត់ ធ្វើជាមនុស្សចេះ បញ្ចេញនូវអារម្មណ៍កុំឲ្យ កើតតប់ប្រមល់ទើបជាការប្រសើរ។
៤-ដេកផ្អៀងកើយដៃៈ អ្នកគឺជាមនុស្សដែលគួរឲ្យ ស្រលាញ់បំផុតព្រោះអ្នក មានអារម្មណ៍ស្រស់ថ្លា មានសន្តានចិត្តល្អ និងមានមេត្តា រហូតក្លាយទៅជាបុគ្គ ដែលគួរឲ្យស្រលាញ់ រាប់អានជាទីបំផុត ពីបណ្តាលមិត្តភក្តិ។ ក៏ប៉ុន្តែអ្វីដែល នៅខ្វះខាតនោះ គឺខ្វះការជឿជាក់លើខ្លួនឯងបន្តិចតែប៉ុណ្ណោះ។
៥-ដេកផ្ងារស្រាក់ដៃកើយ នៅត្រង់កញ្ចឹងកៈ ជាមនុស្សមានភាពឆ្លាតវៀងវៃបំផុត ហើយក៏ជាអ្នកស្រលាញ់ ការសិក្សារៀនសូត្រ ពីវត្តុផ្សេងៗ ព្រមទាំងមានចិត្តអាណិត ស្រលាញ់ក្រុមគ្រួសារទៀតផង។ ប្រសិនបើនិយាយពីរឿងស្នេហា វិញអ្នកពូកែជ្រើសរើសបំផុត ប្រសិនបើ បន្ឋូរបន្ថយការជ្រើសរើសបន្តិចនោះ ពិតជាឆាប់ទទួលបានដៃគូមកជជែកកែ អផ្សុកបានយ៉ាងប្រាកដ។
៦- ដេកផ្ងារបញ្ឆរជង្គង់ៈ សម្រាប់អ្នកដែលមានទម្លាប់ដេកបញ្ឆរជង្កង់នោះអាចបញ្ចក់ថាជា ប្រភេទមនុស្សដែលចូល ចិត្តទាញយករឿងចាស់ៗមកគិតតែម្នាក់ឯង។ លក្ខណៈបែបនេះ ក៏ព្រោះថាអ្នកកំពុងតែខ្វះនូវការកក់ក្តៅក៏ថាបាន។ សរុបរួមមកអ្នកគឺមនុស្សដែលមាន ស្រមោលអតីតកប់ចូល យ៉ាងជ្រៅនៅក្នុងបេះដូង។
៧- ដេកផ្ងារហើយខ្វែងជើងគងលើគ្នាៈ ជាមនុស្សដែលមានការ ឈ្លក់វង្វេងលើខ្លួនឯងបំផុត ហើយមិនចូលចិត្តភាព ប្រែក្រឡាស់ទៀតផង។ អ្នកស្រលាញ់ភាពសន្តោស ប្រណីមានភាពអត់ធន់យ៉ាងពិសេស ហើយក៏ហាក់ដូចជា មិន សូវចូលរួមក្នុងសង្គមទៀតផង។
៨- ដេកផ្អៀងធម្មតាៈ អ្នកគឺជាមនុស្សមាន ការជឿជាក់លើស សមត្ថភាពខ្លួនឯងខ្ពស់បំផុត ជាអ្នកឧស្សាហ៍ព្យាយាម គិតគូររឿងការងារ។ លើសពីនេះទៅទៀត ក៏ជាមនុស្សសំបូរល្បិចកល ដែលអាចធ្វើឲ្យនរណា ក៏លង់ស្នេហ៍បាន ដោយងាយទៀតផង ។
៩- ដេកផ្កាប់មុខៈ សម្រាប់អ្នកដែល ដេកផ្កាប់មុខវិញជា ប្រភេទមនុស្សដែលពូកែ ខាងទ្រឹស្តីបំផុត ហើយអ្វីដែល មិនល្អនោះ គឺអ្នកគឺមនុស្សអាត្មានិយម។ចំណុចដែលសំខាន់អ្នកមិន ចេះនៅស្ងៀមមួយកន្លែងទៀតផង៕
(ប្រភពពី៖ដើមអម្ពិល)
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|