ខេត្តស្ទឹងត្រែង គេរំពឹងថា នឹងមានពិធីបុណ្យទន្លេ
|
April 03, 2015 (06:12:52)
|
[ 1936 ] |
|
|
|
|
ស្ទឹងត្រែង: ស្ទឹងត្រែង គឺជាខេត្តមួយ ដែលបានតភ្ជាប់ស្ពាន ផ្លូវពីស្ទឹងត្រែងទៅខេត្តព្រះវិហារខេត្តសៀមរាបក្រុងអង្គរ។ ពីស្ទឹងត្រែង ទៅកាន់វត្តភូប្រទេសឡាវ និងទៅកាន់ខេត្តក្រចេះ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី។
ការតភ្ជាប់ស្ពាន ផ្លូវ នៅស្ទឹងត្រែងនេះ គេរំពឹងថា នឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ នាពេលខាងមុខ។
នេះបើតាមការអះអាងពីលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ នៅសាលា ខេត្ត ស្ទឹងត្រែង។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ខេត្តភូមិភាគឦសាន មានសក្តានុពលច្រើន ដើម្បីទាក់ទាញដល់វិស័យទេសចរ ជាពិសេសនោះគឺសត្វផ្សោតតាមដងទន្លេមេគង្គ ក្នុងខេត្តក្រចេះ និង ខេត្ត ស្ទឹងត្រែង។
សត្វផ្សោត គឺជាប្រភេទសត្វមួយដ៏កម្រ នៅលើសកលលោក ហើយមានតែក្នុងប្រទេសកម្ពុជាទេ។ ដើម្បីឱ្យមានភាពទាក់ទាញដល់វិស័យទេសចរណ៍ ទើបមានការរៀបចំធ្វើពិធីបុណ្យទន្លេក្នុងខេត្តក្រចេះ។
ការរៀបចំបុណ្យទន្លេគឺជាប្រព្រឹត្តិការណ៍ផ្លែក ហើយក៏ជាផែនការជាយុទ្ធសាស្ត្រ និងគោលបំណងច្បាស់លាស់។
លោកថោងខុន មានប្រសាសន៍ថា ដោយសារតែទន្លេមេគង្គជាតំបន់មួយ ដែលមានការយកចិត្តទុកដាក់ពីគ្រប់តំបន់ និងសកលលោក។
ក្នុងនោះ ក៏មានគណៈកម្មការជាតិ ទន្លេ មេគង្គនិងមហាអនុតំបន់ទន្លេមេគង្គ ដែលមាន ៥ប្រទេស បូកនឹងចិន។ ៥ប្រទេសបូកនឹង ជប៉ុន។
លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបន្តថា ប្រទេសក្នុងតំបន់អាស៊ាន ក៏មានការយកចិត្តទុកដាក់ទៅលើតំបន់ទេសចរណ៍ផងដែរ។ រាល់ការប្រជុំម្តងៗសុទ្ធតែបានលើកឡើងអំពីការអភិវឌ្ឍន៍តំបន់ទេសចរណ៍តាមដងទន្លេមេគង្គ។
អ៊ីចឹង យើងត្រូវធ្វើយ៉ាងណា ដើម្បីឱ្យខេត្តដែលស្ថិតនៅជាប់តាមដងទន្លេមេគង្គ មានការអភិវឌ្ឍន៍ ឱ្យប្រែក្លាយទៅ ជាគោលដៅទេសចរណ៍។
លោក ថោង ខុន និយាយថា តាមដងទន្លេមេគង្គ មានសក្តានុពលច្រើនណាស់ ក្នុងនោះ មានទាំងវប្បធម៌ និងប្រវត្តិ សាស្ត្រ។ ជាពិសេសសត្វផ្សោត ក្នុងខេត្តក្រចេះ និងស្ទឹងត្រែង សម្រាប់ទាក់ទាញផ្នែកទេសចរណ៍។
បើយើងថែរក្សាសត្វផ្សោតនៅបានល្អ វាអាចទាក់ទងទៅនឹងការរៀបចំបុណ្យទន្លេ។ ការរៀបចំបុណ្យទន្លេឡើង ដើម្បីឱ្យប្រជាពលរដ្ឋ រស់នៅក្នុងខេត្តជាប់តាមដងទន្លេ មានការយល់ដឹងខ្ពស់ថែរក្សាសត្វផ្សោត។
ផ្សព្វផ្សាយ ធ្វើការអភិរក្សធនធានតាមដងទន្លេឱ្យបានល្អ។ ពេលមានការរៀបចំពិធីបុណ្យទន្លេ ធ្វើឱ្យប្រជាជន ក៏មានការសប្បាយចិត្ត និងបានប្រាក់ចំណូល។
លោកថោងខុន បានបញ្ជាក់ថាពិធីបុណ្យទន្លេ នៅក្នុងខេត្តក្រចេះ កាលពីកន្លងទៅថ្មីៗនេះ មានប្រជាជនចូលរួមទស្សនាប្រហែល ២០ម៉ឺននាក់។ ហើយក្នុងមួយនាក់ អាចត្រូវចំណាយមិនក្រោមពី ៥០ ដុល្លារទេ ក្នុងរយៈពេល ៣ ទៅ ៤ ថ្ងៃ។ អ៊ីចឹង ប្រាក់ចំណូល ដែលទទួលបានប្រហែលជា ១០ លានដុល្លារ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា នៅឆ្នាំ២០១៦ ការរៀបចំពិធីបុណ្យទន្លេ នឹងធ្វើឡើងក្នុងខេត្តកំពង់ចាម។
ដោយឡែក ខេត្តស្ទឹងត្រែង គឺជាខេត្តមួយមានសក្តានុពលច្រើន តាមដងទន្លេមេគង្គ ហើយក៏នឹងអាចរៀបចំពិធី បុណ្យទន្លេ ដូចនៅតាមបណ្តាខេត្តដទៃទៀតដែរ។
លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរខេត្តស្ទឹងត្រែង បាននិយាយថា ខេត្តនេះ មានជនជាតិដើមភាគតិច ១១ ជនជាតិ និងមានការរស់នៅមានតាមទំនៀមទម្លាប់ប្រពៃណី ខុសៗគ្នា។ ខេត្តភាគឦសានមួយនេះ មានទន្លេចំនួន ៤ គឺទន្លេមេគង្គ ទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក។
នៅតាមដងទន្លេនីមួយៗ សម្បូរណ៍ ទៅដោយព្រៃលិចទឹក និងសក្តានុពលជាច្រើនទៀត។ ជាពិសេសតំបន់រាំសារ នៅតាមដងទន្លេមេគង្គ និងតំបន់ព្រៃឧទ្យានជាតិវីរជ័យ។
លោកប្រធានមន្ទីរទេសចរណ៍ ខេត្តស្ទឹងត្រែង បានអះអាងថា នៅឆ្នាំ២០១៥ តំបន់អេកូទេសចរចំនួន ២១កន្លែង គ្រោងនឹងត្រូវធ្វើការអភិវឌ្ឍន៍ចំពោះសក្តានុពលទាំងនោះ។
លោក អ៊ន់ ប៉ោសឿន បានអះអាងថា តំបន់ទេសចរ ដែលមានភាពទាក់ទាញជាងគេ បច្ចុប្បន្ន គឺតាមដងទន្លេសេកុង។ នៅតំបន់ទឹកថ្លាបុប្ផាភ្លុក ស្រុកសៀមបូក អន្លង់ផ្សោត ឃុំព្រះរំកិល និងបូរីអូរស្វាយ ជាដើម៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|