ហេតុអ្វីអង្គុយច្រើនងាយ បណ្តាលឲ្យឆាប់ស្លាប់ ?
|
March 10, 2014 (10:32:51)
|
[ 1315 ] |
|
|
|
|
ជំងឺធ្ងន់ធ្ងរជាច្រើន អាចកើត នៅពេលមនុស្សម្នាក់ អង្គុយច្រើនពេក ក្នុង១ថ្ងៃ ដែលការអង្គុយនោះ នាំឲ្យឈឺក , ឈឺខ្នង , រឹងសាច់ដុំ , លំនឹងខ្សោយ និងថែមទាំងស្ពឹក ។
-ឥទ្ធិពលដល់ការបំប្លែងសារជាតិៈ
ពេលអង្គុយ , សកម្មភាពរបស់សាច់ដុំ នឹងធ្វើឲ្យអត្រាកាឡូរី ដុតបំផ្លាញក្នុងសរីរាង្គថយចុះ។ ដូច្នេះការអង្គុយច្រើន ពេក នឹងធ្វើឲ្យ LDL កូឡេស្តេរ៉ូល (កូឡេស្តេរ៉ូលអាក្រក់) នឹងកើនឡើង។ ដោយវិធីនេះ , ការបំប្លែងសារជាតិ ក្នុងសរីរាង្គ ក៏ថយចុះ ។ ទន្ទឹមនោះ សាច់ដុំ ពុំមានប្រសិទ្ធភាព ដោយសារការស្រូបយក កម្រិតជាតិខ្លាញ់ និងស្ករក្នុងឈាម នឹងកើនឡើង ។
-បង្កឲ្យឡើងទម្ងន់ៈ
ក្រោយ ២ សប្តាហ៍ នៃការអង្គុយច្រើនពេក , សរីរាង្គនឹងមានបាតុភូតស្វិតសាច់ដុំឬកន្ត្រាក់រួញ និងបន្ថយប្រើប្រាស់អុកស៊ីហ្សែន ។ ចុងក្រោយរឿងនេះ នឹងបង្កលក្ខណៈឲ្យឡើងទម្ងន់ ។ អាក្រក់ជាងនេះទៀតវានៅតែនឹងកើតឡើង សូម្បីតែពេលអ្នកហាត់ប្រាណរាល់ថ្ងៃ ។
-ជិតនឹងសេចក្តីស្លាប់ៈ
នៅក្នុងការស្រាវជ្រាវរបស់ខ្លួន ក្រុមអ្នកវិទ្យាសាស្ត្រ បានបង្ហាញថា ពេលអ្នកអង្គុយច្រើន ជាង១១ម៉ោង ក្នុង១ថ្ងៃ , ហានិភ័យបាត់បង់ជីវិត នឹងកើន ៤០% ក្នុងរង្វង់ ៣ ឆ្នាំ បើប្រៀបធៀបនឹងអ្នកអង្គុយតិចជាង ៤ ម៉ោង។ ការអង្គុយច្រើន ក៏អាចធ្វើឲ្យកើនហានិភ័យនៃជំងឺមហារីក , ជំងឺធាត់ , ជំងឺទឹកនោមផ្អែម , ជំងឺបេះដូង និងថែមទាំងបាត់បង់ជីវិត៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|