ទីក្រុងកម្សាន្តវាលខ្សាច់ដ៏ស្រស់ស្អាតមួយគ្មានពីរលើលោក ធានាថា ចម្លែកភ្នែក
|
March 04, 2015 (12:58:35)
|
[ 1455 ] |
|
|
|
|
នៅចំកណ្ដាលវាលខ្សាច់ ដែលជាកន្លែងក្ដៅបំផុតមួយនៅលើពិភពលោក បែរជាមានទីក្រុងរមណីយដ្ឋានកម្សាន្ត មានដើមឈើពោរពេញដោយស្លឹកខៀវស្រងាត់ ព្រមទាំងបឹងមួយយ៉ាងធំ ស្ទើរមិនគួរឲ្យជឿ។ ទីក្រុងដ៏អស្ចារ្យនេះ ឈ្មោះថា Huacachina មានទីតាំងនៅលើវាលខ្សាច់មួយ ភាគនិរតីប្រទេសប៉េរូ ដែលមានចម្ងាយត្រឹម ៤គីឡូម៉ែត្រប៉ុណ្ណោះពីទីក្រុង Ica ។ អ្នកទេសចរ អាចធ្វើដំណើរទៅដល់ទីនោះ ដើម្បីងូតទឹកលេង មើលថ្ងៃលិច ព្រមទាំងទស្សនាលំនៅឋានទាំង ៩៦កន្លែង ដែលបើកអាជីវកម្មខ្នាតតូច ដើម្បីបម្រើជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។
នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៤០ ទីក្រុងនិម្មិតនេះ គឺជាកន្លែងពេញនិយមសម្រាប់អ្នកមាន មកងូតទឹកលំហែកាយលេង ព្រោះពួកគេគិតថាទឹកនេះអាចមានប្រសិទ្ធភាពព្យាបាលជំងឺ ប៉ុន្តែក្រោយមកត្រូវគេទុកចោលអស់មួយរយៈ។ យ៉ាងណាមិញ បន្ទាប់ពីមានយុទ្ធនាការផ្សព្វផ្សាយសាជាថ្មី ទីក្រុងនេះចាប់ផ្ដើមទទួលបានប្រជាប្រិយភាពម្ដងទៀត ហើយអ្នករស់នៅក្នុងតំបន់ក៏ប្រកបមុខជំនួញដោយពឹងផ្អែកលើវិស័យ ទេសចរណ៍។
ដោយសារតែអ្នករស់នៅក្នុងទីក្រុង សាងសង់អណ្ដូងដើម្បីទាញយកទឹកពីក្រោមដី បូករួមទាំងរំហួតទឹកដែលកើតឡើងពីសីតុណ្ហភាពក្ដៅខ្លាំងផង ធ្វើឲ្យកម្រិតទឹកបឹងស្រកចុះកាលពីប៉ុន្មានឆ្នាំមុន។ ដើម្បីដោះស្រាយស្ថានការណ៍នេះ បឹងត្រូវគេបំពេញបន្ថែមឡើងវិញ ដោយទឹកដែលយកមកពីទីក្រុង Ica។ ទីក្រុងដ៏អស្ចារ្យ Huacachina ត្រូវអះអាងថាជាតំបន់មរតកវប្បធម៌របស់ប្រទេស ដោយវិទ្យាស្ថានវប្បធម៌ជាតិ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|