. . . . . .
.
ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤

.
ទទួលទាន Sushi និង​ ដេក​គ្រប់ ៨ ម៉ោងជួយ​បង្កើន​អាយុ​
March 10, 2014 (10:31:02) [ 1322 ]
 
 
ស្ត្រី​ជនជាតិ​ជប៉ុន​ម្នាក់ មាន​អាយុ​វែង​ជាងគេ​បំផុត​នៅលើ​ពិភពលោក​។ ស្ត្រី​ជនជាតិ​ជប៉ុន​នោះ ឈ្មោះ​មី​សា​អុ អូ​កា​វ៉ា (Misao Okawa)​។ គាត់​បាន​ត្រូវគេ​អញ្ជើញ ឲ្យ​មក​ចែករំលែក ពី​របៀប​រស់នៅ ដើម្បី​មាន​អាយុ​វែង ហើយ​នៅតែមាន​ស្មារតី​ឈ្លាសវៃ​ដដែល​។​

Misao Okawa កើត​នៅ​ឆ្នាំ ១៨៩៨ , ឆ្នាំនេះ លោកយាយ មាន​អាយុ ១១៦ ឆ្នាំ។ ឆ្នាំ​ដែល​លោកយាយ​កើតមហា ក្សត្រ​យា​នី វិក​តូ​រី​យា នៅ​សោយរាជ្យ​នៅឡើយ , សង្គ្រាម​អេ​ស្ប៉ា​ញ អាមេរិក កំពុង​នៅ​ដំណាក់កាល​ក្តៅគគុក​បំផុត ហើយ Horatio Kitchener ឈ្នះ​សមរភូមិ Omdurman។​

លោកយាយ Misao Okawa ត្រូវបាន​ទទួលស្គាល់ ជា​មនុស្ស​អាយុ​វែង​បំផុត​នៅលើ​ពិភពលោក​, នៅ​វ័យ ១១៦ ឆ្នាំ តែ​លោកយាយ​នៅតែ​ភ្លឺស្វាង និង​មាន​សុខភាព​ល្អ ។
​លោកយាយ​ចែករំលែក​អាថ៌កំបាំង អាយុ​វែង​របស់ខ្លួន ជាមួយ​អ្នក​សារពត៌មាន​ថា​៖"​ខ្ញុំ​រស់នៅក្នុង​ជីវភាព ដូច​មនុស្ស​ធម្មតា​ដទៃ​ទៀត​, ក្នុង​១​ថ្ងៃ គេង​គ្រប់ ៨ ម៉ោង និង​ទទួលទាន Sushi ជាប្រចាំ។ ពុំ​ត្រឹមតែ​ប៉ុណ្ណឹង​ទេ អ្នក​នៅ​ត្រូវ​រៀន​វិធី​បន្ធូរ​សាច់ដុំ ឲ្យ​រាងកាយ​សម្រាក " ។​

Misao Okawa ជា​កូនស្រី​របស់​ជាងកាត់ដេរ Kimono ល្បីឈ្មោះ​ទី​២ នៅ​ជប៉ុន បាន​ក្លាយជា​មនុស្ស អាយុ​វែង​បំផុត នៅលើ​ពិភពលោក ក្រោយពេល Jireomon Kimura (១១៦ ឆ្នាំ​) បាន​ស្លាប់​កាលពី​ខែមិថុនា ឆ្នាំ​២០១៣។​

​ពួក​អ្នកវិទ្យាសាស្ត្រ បាន​ឲ្យ​ដឹងថា ពុំមែន​ចៃដន្យ​ឡើយ ដែល​មនុស្ស​ចាស់​បំផុត នៅលើ​ពិភពលោក ទាំង ២ នាក់ ជា​ជនជាតិ​ជប៉ុន​, ស្រុកកំណើត​របស់​មនុស្ស​ចាស់ អាយុ​លើស ១០០ ឆ្នាំ ជាង ៥៤.៣៩៧ នាក់​។ លោកយាយ Misao Okawa ទទួលទាន ៣ ពេល ក្នុង ១ ថ្ងៃ ហើយ​ជានិច្ចកាល គាត់​ស​ម្រា​ន​គ្រប់ ៨ ម៉ោង ។ អាហារ​ចំណូលចិត្ត​របស់លោក​យាយ​គឺ Sushi , ត្រី​ធូ​ណា និង​ទឹកខ្មេះ​អង្ករ។​

ពេល​ត្រូវបាន​សួរ អំពី​អំឡុងពេល សុភមង្គល​បំផុត​របស់ខ្លួន ពេល​បានរស់នៅ​ឆ្លងកាត់ ៣ សតវត្សរ៍ , លោកយាយ​បាន​រំលឹក​ឡើងវិញ អំពី​អា​ពា​ហ៍​របស់ខ្លួន ជាមួយ​លោក Yukio Okawa នៅ​ឆ្នាំ ១៩១៩ និង​ថ្ងៃកំណើត​របស់​កូន​ទាំង​៣​នាក់ ។ កូនប្រុស និង​កូនស្រី​ម្នាក់​របស់​លោកយាយ បច្ចុប្បន្ន នៅរស់​នៅឡើយ និង​មាន​អាយុ ៩៤ និង ៩២ ឆ្នាំ ។ លោកយាយ​មាន​ចៅទួត ដល់ ៤​នាក់ និង​ចៅលួត ៦​នាក់។​

​អាយុ​មធ្យម​របស់​ស្ត្រី​ជប៉ុន សព្វថ្ងៃនេះ​គឺជា​ង ៨៥ ឆ្នាំ និង​មាន​ដល់​ជាង ៨៧% អាយុ​លើស ១០០​ឆ្នាំ ។ ចំណែក​បុរស​នៅ​ជប៉ុន មាន​អាយុ​មធ្យម ទាប​ជាង ៧៩ ឆ្នាំ ។ ទាក់ទង​នឹង​ការរស់នៅ ក្នុងប្រទេស​មួយ​ខ្វះ​ធនធាន និង​មានជីវិត​សោមនស្ស​រីករាយ , សុទិដ្ឋិនិយម , ជនជាតិ​ជប៉ុន ជានិច្ចកាល​ឈរ​នៅ​ជួរមុខ អំពី​អត្រា​មនុស្ស​អាយុ​វែង​បំផុត​នៅលើ​ពិភពលោក៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 14 នាក់
  Flag Counter
Flag Counter