អ្នកគ្រូ នាង ផល្លា ជាប់ក្នុងបញ្ជី ១០ រូប ចុងក្រោយ សម្រាប់ទទួលពានរង្វាន់គ្រូឆ្នើមពិភពលោក ឆ្នាំ២០១៥
|
February 15, 2015 (11:07:39)
|
[ 1418 ] |
|
|
|
|
ភ្នំពេញ: អ្នកគ្រូ នាង ផល្លា ត្រូវបានជ្រើសរើសជាប់ក្នុងបញ្ជីចុងក្រោយ ក្នុងចំណោមគ្រូបង្រៀន ១០ រូប សម្រាប់ទទួលពានរង្វាន់គ្រូឆ្នើមពិភពលោក ១ លានដុល្លារសហរដ្ឋអាមេរិក ពីកម្មវិធីពានរង្វាន់គ្រូឆ្នើមពិភពលោក Global Teacher Prize នៃមូលនិធិ VARKEY Foundation។ ការប្រកាសលទ្ធផលចុងក្រោយ នឹងប្រព្រឹត្តទៅ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៥ នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ា អារ៉ាប់រួម។
បេក្ខជនគ្រូបង្រៀនឆ្នើមទាំង ១០ រូបនេះ ត្រូវបានជ្រើសរើសចេញពីបេក្ខជនសរុប ៥០ រូប។ គ្រូបង្រៀនឆ្នើមទាំង ១០ រូប ត្រូវបានប្រកាសក្នុងគេហទំព័រ Global Teacher Prize នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥។
បេក្ខជនទាំង ១០ រូបចុងក្រោយនោះ រួមមាន អ្នកគ្រូ នាង ផល្លា ជាគ្រូបង្រៀនកុមារពិការភ្នែក គ ថ្លង់ ក្នុងប្រទេសកម្ពុជាជិត ៣០ ឆ្នាំ គិតចាប់ពីឆ្នាំ១៩៨៦ គ្រូបង្រៀនមកពីសហរដ្ឋអាមេរិកចំនួន ៣ រូប និងមកពីអង់គ្លេស ឥណ្ឌា អាហ្គានីស្ថាន ម៉ាឡេស៊ី ហៃទី និងប្រទេសកេនយ៉ា។
ក្នុងនាមជាគ្រូបង្រៀនកុមារពិការភ្នែក គ ថ្លង់ នៅអង្គការគ្រួសារថ្មី អ្នកគ្រូ នាង ផល្លា សព្វថ្ងៃ មានអាយុជាង ៥០ ឆ្នាំ សង្ឃឹមថា អ្នកគ្រូ នឹងឈ្នះជ័យលាភី។ ប្រសិនជាឈ្នះជ័យលាភី ទឹកប្រាក់ ១ លានដុល្លារនោះមែន អ្នកគ្រូ នាង ផល្លា ប្រកាសជាមុនថា អ្នកគ្រូនឹងយកលុយទាំងនោះ ទៅដាក់ក្នុងអង្គការគ្រួសារថ្មី ដើម្បីជួយអប់រំកុមារពិការនៅកម្ពុជាបន្តទៀត។
អ្នកគ្រូ នាង ផល្លា នឹងចាកចេញពីប្រទេសកម្ពុជា ទៅកាន់ទីក្រុងឌូបៃ នៅថ្ងៃទី១៤មិនា ដើម្បីទៅចូលរួមការប្រកាសលទ្ធផលចុងក្រោយ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|