. . . . . .
.
ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤

.
ការ​ស្រូប​ផ្សែង​បារី​ដោយ​ប្រ យោល​បំផ្លាញ​សរសៃឈាម​ក្រហម​ របស់​ក្មេង
March 07, 2014 (09:05:49) [ 1301 ]
 
 
អ្នកស្រាវជ្រាវ​បាន​និយាយថា ការ​ស្រូប​ផ្សែង​បារី​ដោយ​ប្រយោល​បង្ក​ការបំផ្លាញ​ជា​អចិន្ត្រៃយ៍​ចំពោះ​សរសៃឈាម​ក្រ ហម​របស់​ក្មេង ដោយ​ធ្វើ​ឲ្យ​សរសៃឈាម​របស់​ពួកគេ​ចាស់​មុន​អាយុ​ដល់​ទៅ​ជាង​បី​ឆ្នាំ​,នេះ​បើ​យោងតាម​វេ​ប​សាយ​ប៊ី​ប៊ី​ស៊ី​ផ្សាយ​ថ្ងៃ​ពុធ​ទី ៥ មីនា​។​

ពួក​អ្នកស្រាវជ្រាវ​បាន​និយាយ​នៅក្នុង​ទស្សនា​វ​ដ្តី European Heart Journal ថា ការបំផ្លាញ​នេះ (​ការធ្វើ​ឲ្យ​ស្រទាប់​សរសៃឈាម​កាន់តែ​ក្រាស់​ឡើង​) បង្កើន​ហានិភ័យ​ក្នុង​ការកើត​ជំងឺ​គាំងបេះដូង និង ជំងឺស្ត្រូក (Stroke) ក្នុងពេល​ចម្រើន​វ័យ​កាន់តែ​ធំ​ឡើង​។

​ក្នុងការ​សិក្សា​របស់​ពួកគេ​ទៅលើ​ក្មេង​ជាង ២ ពាន់​នាក់​អាយុ​ចាប់ពី ៣ ឆ្នាំ រហូតដល់ ១៨ ឆ្នាំ គ្រោះថ្នាក់​កើតឡើង​ប្រសិនបើ​ឪពុកម្តាយ​ទាំងពីរ​ជក់បារី​។​

​ក្រុម​អ្នកជំនាញ​និយាយថា គ្មាន​កំរិត "​សុវត្ថិភាព​" ចំពោះ​ការប៉ះពាល់​ផ្សែង​បារី​ដោយ​ប្រយោល​នោះទេ​។

​ការស្រាវជ្រាវ ដែល​អនុវត្ត​នៅ​ប្រទេស​ហ្វាំ​ង​ឡង់ និង អូស្ត្រាលី ហាក់ដូចជា​បង្ហាញ​ផលប៉ះពាល់​នៃ​ការលូតលាស់​រាងកាយ​នៅក្នុង​មជ្ឈដ្ឋាន​ដែល​ពោរពេញ​ដោយ​ផ្សែង​បារី ទោះយ៉ាងណា វា​មិនអាច​ទៅរួច​នោះទេ​ដែល​ផាត់​ចោល​កត្តា​រួមចំណែក​ដ៏​មាន​សក្តានុពល​ដទៃទៀត​ទាំងស្រុង​នោះ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 30 នាក់
  Flag Counter
Flag Counter