ការព្រួយបារម្ភពីជំងឺ ធ្វើឲ្យមនុស្សកាន់តែឈឺ ព្រោះការឈឺចាប់ភាគច្រើន គឺ ស្ថិតក្នុងចិត្ត
|
March 07, 2014 (09:03:05)
|
[ 1293 ] |
|
|
|
|
អ្នកវិទ្យាសាស្ត្រអះអាងថា ការព្រួយបារម្ភពីជំងឺ រលាកសន្លាក់ដៃជើង និងជំងឺរ៉ាំរ៉ៃដទៃទៀត នឹងធ្វើឲ្យមនុស្សកាន់តែឈឺខ្លាំងថែមទៀត ព្រោះការឈឺចាប់ភាគច្រើន គឺសិ្ថតនៅក្នុងចិត្ត, នេះបើយោងតាមប្រភពវេបសាយ Daily Mail។
ការសិក្សាថ្មីមួយបានអះអាងថាការគិតវិជ្ជមាន ដូចជាបច្ចេកទេសសមាធិរបស់ព្រះពុទ្ធសាសនា នឹងក្លាយជាជំហានដ៏ធំមួយឆ្ពោះទៅមុខក្នុងការជួយអ្នកជំងឺ។
នកវិទ្យាសាស្ត្រនិយាយថា ការជម្រុញទឹកចិត្តអ្នកជំងឺកុំឲ្យបារម្ភខ្លាំងពេកពីអការៈជំងឺនឹងមានលក្ខណៈល្អប្រសើរជាងការទប់ស្កាត់រោគសញ្ញាជាមួយនឹងថ្នាំបំបាត់ការឈឺចាប់ ដែលមានតម្លៃថ្លៃ និងអាចបង្កគ្រោះថ្នាក់ច្រើនជាងផ្តល់ផលល្អនោះ។
ការសិក្សាមុនគេបង្អស់មួយអំពី "សារធាតុបង្កការឈឺចាប់" បានបង្ហាញថា អ្នកដែលត្រូវបានបង្ខំឲ្យប៉ះនឹងកម្តៅចេញពីឡាស៊ែរ មានអារម្មណ៍ថារលាកខ្លាំង ប្រសិនបើពួកគេរំពឹងថានឹងរលាកខ្លាំង។
លទ្ធផលរកឃើញរបស់សាកលវិទ្យាល័យម៉ាន់ឆេស្ទើ (University of Manchester) ដែលឧបត្ថម្ភមូលនិធិដោយអង្គការស្រាវជ្រាវជំងឺរលាកសន្លាក់ឆ្អឹងរបស់អង់គ្លេស (Arthritis Research UK) បានបង្ហាញជាលើកដំបូងថា ភាព មិនប្រក្រតីក្នុងរបៀបដែលខួរក្បាលទទួលរងភាពឈឺចាប់ អាចត្រូវស្តីបន្ទោសចំពោះទុក្ខវេទនារយៈពេលយូរ ដែលអ្នកជំងឺរលាកសន្លាក់ឆ្អឹងទទួលរង។
ហើយការសិក្សានេះបង្ហាញថា ការផ្តល់ប្រឹក្សាអាចមានប្រសិទ្ធភាពជាងថ្នាំបំបាត់ការឈឺចាប់ក្នុងការជួយអ្នកជំងឺរស់នៅជាមួយជំងឺនេះ ជាពិសេសដោយសារតែពួកគេតែងពឹងទៅលើការឈឺចាប់ប្រាប់ពួកគេ នៅពេលដែលពួកគេដាក់ភាពធុញថប់ ឬសម្ពាធខ្លាំងពេកទៅលើសន្លាក់របស់ពួកគេ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|