កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទពិភពលោក ស្តីពីទេសចរណ៍ និងវប្បធម៌ ពីថ្ងៃ ៤ ដល់ ៦ កុម្ភៈ នៅទីក្រុងសៀមរាប-អង្គរ
|
February 09, 2015 (13:51:14)
|
[ 1336 ] |
|
|
|
|
រាជរដ្ឋាភិបាលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំ សន្និសីទពិភពលោក ស្តីពីទេសចរណ៍ និងវប្បធម៌ នៅថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០១៥ នៅទីក្រុងសៀមរាប ក្រោមប្រធានបទ “ការបង្កើតភាពជាដៃគូថ្មី”។ ក្នុងពិធីបើកនៃកម្មវិធីសន្និសីទពិភពលោក ស្តីពីទេសចរណ៍ និងវប្បធម៌គឺមានការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ហើយក៏មានភ្ញៀវអន្តរជាតិមកពី ៩៩ ប្រទេសចូលរួមផងដែរ។
ថ្លែងនៅក្នុងពិធីបើកម្មវិធីនេះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា សន្និសីទពិភពលោក ស្តីពីទេសចរណ៍ និងវប្បធម៌ គឺជាការងាររួមគ្នា រវាងអង្គការទេសចរណ៍ពិភពលោក និងអង្គការយូណេស្កូ គឺជាការងាររួមគ្នា ដើម្បីពង្រឹងទំនាក់ទំនង រវាងទេសចរណ៍ និងវប្បធម៌ ឲ្យកាន់តែខ្លាំងក្លា។
សម្តេចបានបន្តថា វិស័យទេសចរណ៍ និងវប្បធម៌ ដែលរួមបញ្ចូលទាំងបេតិកភណ្ឌ និងឧស្សាហកម្មកែច្នៃ មិនគ្រាន់តែមានតម្លៃ មិនអាចកាត់ថ្លៃបាន សម្រាប់សហគមន៍មូលដ្ឋាន ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាទ្រព្យសម្បត្តិ ដ៏មានសារៈសំខាន់ សម្រាប់វិស័យទេសចរណ៍។ វិស័យទេសចរណ៍ ត្រូវបានចាត់ទុក ជាកម្លាំងចលករមួយ សម្រាប់លើកកម្ពស់ និងអភិរក្សបេតិកភណ្ឌរូបី និងអរូបី ព្រមទាំងជំរុញឲ្យមានការអភិវឌ្ឍផ្នែកសិល្បៈ សិប្បកម្ម និងសកម្មភាពកែច្នៃ ផ្សេងៗទៀត។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានបង្ហាញឆន្ទៈអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់វិស័យទេសចរណ៍វប្បធម៌ ធ្វើយ៉ាងណាគឺ វិស័យទេសចរណ៍ និងវប្បធម៌ធ្វើការងារសហការគ្នា ដើម្បីបម្រើផលប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជា។
សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ ឲ្យគ្រប់ភាគីទាំងអស់ត្រូវបន្តខិតខំលើកកម្ពស់វិស័យទេសចរណ៍ ព្រោះវិស័យទេសចរណ៍គឺ មិនត្រឹមផ្តល់ចំណូលដល់ជាតិប៉ុណ្ណោះទេ ប៉ុន្តែគឺបានផ្តល់ផលប្រយោជន៍ដល់ជាតិទាំងមូល។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានជំរុញឲ្យក្រសួងមន្ទីរពាក់ព័ន្ធត្រូវរួមគ្នា ជាពិសេសទេសចរណ៍វប្បធម៌ត្រូវរួមគ្នាកសាងវប្បធម៌សន្តិភាព ពង្រឹងភ្ញៀវទេសចរ និងពលរដ្ឋត្រូវមានការទំនាក់ទំនងគ្នា ជំរុញការវិនិយោគ ការផ្សព្វផ្សាយគោលដៅទេសចរណ៍ ពង្រឹងធនធានមនុស្ស។ ដោយឡែកសម្រាប់ថ្នាក់ដឹកនាំរាជធានីខេត្តត្រូវបង្កើតកម្មវិធីដើម្បីទាក់ទាញភ្ញៀវទេសចរ ដូចជាកម្មវិធីអង្គរសង្រ្កាន្ដជាដើម។
សន្និសីទពិភពលោក ស្តីពីទេសចរណ៍ និងវប្បធម៌ឆ្នាំ ២០១៥ របស់អង្គការ ទេសចរណ៍ពិភពលោក និងអង្គការយូណេស្កូ បាននាំមកនូវការជួបជុំគ្នា ជាលើកដំបូងបង្អស់ រវាងរដ្ឋមន្ត្រីទេសចរណ៍ និងរដ្ឋមន្ត្រីវប្បធម៌ មកពីគ្រប់ទិសទីនៃពិភពលោក។ គោលបំណងសំខាន់ នៃសន្និសីទនេះ រួមមាន ៖ ក)- កំណត់កាលានុវត្តភាព និងបញ្ហាប្រឈមសំខាន់ៗ ដើម្បីពង្រឹងកិច្ច សហប្រតិបត្តិការ រវាងវិស័យទេសចរណ៍ និងវិស័យវប្បធម៌ ឲ្យកាន់តែខ្លាំងក្លា។ ខ)- ពិភាក្សាអំពីគំរូភាពជាដៃគូថ្មី ក្នុងការពង្រឹងទំនាក់ទំនង សេដ្ឋកិច្ច-សង្គម ការពង្រឹងការអនុវត្តរួមគ្នា ដើម្បីលើកកម្ពស់បកស្រាយការពារ និងអភិរក្សវប្បធម៌ ដែលរួមបញ្ចូលទាំងសម្បត្តិបេតិកភណ្ឌ និង ឧស្សាហកម្មកែច្នៃ ព្រមទាំងកសាងទេសចរណ៍វប្បធម៌ សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និង គ)- កំណត់អនុសាសន៍ជាគោលនយោបាយសម្រាប់ការចូលរួមជាអន្តរវិស័យ។
សន្និសីទពិភពលោកនេះ មានគោលដៅ សម្រាប់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ នៃវិស័យទេសចរណ៍ វិស័យវប្បធម៌ និងតំណាងមកពី វិស័យផ្សេងៗទៀត ដែលរួមមាន ក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ ស្ថាប័នទេសចរណ៍ជាតិ ស្ថាប័ន គ្រប់គ្រងគោលដៅទេសចរណ៍ អ្នកគ្រប់គ្រងបេតិកភណ្ឌ និងវប្បធម៌ សមាគមទេសចរណ៍ និងវប្បធម៌ ផ្នែកឯកជន ជំនាញការ និងអ្នកអនុវត្តផ្នែកអភិរក្ស និង វប្បធម៌ អង្គការក្រៅរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយនានា។
ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពិសេសនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ។
រួមជាមួយនឹងកិច្ចខិតខំប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវពីគ្រប់ភាគីពាក់ព័ន្ធ និងការចូលរួមរបស់ប្រជាពលរដ្ឋ កម្ពុជាបាននិងកំពុងក្លាយជាគោលដៅទេសចរណ៍អន្តរជាតិមួយដែលត្រូវទស្សនា (a must-visited destination) ប្រកបដោយភាពទាក់ទាញ ក្នុងតំបន់ និងនៅលើពិភពលោក ពិសេសសៀមរាប-អង្គរ ត្រូវបានទទួលស្គាល់ និងចាត់ថ្នាក់ជាទីក្រុងគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញលំដាប់ទី ៤ នៅលើសកលលោក និងលំដាប់ទី ២ នៅក្នុងអាស៊ី បន្ទាប់ពីទីក្រុង Kyoto បើតាមការវាយតម្លៃរបស់ទស្សនាវដ្តី Travel and Leisure ហើយអង្គរក៏បានជាប់ពានរង្វាន់ជើងឯកឆ្នាំ ២០១៤ ArcheoMadness ក្នុងឱកាសទិវាបុរាណវិទ្យាអន្តរជាតិ ផងដែរ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|