. . . . . .
.
ថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤

.
​តើ​ប្រាសាទបន្ទាយស្រី​ មានអ្វីពិសេសទៅ​ បានជាប្រជាពលរដ្ឋ​ខ្មែរ​ និយម​និយាយពីប្រាសាទនេះ​​ម្ល៉េះ?
January 30, 2015 (09:54:40) [ 2132 ]
 
 
ប្រាសាទ​បន្ទាយ​ស្រី​ ស្ថិត​នៅ​ក្នុងភូមិបន្ទាយស្រី ឃុំបន្ទាយស្រី ស្រុកបន្ទាយស្រី ចំងាយ ៣៩គីឡូ​ម៉ែត្រ ភាគ​ខាង​ជើង​ ទី​រួម​ខេត្ត​សៀមរាប ឃ្លាត​ពីស្រះស្រង់ ២៧គីឡូម៉ែត្រ និង​មាន​ចំងាយ​៣២គីឡូម៉ែត​​ពីប្រាសាទអង្គរវត្ត តាមផ្លូវ​ឆ្ពោះ​ទៅ​ ភ្នំ​គូលែន ។

ប្រាសាទបន្ទាយស្រី គឺ ជាប្រាង្គប្រាសាទ​មួយ ដែលមាន​កេរ្តិឈ្មោះ ដ៏ល្បីល្បាញនៅក្នុង ប្រទេសកម្ពុជា ដោយសារ ក្បាច់ចម្លាក់​វិសេសវិសាល លើដុំថ្មផ្កាឈូក យ៉ាងលំអិតលំអន់ រស់រវើកបំផុត។ បន្ទាយ​ស្រី​បាន​កសាង​ឡើង​ ក្នុង​គ្រិស្ត​សករាជ ៩៦៧ ក្នុង​រាជកាល​ព្រះ​បាទរាជេន្រ្ទវរ្ម័ន ដោយ​​ព្រហ្មណ៍​​ម្នាក់ឈ្មោះ​ យជ្ញវរាហៈ ដែលជា ព្រះគូ្ររបស់​ព្រះ​បាទ​ជ័យវរ្ម័នទី៥ ដើម្បីឧទ្ទិសដល់​ព្រហ្មញ្ញសាសនា ។

ប្រាសាទនេះសង់​បែរមុខទៅកើត ធ្វើពីថ្មភក់ផ្កាឈូក និង ឥដ្ឋ​រាង​៤ជ្រុងទ្រវែង លើដីរាបស្មើ ហើយមាន គូទឹក​ព័ទ្ធ​ជុំវិញ ប្រាង្គទាំងបី មានរបងនិងក្លោងទ្វារ បែរមុខទៅទិស​ខាងកើត។ ប្រាង្គកណ្តាលមាន​តម្កល់ លិង្គព្រះឥសូរ, ខាង​ត្បូង​ឧទ្ទិស​ថ្វាយ​ដល់​ព្រហ្មញ្ញ​សាសនា និង ខាងជើង​ឧទ្ទិសថ្វាយ​ដល់ព្រះវិស្ណុ។

ប្រាសាទបន្ទាយស្រី កាលដើមឡើយ មានឈ្មោះថា "ឥសូរបុរៈ" ប្រែថា "បុរីនៃឥសូរ" ប៉ុនែ្តសម័យក្រោយៗមកទៀត គេហៅថា ប្រាសាទ​បន្ទាយស្រី ទៅ​វិញដោយសារតែ រាងតូចច្រឡឹង និង ក្បូរក្បាច់រចនាដ៏ស្រស់​ស្អាតនោះឯង ទោះបីជាសង់នៅក្នុង បរិវេណដ៏តូច​ចង្អៀត​បន្តិចមែន តែទ្រង់ទ្រាយនៃក្បាច់ចម្លាក់ មានភ្ជាប់ទៅដោយ រឿងរ៉ាវទាក់ទងទៅនឹង លទ្ធិទេវរាជ "រឿង​រាមកេរ្តិ៏​ខែ្មរ"​​។

ប្រាសាទ​បន្ទាយ​ស្រី សង់​ពី​ថ្ម​ភក់​ពណ៌ផ្កាឈូក ​រំលេច​ដោយ ចម្លាក់​​ទេព​អប្សរ​ ចំនួន១៥០០ ​ខុស​ៗគ្នា ​មាន​កំ​ពែង​ថ្ម​បាយ​ក្រៀម​ ព័ទ្ធ៣​ជាន់ មានទីលាន​ក្រាល​​ថ្មវែង​ទៅ ​ទិស​ខាង​កើត មាន​គោបុរៈ​ប្រកប​ដោយ​ក្បាច់​វិចិត្រ។ នៅ​ចំ​កណ្តាល​ទី​លាន​ មាន​រោង​ទង​ខ្វាត់​​ខ្វែង​ក្រ​ឡា​ចត្រង្គ​ចេញ​ទៅ​ខាង​​​ជើងមួយ ចេញទៅ​ខាង​ត្បូង​បី សុទ្ធ​សឹង​ប្រ​កប​ដោយ​ក្បាច់​រចនា​យ៉ាង​ល្អ​វិចិត្រ ។

សព្វ​ថ្ងៃ​នេះ ផ្នែកខ្លះ បាន​បាក់​ធ្លាក់​អស់ហើយ សល់​តែ​សរសរ​​ច្រូង​ច្រាង​ ដោយ​សារ ការទទួល​រង​នូវ​​​មហន្ត​រាយពី​សង្គ្រាម​ នៅប្រទេសខ្មែរ ៤០ឆ្នាំកន្លងមក ។ ចំណែក របង​កំ​ពែង​ការ​ពារ ផ្នែក​ខាង​ក្រៅ ​ត្រូវ​បាន​គេ​លួច​ជីកគាស់​ បង្កជា គំ​នរ​ដុំ​ថ្ម​​រាយ​​ប៉ាយ​​នៅមុខ​ប្រា​សាទ​ ហើយតួ​ប្រា​សាទ​ខាង​​ក្នុង​មួយ​ភាគ ​ត្រូវ​បាក់​បែក​ស្រុត​ទ្រុឌទ្រោម ​គួ​រអោយ​សង្វេគ ។
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 16 នាក់
  Flag Counter
Flag Counter