ឡូយមែន! នៅខ្មែរយើងមានរថយន្តក្រុង ដែលអ្នកដំណើរអាចដេក បានយ៉ាងរំភើយ
|
January 30, 2015 (09:27:33)
|
[ 1676 ] |
|
|
|
|
ប្រទេសកម្ពុជាយើង កំពុងតែអភិវឌ្ឍន៍ ទៅមុខជាបណ្តើរៗហើយ ពីមួយថ្ងៃទៅមួយថ្ងៃ យើងសង្កេតឃើញថា មានប្រែប្រួល គ្រប់ក្រសួងស្ថាប័ន មិនត្រឹមតែប៉ុណ្ណោះ សេវាកម្មឡានក្រុង ក៏មានការផ្លាស់ប្តូរដែរ។
ក្រុមហ៊ុនដឹកអ្នកដំណើរ ក្នុងរាជធានីភ្នំពេញយីហោ វីរៈប៊ុនថាំ អេចប្រេស បានអះអាងថា ក្រុមហ៊ុនខ្លួនជាក្រុមហ៊ុនផ្ដល់សេវារថយន្តក្រុងថ្មី ហើយប្លែក ដំបូងគេក្នុងប្រទេសកម្ពុជា ដែលមានរៀបចំគ្រែពូក ទូរទស្សន៍ និងមានផ្ដល់សេវា Wifi ដោយដឹកអ្នកដំណើរ ទៅខេត្តកំពុងមាន សក្ដានុពលមួយចំនួន ក្នុងប្រទេស និងធ្លាយដល់ប្រទេសជិតខាងទៀតផង។
គិតមកទល់ពេលនេះ ក្រុមហ៊ុនដឹកអ្នកដំណើរវីរៈប៊ុនថាំអេចប្រេស បានដំណើរការអស់រយៈពេលជាង ៨ឆ្នាំមកហើយ ហើយការផ្ដល់សេវារថយន្តក្រុងដែលមានរៀបចំគ្រែពូក បានប្រហែល ៣ឆ្នាំហើយដែរ។
អ្នកគ្រប់គ្រងក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរខាងលើ លោក នៅ គាវីរៈ ឲ្យព័ត៌មានយើងដឹងថា តាមពិតទៅក្រុមហ៊ុនលោកបានផ្តល់សេវារថយន្តក្រុងដែលមានរៀបចំបន្ទប់ មានគ្រែពូក ទូរទស្សន៍ កន្លែងសម្រាប់សាកទូរស័ព្ទ និងមានផ្ដល់ WiFi នេះ អស់រយៈពេលបីឆ្នាំហើយគ្រាន់តែថា មហាជននៅមិនទាន់បានទទួលបានដំណឹងនេះគ្រប់ៗគ្នាប៉ុណ្ណោះ។
អ្នកគ្រប់គ្រងរូបនេះ បានបន្តទៀតថា ក្រុមហ៊ុនលោក មានផ្ដល់សេវារថយន្តចែកចេញជាបីប្រភេទ គឺទី១ ប្រភេទរថយន្តធំពីរជាន់ Hotel Bus ដែលមានបន្ទប់គេងគ្រែពូក និង ប្រភេទរថយន្តដែលអាចទម្រេតខ្លួនបាន 30ដឺក្រេ ពោលគឺ ផ្អែកបានពាក់កណ្ដាលខ្លួន (Sleeping Bad) និងរថយន្តមួយប្រភេទទៀតគឺ រថយន្តដែលមានកន្លែងសម្រាប់អង្គុយធម្មតាដែលយើងហៅថា Sitting Bus។
លោក វីរៈបញ្ជាក់ថា សម្រាប់តម្លៃវិញ ប្រភេទរថយន្តធំពីរជាន់ Hotel Bus តម្លៃចន្លោះពី១០-១១$ សម្រាប់ការធ្វើដំណើរពីភ្នំពេញ ទៅខេត្ត សៀមរាប ខេត្តព្រះសីហនុ និងប៉ោយប៉ែត ។ ឯប្រភេទរថយន្ត Sleeping Bad និង Sitting Bus វិញ តម្លៃចន្លោះពី៧-៩$ សម្រាប់ការធ្វើដំណើរទៅខេត្តទាំងបីខាងលើ និងអាចធ្លាយដល់ប្រទេសជិតខាង។ សូមបញ្ជាក់ថា ក្រុមហ៊ុនដឹកអ្នកដំណើរវីរៈប៊ុនថាំអេចប្រេស ទទួលបានភ្ញៀវបានចំនួនចន្លោះពី២០០-៣០០នាក់ក្នុងមួយថ្ងៃ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|