សារជាតិចម្លែក ៦ យ៉ាង ធ្វើឲ្យរំញោចចំណង់ផ្លូវភេទ
March 04, 2014 (10:51:02)
[ 1277 ]
យើងជឿជាក់ថា ពីមុនមកនេះ អស់លោកអ្នក ប្រាកដជាបានស្តាប់ បានឮ ហើយក៏មានអ្នកខ្លះ ប្រហែល ឬក៏អាច សាកល្បងរួចហើយផង ក៏មិនដឹង ទាក់ទងនឹងចំណង់ផ្លូវភេទ បន្ទាប់ពីការទទួលទាន អយស្ទ័រយ៉ាងច្រើន ឬក៏បានមើលភាពយន្តសិច ដែលពោរពេញដោយភាពស្រើបស្រាលនោះ។
វេជ្ជបណ្ឌិត Irwin Goldstein នាយកវេជ្ជសាស្ត្រផ្លូវភេទ នៅមន្ទីរពេទ្យ Alvarado នៅ San Diego អាមេរិក បានឲ្យដឹងថា តាមធម្មតាអ្វីដែលជាការបង្ក ភាពរំញោចឲ្យអស់លោកអ្នក មានចំណង់ផ្លូវភេទ យូរ ឬឆាប់ វានឹងចាប់ផ្តើមធ្វើឲ្យអ្នក មានអារម្មណ៍នឿយហត់ ហើយវាក៏អាចធ្វើឲ្យអ្នក ពុំសូវមានលទ្ធភាពឆ្លើយតប សម្រាប់រឿងនោះ។
ក៏ប៉ុន្តែ ឥឡូវនេះ អ្នកវិទ្យាសាស្ត្រ បានរកឃើញរឿងខុស ប្រក្រតីមួយចំនួន ដើម្បីដាស់រំញោច ចំណង់ផ្លូវភេទរបស់អ្នក។
-ភាពភ័យខ្លាចៈ
អ្នកគប្បីថ្លឹងថ្លែង ពីការចូលរួមលំហាត់ ជិះស្គីលើទឹកជាមួយគ្នា ជំនួសឲ្យការដើរ អណ្តែតអណ្តូង លើឆ្នេរខ្សាច់មាត់ សមុទ្រ ។ ក្រោយពេលចូលរួម ក្នុងស្ថានភាពមួយ ត្រូវបានបូមពេញអ័រម៉ូន adrenaline (ដូចជាពេលសំណេះសំ ណាល មើលភាពយន្តកំសត់ ឬ លេងល្បែងយោលខ្សែមរណៈ) បុរស និងស្ត្រី មានអារម្មណ៍មនុស្សខុសភេទប្រកប ដោយការទាក់ទាញជាង។ នេះបើយោងតាម ការស្រាវជ្រាវមួយ របស់ទស្សនាវដ្តី Archives of Sexual Behavior បានឲ្យដឹងនោះ ។
អ្នកស្រាវជ្រាវម្នាក់គឺ បណ្ឌិត Cindy Meston បានបកស្រាយថាៈ "ពេលអ្នកកំពុងធ្វើអ្វីមួយនោះ គួរឲ្យចាប់ចិត្តបេះ ដូងរបស់អ្នក លោតខ្លាំង ហើយប្រព័ន្ធសរសៃប្រសាទរបស់អ្នក ត្រូវបានរំញោចសកម្មភាពដូចជា ពេលអ្នកត្រូវបានរំញោចផ្លូវភេទ" ។
-ជជែកផុសផុល រួមជាមួយស្រាទំពាំងបាយជូរក្រហមៈ
តាមការស្រាវជ្រាវមួយ របស់អ្នកវិទ្យាសាស្ត្រ ហើយបានត្រូវគេចុះផ្សាយក្នុងទស្សនាវដ្តី The Journal of sexual Medicine បានឲ្យដឹងថា ស្ត្រីទទួលទានស្រាទំពាំងបាយជូរក្រហម ១ កែវ រាល់ថ្ងៃ មានកម្រិតចំណង់ផ្លូវភេទខ្ពស់ ជាង និងជាតិរំអិលទ្វារមាស ប្រៀបនឹងអ្នកគ្រាន់តែក្រេបម្តងម្កាល ឬមិនដែលទទួលទានស្រា។
ពួកអ្នកស្រាវជ្រាវ សង្ស័យថា កម្រិតខ្ពស់របស់ Polyphenol សារជាតិប្រឆាំងអុកស៊ីតកម្មមួយ ក្នុងស្រាទំពាំងបាយជូរក្រហម អាចបានជួយសរសៃឈាម បើកទូលាយ ធ្វើឲ្យកើនបរិមាណ ចរាចរឈាម ទៅកាន់តំបន់រំញោចសំខាន់ ។ ប៉ុន្តែការទទួលទានស្រាច្រើនពេក អាចពន្លត់ចំណង់ "សិច" របស់អ្នក ។
-សរីរាង្គលូតលាស់ព្រមគ្នាៈ
តាមការវាយតម្លៃមួយ ដែលត្រូវបានប្រកាស លើទស្សនាវដ្តី Journal of Sex and Marital Therapy បានអះ អាងថា ការហាត់ប្រាណតាមបែប yoga មានអត្ថន័យច្រើនជាង។ ក្រៅពីជួយអ្នកឲ្យទន់ភ្លន់ វាក៏អាចធ្វើឲ្យកើនចំ ណង់ "សិច" ។ ការហ្វឹកហាត់ yoga ធ្វើឲ្យអ្នកស្គាល់ជាង ជាមួយសរីរាង្គរបស់អ្នក អាស្រ័យហេតុនោះ អាចជួយអ្នកមានទំនាក់ទំនងច្រើន ជាមួយនឹងសកម្មភាពផ្លូវភេទ របស់អ្នកផ្ទាល់ ។ បន្ថែមលើនោះ yoga ក៏អាចកែប្រែប្រ សើរ ឡើង "តម្រេកដល់កំពូល" ដោយសារកើនបរិមាណ ចរាចរឈាម នៅផ្នែកខាងក្រោមសរីរាង្គ។
-ការប្រាស្រ័យជាមួយគ្នាៈ
ការច្របាច់ម្រាមដៃ ជាមួយគូស្នេហ៍ ជារឿងផ្អែមល្ហែម តែវាក៏ធ្វើឲ្យអ្នកមានអារម្មណ៍ក្តៅឆួលឡើង? ពិតជាត្រឹមត្រូវ ។
បណ្ឌិត Goldstein បានបញ្ជាក់ថាៈ "សូម្បីតែសកម្មភាពតូច គឺប៉ះពាល់ជាមួយគូស្នេហ៍នឹងរំដោះសារជាតិ Oxytocin អ័រម៉ូនមួយ អាចជំរុញភាពជិតស្និទ្ធ និងរំញោច" ។
-មើលឃើញគូស្នេហ៍ ក្នុងសម្លៀកបំពាក់ ពណ៌ក្រហមៈ
សកលវិទ្យាល័យ Rochester បានបង្ហាញពីលទ្ធផលនៃការស្រាវជ្រាវមួយ ឲ្យដឹងថា ការពិតគឺ បុរសរបស់អ្នកស្លៀក ពាក់ពណ៌ឆេះ អាចនាំអ្នកទៅក្នុងសភាពផ្លូវចិត្តល្អ ។
លោកសាស្ត្រាចារ្យ បណ្ឌិតចិត្តសាស្ត្រ Andrew J.Elliot ដែលជាអ្នកដឹកនាំការស្រាវជ្រាវនោះ អះអាងថាៈ "ពណ៌ក្រហម ជាសញ្ញាមួយ របស់ថាមពលរាងកាយ ហើយវាធ្វើឲ្យមានភាពរំញោចចំពោះស្ត្រីភេទ។ ដូច្នេះចូរលើកទឹកចិត្តគូស្នេហ៍ ពាក់អាវក្រហម នៅយប់ណាត់ជួបគ្នា វានឹងធ្វើឲ្យអ្នកចង់ហែកវាភ្លាម មុនពេលញ៉ាំចំណីលាងមាត់" ។
-ក្លិនសរីរាង្គៈ
អាចនិយាយបានថា ក្លិនញើសពីបន្ទប់ហាត់ប្រាណ មិនរំញោចអ្វីទាំងអស់ ។ ប៉ុន្តែក្លិនពីបុរសរបស់អ្នក ពេលហាត់ ប្រាណ អាចធ្វើឲ្យក្លាយទៅជារឿងមួយនោះ ។ ក្លិនញើស អាចធ្វើឲ្យកើនកម្រិត របស់អ័រម៉ូន Cortisol ហើយវាធ្វើឲ្យកើនភាពត្រេកត្រអាល។ នេះបើតាមរបាយការណ៍ស្រាវជ្រាវ ដែលបានត្រូវគេយកមកចុះផ្សាយលើទស្សនាវដ្តី The Journal of Neuro science ។
ដូច្នេះ ចូរអ្នកថ្លឹងថ្លែងមើលអំពីការហាត់ប្រាណជាមួយគ្នា (លំហាត់ឥទ្ធិពលស្រាល ទៅក្នុងសរសៃឈាមរបស់អ្នក) ឬគ្រាន់តែឱបក្រសោបគ្នា ពេលបុរសចេញមកពីបន្ទប់ហាត់ប្រាណ បន្ទាប់មកគឺងូតទឹកជាមួយគ្នា ៕
.
.
រៀល កម្ពុជា (1US$: KHR)
4015
4022
បាត ថៃឡង់ (1US$: THB)
31.48
31.55
ដុង វៀតណាម (1US$: VND)
22,720
22,800
ដុល្លារ ហុងកុង (1US$: HKD)
7.75
7.87
យ៉េន ជប៉ុន (100JPY: US$)
0.905
0.910
ដុល្លារ សឹង្ហបុរី (10SGD: US$)
7.58
7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
2.55
2.57
ផោន អង់គ្លេស (1GBP: US$)
1.405
1.410
យូរ៉ូ អឺរ៉ុប (1EUR: US$)
1.240
1.245
ហ្វ្រង់ ស្វីស (1CHF: US$)
0.905
0.910
ដុល្លារ អូស្ត្រាលី (1AUD: US$)
0.787
0.792
ដុល្លារ កាណាដា (1CAD: US$)
0.800
0.805
មាស គីឡូ (1CHI: US$)
160.5
161.5
កែប្រែរចុងក្រោយ ៖
09 - February - 2018