. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤

.
រមណីយដ្ឋាន ដ៏ប្រណិត ៥ កន្លែង ដែលបានទាក់ទាញភ្ញៀវទេសចរណ៍ ក្នុងថ្ងៃ ចូលឆ្នាំសកល
January 07, 2015 (07:06:35) [ 1446 ]
 
 
ប្រទេសកម្ពុជាយើង មានរមណីយដ្ឋាន ជាច្រើនកន្លែង សំរាប់អោយ ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិធ្វើការ ទស្សនា ។ ក៏ប៉ុន្តែ ក្នុងថ្ងៃ ចូលឆ្នាំសកល ថ្មីៗនេះ គេបានសង្កេតឃើញថា មានរមណីយដ្ឋានចំនួន ៥ កន្លែង មានភ្ញៀវទេសចរណ៍ ទៅកំសាន្តច្រើនជាងគេ ។

រមណីយដ្ឋាន ទាំង ៥ នោះមានដូចជា៖

១. តំបន់ប្រាសាទបុរាណ (ខេត្ត សៀមរាប)
មានភ្ញៀវ​ទេសចរណ៍​ទៅ​កំសាន្ត ក្នុងថ្ងៃ ​ចូល​ឆ្នាំ​សកល​​ជាង​ ១០​​ម៉ឺន​នាក់​ ។ ក្នុង​​នោះ​មានភ្ញៀវអន្តរជាតិ​ចំនួន​ ២៧.៤០០ នាក់​ និង ភ្ញៀវ​ជាតិ​​​ចំនួន​ ៧៣.០០០ នាក់ ។​

២. តំបន់ឆ្នេរសមុទ្រ (ខេត្ត ព្រះសីហនុ)
មាន​​​ភ្ញៀវ​ទេសចរ​​ជាតិ​ និង​ អន្តរ​ជាតិ​ ជាង​ ១០ ម៉ឺន​នាក់​ ទៅកំសាន្ត ។

៣.​ តំបន់រមណីយដ្ឋាន ធម្មជាតិ (ខេត្ត មណ្ឌលគិរី)
មាន​ភ្ញៀវ​ទេសចរ​ទៅ​​កម្សាន្ត​​ ក្នុងថ្ងៃ ចូល​​ឆ្នាំ​សកល​ ដែលគិត​ចាប់​ពី​ថ្ងៃ​ទី​២៩ ដល់​ ៣១ ខែ​​ធ្នូ ឆ្នាំ​២០១៤ មាន​​ចំនួន​ ៧.៥១៨​នាក់ ។ ​ភ្ញៀវអន្តរជាតិ ចំនួន​ ៤១៣​ នាក់​ ភ្ញៀវ​ទេសចរ​ជាតិ ​ចំនួន​ ៧.១០៥​ នាក់ ។​​​ តំបន់​ទេសចរណ៍​សំខាន់​ៗ មាន​​ដូចជា៖
- ទឹក​ជ្រោះ​ប៊ូស្រា​
- ភ្នំ​ដោះ​ក្រមុំ​
- សមុទ្រ​ឈើ​
- ភូមិ​​ជនជាតិ​
- ​ទឹក​ជ្រោះ​សែន​មនោរម្យ ជាដើម ​។

៤. តំបន់ឆ្នេរសមុទ្រ និង ធម្មជាតិ (ខេត្ត កោះកុង)
មាន​ភ្ញៀវ​ទេសចរ​​ជាង​ ៥ ម៉ឺន​នាក់ ​។ ​តំបន់​ទាក់​ទាញ​​ភ្ញៀវ​ទេសចរណ៍ ជាតិ​ និង អន្តរជាតិ មានដូចជា៖
-​ តំបន់​ព្រំដែន​​
- សួន​សត្វ​
- តំបន់​សហគមន៍​អេកូ​ទេសចរណ៍​
- ទឹក​ជ្រោះ​តាតៃ​
- តំបន់​ពាម​ក្រសោប​ ​
- ឆ្នេរ​ខ្សាច់​បាក់​ខ្លង​ ​ជា​​ដើម ។

៥. តំបន់ឆ្នេរសមុទ្រ និង ធម្មជាតិ (ខេត្ត កំពត)
មាន​​ភ្ញៀវ​ទេសចរ​​​ណ៍ជាង​ ២​ម៉ឺន​នាក់​ទៅ​កម្សាន្ត​នៅ​​ខេត្ត​កំពត​ ដែលក្នុងនោះមាន ​​ភ្ញៀវអន្តរជាតិ​មាន​​ចំនួន​ ១.៦០០ នាក់​ ។ ទី​កន្លែង​ទាក់​ទាញ​​ជាង​គេ​មានដូចជា៖
- ​​​ភ្នំ​បូក​គោ​
- តំបន់​ទឹក​ឈូ ជាដើម​ ​៕

(ប្រភព៖ តំបន់ទេសចរណ៍ស្រុកខ្មែរ)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 27 នាក់
  Flag Counter
Flag Counter