. . . . . .
.
ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤

.
ចាក់​វ៉ាក់សាំង បង្ការ​ផ្តាសាយ ការពារ​បាន​ទាំង​ស្ត្រូ​ក​
March 04, 2014 (08:37:54) [ 1256 ]
 
 
ពួក​អ្នកវិទ្យាសាស្ត្រ នៅ​សកល​វិទ្យាល័យ Lincoln , ញូ​វ​ហ្សេ​លេន និង Nottingham , អង់គ្លេស បាន​រកឃើញ​ផលប្រយោជន៍​មួយ ពី​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ផ្តាសាយ ។ ការចាក់​វ៉ាក់សាំង​នេះ ជួយ​បន្ថយ​បាន ១/៤ ចំនួន​ករណី​ស្ត្រូ​ក នៅ​រដូវ​ផ្តាសាយ ធ្វើទុក្ខបុកម្នេញ ។ មុន​នោះ ពួក​វេជ្ជបណ្ឌិត ក៏បាន​សង្កេតឃើញ ចំនួន​ករណី​ដាច់​សរសៃឈាម ថយចុះ​ច្រើន អាស្រ័យ​ដោយ​ចាក់​វ៉ាក់សាំង​នេះ ។​

​ពួក​អ្នកវិទ្យាសាស្ត្រ បានធ្វើ​សេចក្តីសន្និដ្ឋាន​ខាងលើ ក្រោយពេល​វិភាគ​តួលេខ​ទាំងឡាយ អំពី​វ៉ាក់សាំង​បង្ការ​ផ្តាសា យ និង​រលាក​សួត ក្នុងចំណោម​អ្នកជំងឺ ៤៧.០០០ នាក់ បាន​ធ្លាប់​ត្រូវ​ស្ត្រូ​ក ឬ ខ្វះ​ឈាម​នៅ​ចន្លោះពេល​ពី​ឆ្នាំ​២០០១ -២០០៩ ក៏ដូចជា​ពត៌មាន អំពី​ក្រុម​ផ្គូរ​ផ្គង រួមមាន​មនុស្ស​មាន​សុខភាព​ល្អ ។​

​លទ្ធផល​បង្ហាញថា ការចាក់​វ៉ាក់សាំង​បង្ការ​ផ្តាសាយ ជួយ​បន្ថយ​ជាង ២៤% ហានិភ័យ​ស្ត្រូ​ក នៅ​រដូវ​ផ្តាសាយ។ អ្នក​ចាក់​មុន​ជំងឺ​ផ្ទុះឡើង​នោះ សម្រេចបាន​លទ្ធផល​ល្អ​បំផុត ។​

​ពួក​អ្នកវិទ្យាសាស្ត្រ នៅតែ​ពុំទាន់​រកឃើញ​មូលហេតុ ដោយសារ​អ្វីដែល​វ៉ាក់សាំង​បង្ការ​ផ្តាសាយ បែរជា​ជួយ​បន្ថយ​បាន​ហានិភ័យ​ស្ត្រូ​ក ទោះបី​វេជ្ជសាស្ត្រ អះអាងថា រដូវ​ត្រជាក់​នោះ ចំនួន​ករណី​កើត​ជំងឺ​សរសៃឈាម​បេះដូង កើន​ខ្លាំង ហើយ​នេះ ក៏​ជា​ពេល​ឧស្សាហ៍​កើតមាន​ជំងឺ​ផ្តាសាយ និង​ផ្លូវដង្ហើម ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 24 នាក់
  Flag Counter
Flag Counter