. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤

.
ស្វា​ក្រវាត់​ស ឫ ស្វា​កន្ទុយ​សត្រូវ​បាន​គេ​ប្រកាស​រកឃើញ​ជំរក​ធំ​នៅ​ភូមិភាគ​ឥ​សាន្ត​
December 27, 2014 (12:05:47) [ 1435 ]
 
 
ភ្នំពេញ ៖ សត្វ​ស្វា​មួយ​ប្រភេទ​នៅក្នុង​ចំណោម​អំបូរ​សត្វ​ស្វា​ដែល​មាននៅ​កម្ពុជា គឺ​ប្រភេទ​សត្វ​ស្វា​ដែល​គេ​ដាក់ឈ្មោះថា ស្វា​ក្រវាត់​ស ឫ ស្វា​កន្ទុយ​ស ត្រូវបាន​គេ​អះអាងថា រកឃើញ​ដែន​ជំរក​របស់​វា​ធំ​នៅ​ភូមិភាគ​ឥ​សាន្ត​នៃ​ប្រទេស​កម្ពុជា។​

​សត្វ​ស្វា​ប្រភេទ​នេះ គឺ​ត្រូវបាន​គេ​ចាត់ទុកថា គឺជា​ប្រភេទ​សត្វ​ស្វា​កម្រ​មួយ​ប្រភេទ នៅលើ​ពិភពលោក ប៉ុន្តែ​គេ​បាន​រកឃើញ​ដែន​ជំរក​របស់​វា​ធំ​នៅ​ភូមិភាគ​ឥ​សាន្ត​នៃ​ប្រទេស កម្ពុជា។​

​វត្តមាន​របស់​សត្វ​នេះ​ត្រូវបាន​កត់ត្រា​នៅក្នុង​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​១៩៦៩ មកម្ល៉េះ ប៉ុន្តែ​តាម​ការសិក្សា​ថ្មីៗ វា​នៅតែ​បន្ត​មាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​ដដែល ខណៈដែល​ចំនួន​របស់​វា​នៅ​តំបន់​ឥណ្ឌូចិន​គឺ​ត្រូវបាន​អ្នក​អភិរក្ស​រាយការណ៍​ថា កំពុងតែ ធ្លាក់ចុះ។​

​តាម​ឯកសារ​កំណត់ត្រា នៃ​ការរកឃើញ​កាលពី​ឆ្នាំ​១៩៦៩ ស្វា​ក្រវាត់​ស ឫ ស្វា​កន្ទុយ​ស នេះ​ត្រូវបាន​គេ​កត់ត្រា​ថា មានតែ​នៅ​ភាគ​ខាងកើត ទន្លេមេគង្គ​តែប៉ុណ្ណោះ ប៉ុន្តែ​តាម​ការសិក្សា​ស្រាវជ្រាវ​កន្លងមក​គឺ​វា​ត្រូវបាន​គេ​រកឃើញ​នៅ​ភូមិភាគ​ឥ​សាន្ត​នៃ​ប្រទេស​កម្ពុជា​ផងដែរ។​

​តំបន់​ដែល​គេ​រកឃើញ​នាពេល​បច្ចុប្បន្ននេះ​គឺ​ស្ថិតនៅក្នុង​តំបន់​ច​ន្លេះ ពី​ស្រុក វឺ​ន​សាយ ខេត្ត​រតនៈគីរី និង តំបន់​នៅក្នុង​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ជាប់​នឹង​ព្រំដែន កម្ពុជា និង ប្រទេស​វៀតណាម និង ឡាវ។​

​តាមរយៈ​ឯកសារ ដែល​គេ​បានធ្វើការ​សិក្សា​ដោយ​ដាក់​កា​មេ​រា​បង្កប់​នៅក្នុង​ព្រៃ ពពួកសត្វ​ស្វា​ស្វា​ក្រវាត់​ស ឫ ស្វា​កន្ទុយ​ស ប្រភេទ​នេះ គឺ​កំពុងតែ​រស់នៅ​ជា​ហ្វូង មាន​មេ មាន​ឈ្មោល មានកូន​តូចៗ​នៅក្នុង​ចន្លោះ​តំបន់​ទាំងពីរ ប៉ុន្តែ​នៅ​កន្លែង​ផ្សេង​ជាពិសេស​នៅ​ខាងកើត​ទន្លេមេគង្គ​ក៏ត្រូវ​បាន​គេ​អះអាងថា នៅតែ​បន្ត​មាន​វត្ត​មាននៅ​ទីនោះ​ដែរ។​
​ ​
​ចំនួន​សត្វ​នេះ មិនត្រូវ​បាន​គេ​កំណត់​ច្បាស់​នៅឡើយ​ទេ ប៉ុន្តែ​គេ​ដឹងថា វា​គឺជា​ប្រភេទ សត្វ​ដែល​នៅមាន​សុពលភាព​បន្ត​និង​បង្កាត់​ពូជ​ដោយ​ធម្មជាតិ​បាន​នៅឡើយ​ទេ។​

​សត្វ​ស្វា​ដ៏​កម្រ​នេះ ត្រូវបាន​គេ​កំពុងតែ​អភិរក្ស ដោយ​ថ្មីៗ​កន្លងទៅនេះ រដ្ឋបាល​ព្រៃ ឈើ និង អង្គការ​អភិរក្ស​អន្តរជាតិ បាន​បង្កើត​តំបន់​ត្បា​ត​មួយ ដើម្បី​អភិរក្ស​សត្វ​ស្វា​កម្រ និង សត្វព្រៃ​ឯទៀតៗ​នៅក្នុង​តំបន់ វឺ​ន​សាយ និង​សៀម​ប៉ាង នេះ។

​តំបន់​នេះ​ត្រូវបាន​គេ​ដឹងថា គឺជា​ដំបន់​ដែល​សំបូរ​សត្វព្រៃ​កម្រ​ជាច្រើន​ប្រភេទ​នៅក្នុង ភូមិភាគ​ឥ​សាន្ត​នៃ​ប្រទេស​កម្ពុជា៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 17 នាក់
  Flag Counter
Flag Counter