បុណ្យសមុទ្រធ្វើនៅកោះកុង ចាប់ផ្តើមនៅថ្ងៃទី១២ ធ្នូនេះ
|
December 15, 2014 (13:07:50)
|
[ 1362 ] |
|
|
|
|
លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិថា នៅក្នុងរយៈពេលបីថ្ងៃនៃពិធីបុណ្យសមុទ្រនេះ គណៈកម្មការរៀបចំពិធីបុណ្យបានរៀបចំបង្ហាញនូវទស្សនីយភាព និង ការកម្សាន្តផ្សេងៗទៀតសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានចូលរួម។ ក្នុងនោះរួមមានដូចជា ការៀបចំប្រកួតកីឡាចំនួន១៥ ប្រភេទ ពិព័រណ៍ពាណិជ្ជកម្ម មហោស្រពម្ហូបអាហារចម្រុះជាតិសាសន៍ និង ការបង្ហាញផ្ទាំងទស្សនីយភាពអំពីប្រវត្តិខេត្តកោះកុងជាដើម។ បើតាមលោកថោង ខុន អាជ្ញាធរក៏បានរឹតបន្តឹងសន្តិសុខ សណ្តាប់ ដើម្បីធានាសុវត្ថិភាពជូនភ្ញៀវទេសចរណ៍ផងដែរ។
ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃសុក្រ ទី១២ធ្នូនេះ បានចេញសារលិខិតមួយសម្តែងការអបអរសាទរពិធីបុណ្យសមុទ្រលើកទី៣ ឆ្នាំ២០១៤នេះ។ ក្នុងសារលិខិតនោះ លោកហ៊ុន សែន បានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់ចូលរួមឲ្យបានផុសផុលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអភិវឌ្ឈតំបន់ឆ្នេរសមុទ្រកម្ពុជាឲ្យកាន់តែស្រស់ស្អាត។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថា ការប្រារព្ធពិធីសមុទ្រជារៀងរាល់ឆ្នាំនេះ នឹងក្លាយជាការលើកកម្ពស់នូវស្មារតីសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់ផ្នែក ដើម្បីគោលដៅរួមក្លាយជាកាលានុវត្តភាពដ៏ប្រសើរថ្មីមួយសម្រាប់កម្ពុជា ក្នុងការធ្វើឲ្យឆ្នេរសមុទ្រកម្ពុជាក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ។
សូមបញ្ជាក់ថា នេះ គឺជាលើកទីបីហើយដែលរដ្ឋាភិបាលកម្ពុជា បានរៀបចំប្រារព្ធពិធីបុណ្យសមុទ្រនេះឡើង។ កាលពីឆ្នាំ២០១២ រដ្ឋាភិបាលកម្ពុជាបានប្រារព្ធពិធីនេះនៅក្នុងខេត្តព្រះសីហនុ ហើយចំណែកនៅក្នុងឆ្នាំ២០១៣ បានរៀបចំធ្វើឡើងនៅក្នុងខេត្តកែប។
លោកថោង ខុន បានរំពឹងថា ការរៀបចំពិធីបុណ្យសមុទ្រនៅក្នុងខេត្តកោះកុងនេះ នឹងទទួលភ្ញៀវទេសចរច្រើនជាងខេត្តពីរផ្សេងទៀត ព្រោះថា ខេត្តកោះកុងជាប់នឹងប្រទេសថៃដែលសង្ឃឹមថា ភ្ញៀវទេសចរណ៍ថៃ១ម៉ឺននាក់ នឹងឆ្លងដែនមកទស្សនាបុណ្យសមុទ្រនេះ។ យ៉ាងណាក៏ដោយ លោកថោង ខុន បានបញ្ជាក់ថា ពិធីបុណ្យសមុទ្រលើកទី៤ ឆ្នាំ២០១៥ នឹងត្រូវរៀបចំធ្វើឡើងនៅក្នុងខេត្តកំពត៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|