កាយវិការហាត់ប្រាណ សម្រាប់ពោះ ត្រគាក និងទ្រូង
|
March 02, 2014 (10:58:03)
|
[ 1254 ] |
|
|
|
|
ក្រៅពីការហែលទឹក ងូតចំហាយទឹកក្តៅ ហាត់នៅពេល ព្រឹកព្រលឹម ឬមុនពេលចូលដេក ខាងក្រោមនេះ ជាកាយវិការ មួយចំនួយ ដែលសំដៅជួយធ្វើអោយ សាច់ដុំពោះរឹងល្អ បំបាត់ចោលខ្លះៗ នូវស្រទាប់ខ្លាញ់ ក្រោមស្បែកពោះ។
កន្លែងហាត់ត្រូវរាបស្មើ ស្រឡះស្អាត អាចដេកបាន ឬ អង្គុយបាន ល្អបំផុត គឺហាត់នៅលើទីធ្លា។
-ធ្វើឲ្យបាន១០ដង នូវកាយវិការដូចខាងក្រោម៖
១. ដេកផ្ងារ សណ្តូកជើងឲ្យត្រង់ ដៃលើកត្រង់ទៅ លើតាមបណ្តោយខ្លួន
២. ដៃទាំងពីរលើកបន្តិចៗ ឲ្យផុតពីដី រហូតមកដល់ទន្ទឹមមុខ ឯខ្លូន ក៏បង្ហើបមកបន្តិចៗ ដែរ
៣.បង្ហើបខ្លូនបន្តិចម្តងៗ រហូតដល់អង្គុយបាន
៤.ឱនក្រាបចុះ ផតពោះ ដៃទាំងពីរឈោងអោយប៉ះចុងមេជើង
-ធ្វើឲ្យបាន២០ដងនូវ លំហាត់នីមួយៗ ខាងក្រោមនេះ៖
១.ដេកត្រង់ ផ្ងារដៃ និងដាក់អោយស្របខ្លូន ជើងសណ្តូកត្រង់
២. ជើងមួយដាក់ឲ្យស្ងៀម ជើងមួយទៀត លើកផុតពីដីប្រហែល៤០ សង់ទីម៉ែត្រ។ ធ្វើដូច្នេះអោយបាន១០ដង
៣.អង្គុយជើងឡើងបន្តិចអោយពោះ និងភ្លៅកែងគ្នា លើកជើងធាក់ក្នុងលំហអាកាស អោយក្លាយជារង្វង់តូច (លើក ខ្ពស់ត្រឹមជង្គង់)
-ធ្វើអោយបាន១០ដង នូវរាល់កាយវិការដូចខាងក្រោម៖
១.ឈរកន្ធែកជើង អោយចុះជាបណ្តើរៗ ដៃស្តាំត្រូវចាប់មេជើងស្តាំ ដៃឆ្វេងត្រូវលាតត្រង់ ទៅក្រោយរួចត្រលប់ មក ស្ថានភាពដើមវិញ។ បន្ទាប់អោយចុះបន្តិចទៅវិញ ដៃឆ្វេងចាប់មេជើងឆ្វេង ដៃស្តាំលាតត្រង់ទៅក្រោយ។
២.ឈរកន្ធែកជើងទាំងពីរ ដែលលាតត្រង់ទៅខាង។ ក្បាលផ្អៀងបន្តិច មកខាងឆ្វេងហើយដៃឆ្វេងដាក់អោយចុះ ដល់ក្បាលជង្គង់ ឯដៃស្តាំបោះរំលង ក្បាលជង្គង់ឆ្វេងដែរ។ រួចហើយធ្វើផ្ទុយមកវិញ។
៣. ឈរត្រង់ខ្លួន ជើងកន្ធែកចេញអោន ទៅមុខហើយដៃលាតត្រង់ទៅ មុខដែរ។
៤.ឈរត្រង់ខ្លួន ដៃទាំងពីរទប់ខ្លួននឹងតួកៅអីផ្អែក ឈានជើងស្តាំឡើង ហើយជើងឆ្វេងលាតអោយអស់ទៅក្រោយ ត្រឡប់មក ទីតាំងដើមវិញហើយឈានជើងឆ្វេងឡើង ជើងស្តាំលាតអោយអស់ទៅក្រោយម្តង។
(ប្រភពពី៖ដើមអម្ពិល)
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|