មើលទូរទស្សន៍ក្នុងរយៈពេល ១ ម៉ោង ថយអាយុ ២២នាទី
|
March 02, 2014 (10:48:13)
|
[ 1271 ] |
|
|
|
|
អ្នកណាក៏ដឹងដែរថា ការអង្គុយច្រើន ឬយូរពេក គឺមិនល្អទេ។ តែមានមនុស្សមិនច្រើនឡើយ ដែលមោះមុតក្រោកឡើងធ្វើចលនា។ ការគិតគូរទាំងឡាយខាងក្រោមនេះ របស់ពួកអ្នកវិទ្យាសាស្ត្រ ហើយត្រូវបានគេចុះផ្សាយលើទស្សនាវដ្តី Time អាចធ្វើឲ្យអ្នកត្រូវគិតឡើងវិញ ។
-អង្គុយធ្វើការថយអាយុ៖ ក្រោយអាយុ ២៥ ឆ្នាំ មនុស្សម្នាក់ អង្គុយមើលទូរទស្សន៍ ក្នុរយៈពេល ១ ម៉ោង គឺស្មើនឹងការថយចុះអាយុ ២២ នាទី ។ នេះជាលទ្ធផលស្រាវជ្រាវរបស់ពួកអ្នកវិទ្យាសាស្ត្រ នៅឆ្នាំ ២០១១ ។
-អង្គុយយូរងាយពិការ៖ ទស្សនាវដ្តីសុខភាព និងសកម្មភាពរាងកាយ ទើបប្រកាសលទ្ធផលស្រាវជ្រាវមួយលើក្រុម មនុស្ស អាយុលើស ៦០ ឆ្នាំ ។ តា មរយៈនោះ ការអង្គុយមួយកន្លែង ១ ម៉ោង រាល់ថ្ងៃ មានហានិភ័យត្រូវពិការ កើនថែមដល់ ៤៦% ។ ក្នុងការស្រាវជ្រាវនេះ ពិការត្រូវបានកំណត់ន័យថា មិនអាចធ្វើសកម្មភាពថែទាំខ្លួនឯង ឧទាហរណ៍ស្លៀកពាក់សម្លៀកបំពាក់ដោយខ្លួនឯង ទទួលទានដោយខ្លួនឯង ។
-អង្គុយយូរ ធ្វើឲ្យធាត់៖ អ្នកធ្វើការងារអង្គុយច្រើនមួយកន្លែង ងាយមាននិន្នាការ ត្រូវធាត់ជាងអ្នកដទៃ ។ ពួកអ្នក ស្រាវជ្រាវ ចាត់ទុកថា ដោយសារគ្រប់គ្នា កាន់តែធ្វើការងារ "គូទជាប់កៅអី" ច្រើនជាង ។
-អង្គុយច្រើន ងាយស្លាប់៖ ការទម្លាប់រស់នៅ របស់មនុស្សជាង ១៧.០០០នាក់ ត្រូវបានពួកអ្នកវិទ្យាសាស្ត្រ តាមដានក្នុងរយៈពេលជាង ១៣ ឆ្នាំ ផ្តើមពីនោះ ទាញចេញការសន្និដ្ឋានថា អ្នកចំណាយពេលវេលា ភាគច្រើន ក្នុងថ្ងៃ ដើម្បីអង្គុយ នឹងស្វ័យបង្កើន ដោយខ្លួនឯង ៥៤% ហានិភ័យស្លាប់ ដោយសារជំងឺគាំងបេះដូង ។
-អង្គុយច្រើន ងាយកើតរោគផ្លូវចិត្ត ៖ ការស្រាវជ្រាវមួយ នៅឆ្នាំ២០១២ បានបង្ហាញថា ស្ត្រីក្រោយពេលចាកចេញ ពីក្រសួង មន្ទីរ នៅតែអង្គុយច្រើន ជាងអ្នកមានសុខភាពផ្លូវចិត្តខ្សោយ ។
-អង្គុយច្រើន ងាយកើតជំងឺរ៉ាំរ៉ៃ៖ ការស្រាវជ្រាវ លើបុរស ៦៣.០៤៨ នាក់ នៅអូស្ត្រាលី ផ្តល់លទ្ធផលថា អ្នកអង្គុយលើស ៤ ម៉ោង ក្នុង ១ ថ្ងៃ ងាយកើតជំងឺរ៉ាំរ៉ៃជាង ប្រៀបនឹងអ្នកចូលចិត្តក្រោកឈរ ដូចជា ជំងឺសរសៃឈាមបេះដូង និងទឹកនោមផ្អែម ។
-អង្គុយយូរ គ្រោះថ្នាក់តម្រងនោម៖ អ្នកដែលកាន់តែសកម្ម ក្រោកចេញពីកៅអីនោះ កាន់តែបន្ថយហានិភ័យកើតជំងឺនៅតម្រងនោម ។ និន្នាការនេះ កាន់តែស្តែងចេញច្បាស់នៅស្ត្រី ជាក់ស្តែងស្ត្រី អង្គុយមធ្យមតែ ៣ ម៉ោង ក្នុង ១ ថ្ងៃ នៅកន្លែងធ្វើការ បានស្វ័យបន្ថយឲ្យខ្លួនឯង ៣០% ការប្រឈមកើតជំងឺរ៉ាំរ៉ៃនៅតម្រងនោម ។
-អង្គុយយូរ បង្កើនការស្លាប់ ដោយជំងឺមហារីក៖ ការស្រាវជ្រាវមួយ នៅឆ្នាំ២០១៣ បង្ហាញថា អ្នកជំងឺមហារីកពោះ វៀន មាននិន្នាការអង្គុយយូរជាង ក្នុងពេលទំនេរ ក៏ជាអ្នកមានការប្រឈម ការបាត់បង់ជីវិតខ្ពស់ ដោយសារជំងឺនេះ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|