ផលប៉ះពាល់អាក្រក់ដោយសារ ការចូលគេងយប់ជ្រៅពេក
|
February 27, 2014 (03:33:13)
|
[ 1202 ] |
|
|
|
|
យោងទៅតាមការសិក្សាស្រាវជ្រាវថ្មី របស់អ្នកវិទ្យាសាស្រ្ត បានឲ្យដឹងថា ជនជាតិអាមេរិកជាង ៤៣ ភាគរយ ដែល មានអាយុពី ១៣ ទៅ ៦៤ឆ្នាំ មានទំលាប់ក្នុងការទទួលទានដំណេកមិនល្អ។ ការគេងនៅពេលយប់ជ្រៅពេក អាច មកនូវផលអាក្រក់ ជាច្រើនដែលក្នុងនោះ រួមមាន ការឡើងទម្ងន់ ការកើនឡើង នៃសម្ពាធឈាម និងងាយនឹងមាន ជំងឺ។ ជាក់ស្តែង ការគេងពិតជាសំខាន់ណាស់ សម្រាប់មនុស្សយើងម្នាក់ៗ ដែលវាអាចជួយទ្រទ្រង់សារពាង្គកាយ របស់យើងឲ្យមានថាមពលក្នុងការធ្វើកិច្ចការងារផ្សេងៗ ជាប្រចាំថ្ងៃ។
ដូច្នេះហើយប្រសិនបើ អ្នកចូលគេងនៅពេលយប់ជ្រៅខ្លាំងពេកវាអាចធ្វើឲ្យអ្នកគេងមិនបានគ្រប់គ្រាន់មិនតែ ប៉ុណ្ណោះ វាអាចធ្វើឲ្យសុខភាពរបស់អ្នកកាន់តែទ្រុឌទ្រោម។ ជាមួយគ្នានេះដែរការគេងនៅពេលយប់ជ្រៅពេក អាចនាំឲ្យមាន ផលប់ះពាល់ដូចតទៅៈ
ខ្សោយការចងចាំ
នៅពេលដែលអ្នកកំពុងគេងខួរក្បាលរបស់អ្នកបានធ្វើការប្រមូលទិន្នន័យថ្មីៗ ដែលអ្នកបានសិក្សាទុក។ ដូច្នេះ ប្រសិន បើអ្នកគេង បានតិចជាង ៦ម៉ោងខួរក្បាល របស់អ្នកនឹងមិនអាចធ្វើការប្រមូលទិន្នន័យអស់ទាំងនោះ បានឡើយដែល នេះជាហេតុធ្វើឲ្យអ្នកមានការចងចាំមិនល្អ។ ម្យ៉ាងវិញទៀតអ្នកនឹងមានការលំបាកក្នុងការ ចងចាំរឿងអ្វីមួយ។ ហើយ នៅពេលដែលអ្នកចាំវារួចហើយ នោះវានឹងអាចភ្លេចទៅវិញបានភ្លាមៗ។
ខ្សោយភាពសុំានឹងជំងឺ
ការគេងមិនគ្រប់គ្រាន់ កាត់បន្ថយកោសិកា គ្រាប់ឈាមសរបស់អ្នក។ កោសិកាទាំងនេះគឺប្រព័ន្ធភាពសុំានឹងជំងឺដ៏ ខ្លាំងបំផុតក្នុងការទប់ទល់នឹងមេរោគ និងជំងឺផ្សេងៗ ជាពិសេសមេរោគផ្តាសាយ។ មិនតែប៉ុណ្ណោះការគេងមិនគ្រប់ គ្រាន់ ដ៏អាចមានផល់ប៉ះពាល់ ដល់កំពស់របស់អ្នកផងដែរ ជាពិសេសសម្រាប់ក្មេងៗ ដែលរាងកាយរបស់ពួកគេ នៅតែបន្តការលូតលាស់៕
(ប្រភពពី៖ដើមអម្ពិល)
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|