ចង់គេងលក់ស្រួល តើគួរធ្វើយ៉ាងណា?
|
February 25, 2014 (11:19:05)
|
[ 1232 ] |
|
|
|
|
មនុស្សភាគច្រើន តែងតែព្យាយាមគេង ឲ្យបានលក់ស្កប់ស្កល់។ ប៉ុន្តែមានមនុស្សមួយចំនួន តែងតែមានអាការៈ មិនសូវស្រូល នៅពេលដែលគេ ក្រោកពីគេង ទោះបីជាគេគេងបានលក់ ស្កប់ស្កល់ហើយក៏ដោយ។ អ្នកសិក្សាមួយចំនួន តែងតែត្អូញត្អែរថា បន្ទាប់ពីក្រោកពីគេង គេមិនបានចាំមេរៀន ដែលបានទន្ទេញ ពីយប់សោះ។ ដូច្នេះតើអ្នកគួរមាន វិធានការបែបណាចំពោះ បញ្ហាទាំងអស់នេះ?
ខាងក្រោមនេះគឺជាវិធីសាស្រ្ត មួយចំនួនដើម្បីជួយ លោកអ្នកក្នុងការទទួល ទានដំណេកបានលក់ស្កប់ស្កល់ៈ
១- ទាក់ទងទៅនឹងខ្នើយ របស់លោកអ្នក។ ខ្នើយដែលចាស់ ហើយមានកម្ពស់មិនត្រូវនឹងកម្ពស់ របស់លោកអ្នក ហើយជាខ្នើយដែលរឹង អាចធ្វើឲ្យលោកអ្នកឈឺខ្នង ឬ កញ្ជឹងក ជាមូលហេតុដែលធ្វើឲ្យ លោកអ្នកគេងមិនបាន ស្រួល។
២- ទាក់ទងទៅនឹងលោកអ្នក ដែលឧស្សាទទួលទានកាហ្វេ ឬ អ្នកពិសាបារី។ ជាតិនៃកាហ្វេ ឬ ថ្នាំជក់ នឹងធ្វើឲ្យ ខួរក្បាល លោកអ្នកនៅតែបន្តគិត ឬ នៅតែបន្តធ្វើការបើទោះបីជា លោកអ្នកបានគេងលក់ ហើយក៏ដោយ។
៣- ទាក់ទងទៅនឹង ខ្យល់អាកាសក្នុងបន្ទប់ ដែលលោកអ្នកគេង។ លោកអ្នកគួរតែបើកបង្អួច ឬរៀបចំបន្ទប់ឲ្យបាន ត្រឹមត្រូវដើម្បីទទួល បានខ្យល់បរិសុទ្ធ ពិសេស គឺអុកស៊ីសែនដែលនឹង ជួយឲ្យលោកអ្នក មានកម្លាំងបន្ទាប់ពីលោក អ្នកក្រោកពីគេង។
៤-ញ៉ាំអាហារដែលសម្បូរជាតិវីតាមីន D ដូចជា ត្រី ស៊ុត សណ្តែក ផ្សិតជាដើម។
៥- ការហាត់កីឡា គឺជាកត្តាដែលសំខាន់ណាស់ សម្រាប់លោកអ្នកដែល ធ្វើការនៅការិយាល័យជាប្រចាំ។
៦-ហាមខាត់ដាច់ខាត មិនឲ្យលោកអ្នកមើល ទូរទស្សន៏ដល់យប់ជ្រៅពេល ។ នេះជាកត្តាដែលធ្វើឲ្យខួរក្បាល លោកអ្នកងាយ នឹងបាត់បង់ការចងចាំ ព្រោះពេញមួយយប់នោះ ខួរក្បាលលោកអ្នកនៅ តែបន្តធ្វើការមិនបាន សម្រាក៕
(ប្រភពពី៖ដើមអម្ពិល)
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|