សម្គាល់ចរិតមនុស្ស តាមរយៈសំណើច
|
February 21, 2014 (12:01:58)
|
[ 1179 ] |
|
|
|
|
សំណើចជាអាការមួយ ដែលងាយនឹងសម្តែងចេញមក ដោយធម្មជាតិរបស់មនុស្ស និងដែលបង្ហាញឲ្យឃើញយ៉ាង ច្បាស់ពីចរិតរបស់យើងតាមរយៈ ការសើចទាំងបែបអឹមអៀន និងបែបការសើចក្អាកក្អាយ។
១. សើចដោយងើបក្បាលត្រង់
ជាការប្រាកដណាស់ ! អ្នកមិនចូលចិត្តបញ្ចេញអាកប្បកិរិយា និងចិត្តគំនិតដែលកំពុងគិតឲ្យអ្នកក្រៅដឹងទេ។ បើមាន រឿងអ្វីរក្សាទុកក្នុងចិត្តជាពិសេសនឹកគុំនៅក្នុងចិត្តទុកចំពោះអ្នកណាដែលមានបំណងអាក្រក់ចំពោះខ្លួន។ អ្នកចូល ចិត្ត ដកថយដោយខ្លួនឯងនៅពេលមានរឿងអ្វីមួយ និងស្ថិតក្នុងលក្ខណៈទប់ទល់។ ក៏ប៉ុន្តែអ្នកគួរតែបន្ធូរអារម្មណ៍ របស់អ្នកមកវិញ។
២. សើចដោយឈ្ងោកមុខ ឬយកដៃទ្រក្បាល
អ្នកចូលចិត្តឲ្យគេយកចិត្តទុកដាក់លើខ្លួន ហើយអ្នកចូលចិត្តធ្វើអ្វីទាំងអស់ដើម្បីឲ្យគេពេញចិត្តនឹងខ្លួន។ អ្នកត្រូវការ ឲ្យ គេជឿជាក់ចំពោះខ្លួន និងឲ្យគេផ្គាប់ផ្គុនខ្លួន គោរពខ្លួន ជូនរង្វាន់ដល់ខ្លួន នៅពេលមានពិធីបុណ្យអ្វីមួយ។ ចូរអ្នក ទុកចិត្តចុះ ការមានភាពក្លៀវក្លា ហួសហេតុដូចអ្នកយ៉ាងនេះ គ្មានអ្នកណាអាច បំភ្លេចអ្នកចោលទេ។
៣. សើចដោយ យកដៃទាំង ២ បាំងមុខ
អ្នកជាប្រភេទមនុស្សនិយាយស្តីចេះលាក់ការសម្ងាត់ដែលជានិច្ចជាកាល មានការភ័យខ្លាចក្នុងការធ្វើអ្វីដែលរំខាន ដល់គេ និងមិនចង់ឲ្យគេយកចិត្ត ទុកដាក់នៅលើខ្លួនទេ ព្រោះតែហេតុនេះហើយ ទើបអ្នកចូលចិត្តលាក់ខ្លួន ជិត ទាំងអស់ក៏អាចលាក់មុខ នៅក្នុងរង្វង់ដៃរបស់អ្នកដែរ។ ជាការគួរឲ្យសោកស្តាយ ពីព្រោះផ្ទៃមុខដែលរំលេចដោយ បបូរមាត់ សើចជាកត្តាមួយដែលមានឥទ្ធិពល ខ្លាំងក្លាក្នុងការអូសទាញអារម្មណ៍អ្នកឯទៀត។
៤. សើចលាន់ក្អាកក្អាយ ចេញអស់ពីពោះ
អ្នកជាមនុស្សចូលចិត្តការសប្បាយ មានចរិតមិនសូវគិតគូរច្រើន ហើយមានចិត្តស្មោះត្រង់ល្អណាស់។ អ្នកមិនមែន ជាមនុស្សលាក់លៀមការពិតនោះទេ ព្រោះអ្នកជាមនុស្សចូលចិត្តនិយាយត្រង់ទៅ ត្រង់មកជានិច្ច ទោះបីជាដឹងថាគេ មិនពេញចិត្តក៏ដោយ។ អ្នកពិតជាមនុស្សមានចរិតក្លាហានមែន។
៥. សើចបែបលាក់កំណួច
សំណើចរបស់អ្នកបញ្ជាក់ពីចរិត ឥតអៀនខ្មាស់បន្តិច ដែលជួនកាល អាចបញ្ជាក់ថា អ្នកជាមនុស្សឆ្មើង ឬមើលងាយ គេ។ តាមការពិតអ្នកបិទបាំង នូវចរិតខ្វះខាតមួយ គឺគ្មានជំនឿចិត្តនៅលើខ្លួនឯង ហើយខំសម្តែងអាការវាយឬក ដូច ជាយល់ច្បាស់លាស់ណាស់។ ទោះបីជាយ៉ាងណាក្តីអ្នកត្រូវ ព្យាយាមកែចរិត មិនល្អនេះដោយខ្លួនឯង ចេញទើបជា ការប្រសើរ៕
(ប្រភពពី៖ដើមអម្ពិល)
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|