UNESCO ប្រគល់សៀវភៅស្បែកធំ ដល់ក្រសួងវប្បធម៌
|
October 13, 2014 (05:34:36)
|
[ 1515 ] |
|
|
|
|
ភ្នំពេញ: សៀវភៅដែលមានចំណងជើងថា "ស្បែកធំ" ជាស្នាដៃនិពន្ធរបស់លោក គង់ វីរៈ និងលោក ព្រាប ចន្ទ័ម៉ារ៉ា ត្រូវបានអង្គការ UNESCO ប្រគល់អោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅ។ ពិធីប្រគល់ និងទទួលសៀវភៅស្បែកធំនោះ បានរៀបចំធ្វើឡើង កាលពីរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៤ នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
លោកស្រី អាន ឡឺមែត្រ (Anne Lemaistre) តំណាងអង្គការ UNESCO ប្រចាំកម្ពុជា មានប្រសាសន៍នាឱកាសនោះថា បេតិកភ័ណ្ឌវប្បធម៌អរូបីយ៍ ច្រើនមានភាពផុយស្រួយ និងងាយទទួលរងគ្រោះបាត់បង់រូបជាងបេតិកភណ្ឌ័វប្បធម៌រូបីយ៍ ជាពិសេសចំពោះបណ្តាប្រទេសកំពុងអវិវឌ្ឍ។
លោកស្រីបន្តថា អសមភាពក្នុងពាណិជ្ជកម្មសាកលភាវូបនីយកម្ម និងលំហូរនៃប្រព័ន្ធផ្សព្វផ្សាយដ៏គំហុកមួយ ធ្វើអោយគេមិនអាចជៀសផុត បានពីការផ្លាស់ប្តូរវប្បធម៌គ្នារវាងប្រទេសឧស្សាហកម្ម និងប្រទេសកំពុងអភិវឌ្ឍ ដែលបានធ្វើអោយប្រជាជាតិទាំងអស់នៅលើពិភពលោកយកគំរូតាមៗគ្នា។
លោកស្រី បានបញ្ជាក់ថា កម្លាំងដ៏ស្ងៀមស្ងាត់នេះ កំពុងមានឥទ្ធិពលយ៉ាងខ្លាំង ទៅលើបណ្តាប្រទេសកំពុងអភិវឌ្ឍ។ ប្រទេសកម្ពុជា ក៏មិនអាចគេចផុតពីឥទ្ធិពលនេះបានដែរ។ ក្នុងវិបត្តិនេះ ល្ខោនស្រមោលស្បែកធំ ក៏ត្រូវបានប្រកាសទទួលស្គាល់ដោយអង្គការយូណេស្កូជាស្នាដៃឯក ផ្នែកវោហាកោសល្យនៃមនុស្សជាតិ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ និងត្រូវបានចុះនៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ ចាប់តាំងពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០០៨ មក។
យ៉ាងណាក៏ដោយនៅក្នុងក្របខណ្ឌនៃការអភិរក្សបេតិកភណ្ឌវប្បធម៌អរូបី តាមរយៈការងារពង្រឹងសមត្ថភាពថ្នាក់ជាតិ និងដោយបានទទួលជំនួយឧបត្ថម្ភថវិកាពីរាជរដ្ឋាភិបាលជប៉ុន ក្នុងកម្មវិធីកសាងសមត្ថភាពនៅក្នុងប្រទេសកម្ពុជា ការិយាល័យអង្គការយូណេស្កូនៅភ្នំពេញ ដោយមានការសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងវប្បធម៌ និង វិចិត្រ សិល្បៈរួមទាំងអង្គការមិនមែនរដ្ឋាភិបាល និងសមាគមសិល្បៈ ក៏បានរៀបចំវគ្គបណ្តុះបណ្តាល ដើម្បីផ្ទេរចំណេះជំនាញ និងប្រពៃណីនៃល្ខោនស្រមោលស្បែកធំ ទៅដល់យុវជនជំនាន់ក្រោយនៅភ្នំពេញ និងសៀមរាប។
ចំណែកលោកស្រី ភឿង សក្កណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា នៅកម្ពុជាមានសិល្បៈបែបសម្តែងច្រើនប្រភេទ ទាំងតន្ត្រីរបាំ ល្ខោន ការនិទាន និងសូត្រ ជាដើម។ មានមរតកប្រពៃណីខ្លះ ត្រូវបាត់បង់ដោយប្រការផ្សេងៗ តាមកាលៈទេសៈក្នុងប្រវត្តិដ៏វែងឆ្ងាយរបស់ស្រុកខ្មែរ។
លោកស្រី សង្កត់ធ្ងន់ថា ស្បែកធំក៏ជាសិល្បៈមួយបែបដែរ ក្នុងចំណោមសិល្បៈបុរាណដ៏ច្រើនសន្ធឹកសន្ធាប់ ហើយជាសិល្បៈមានលក្ខណៈជាទីសក្ការៈជ្រាលជ្រៅក្នុងសង្គមខ្មែរ។
លោកស្រីរដ្ឋមន្ត្រីបន្តថា បច្ចុប្បន្ន ការដែលយកចិត្តទុកដាក់ខ្លាំងទៅលើវិស័យបេតិកភណ្ឌក្នុងពិភពលោក គ្រាដែលយើងយល់ឃើញថា បេតិកភណ្ឌអរូបី ដែលទាក់ទងនឹងចំណេះដឹងរបៀបប្រពៃណី និងសកម្មភាពសិល្បៈផ្សេងៗប្រកបដោយទេពកោសល្យរបស់មនុស្សងាយទទួលរងការបាត់បង់ខ្លាំង ហើយពិបាកនឹងស្តារឡើងវិញទៀតផង។ ដូច្នេះហើយសព្វថ្ងៃនេះ គេជំរុញអោយមានការយកចិត្តទុកដាក់គាំទ្រលើកតម្លៃបង្កលក្ខណៈអោយមានសកម្មភាពផ្សព្វផ្សាយអប់រំបណ្តុះបណ្តាលបន្ត ដើម្បីថែរក្សាអោយមរតកទាំងនោះគង់វង្សនៅជាអង្វែងតទៅទៀត។
លោកស្រី បញ្ជាក់ថា ស្បែកធំដែលមានតម្លៃជាសិល្បៈផង ជាប្រពៃណីផង និងជាជំនឿដ៏ថ្លៃថ្លាផង បានអង្គការយូណេស្កូ បានប្រកាសចូលជាសម្បតិ្តបេតិកភណ្ឌអរូបីរបស់មនុស្សជាតិ នៅឆ្នាំ២០០៥។ ចំណែកការស្រាវជ្រាវ និងនិពន្ធសៀវភៅនេះ គឺជាការចងក្រងឯកសារ និងជាឱកាសផ្សព្វផ្សាយសិល្បៈស្បែកធំនៅកម្ពុជា អោយកាន់តែមានការចាប់អារម្មណ៍ពីសំណាក់សាធារណជនទូទៅក៏ដូចជាបរទេសនានាដែរ។ លោកស្រី ក៏បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលជប៉ុនដែលជួយឧបត្ថម្ភថវិកា និងអង្គការយូណេស្កូ ប្រចាំប្រទេសកម្ពុជា ដែលយកចិត្តទុកដាក់ជួយជ្រោមជ្រែងគ្រប់បែបយ៉ាង ដើម្បីវិស័យវប្បធម៌ខ្មែរ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|