សណ្ឋាគាររាងដូចព្រះអាទិត្យរះ នៅចិនល្បីថានាំសំណាង ចំពោះភ្ញៀវដែលមកស្នាក់នៅ
|
October 13, 2014 (05:26:05)
|
[ 1472 ] |
|
|
|
|
សណ្ឋាគារនេះត្រូវការអ្នករចនាម៉ូត ៦០ នាក់ដើម្បីបង្កើតវាឡើង, ប្រើប្រាស់កម្មករ ៩.៣០០ នាក់ ដើម្បីសាងសង់ និង ដាក់កញ្ចក់អស់ចំនួន ១ ម៉ឺនផ្ទាំង។ ប៉ុន្តែសណ្ឋាគារ Yanqi Lake Kempinski ដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ក្រុងប៉េកាំងមួយនេះទីបំផុតជិតបើកទ្វារស្វាគមន៍សាធារណជនហើយ។
ដោយមានរាងដូចព្រះអាទិត្យរះ សណ្ឋាគារនេះត្រូវគេនិយាយថាជាសញ្ញាតំណាងឲ្យភាពចំរុងចម្រើន ខណៈច្រកចូលរាងដូចឌីសចម្រៀងដ៏ប្លែកតំណាងទ្រព្យលាភក្នុងវប្បធម៌ចិន។ សំណង់សណ្ឋាគារ ដែលត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុនសណ្ឋាគារប្រណីតរបស់អឺរ៉ុប Kempinski នេះ មានកម្ពស់ ៩៧ ម៉ែត្រ, មាន ២១ ជាន់, ព្រមទាំងមានកន្លែងស្ប៉ា បន្ទប់ប្រជុំ និងភោជនីយដ្ឋានចំនួន ១៤។ សណ្ឋាគារនេះត្រូវគេនិយាយថានឹងចាប់ផ្តើមបើកដំណើរការក្នុងរយៈពេល ៤៦ ថ្ងៃទៀត។
សណ្ឋាគារ ដែលមានទីតាំងលើផ្ទៃដី ១៤ គីឡូម៉ែត្រការ៉េនៅចំកណ្តាលបឹង Yanqi ដ៏ស្រស់ត្រកាលក្នុងក្រុងប៉េកាំងនេះ មានបន្ទប់ភ្ញៀវសរុបចំនួន ៥៩៥ បន្ទប់។ បឹង Yanqi ខ្លួនឯងផ្ទាល់មានទីតាំងស្ថិតនៅជើងភ្នំ Yanshan ស្ថិតនៅប្រមាណ ៨ គីឡូម៉ែត្រពីភាគខាងជើងខេត្ត Huairou។ តំបន់នេះទាក់ទាញទេសចរចម្រុះជាតិសាសន៍រៀងរាល់ឆ្នាំ។ មហាកំផែង Mutianyu ដែលជាកន្លែងទាក់ទាញទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រដ៏ពេញនិយម បានស្វាគមន៍ភ្ញៀវ ២,៧៩ លាននាក់ជាកាលពីឆ្នាំមុន៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|