ស្បែកភ្លឺម៉ដ្ឋ អាស្រ័យដោយកាហ្វេ
|
February 17, 2014 (13:16:43)
|
[ 1298 ] |
|
|
|
|
កាហ្វេមានសារជាតិកាហ្វេអ៊ីន មានប្រសិទ្ធភាពកម្ចាត់បរិមាណឈាមសល់ក្រោមភ្នែក និងប្រឆាំងភាពចំណាស់ហេតុ នេះត្រូវបានប្រើក្នុងការរក្សាសម្ផស្ស។ ប្រើកាហ្វេធ្វើជាម៉ាស់បិទមុខ នឹងបង្កើនលក្ខណៈយឺតយារ និងនាំមកនូវភាពភ្លឺម៉ដ្ឋ សម្រាប់ស្បែក។ ម៉ាស់មុខ និងកាកកាហ្វេនៅមានប្រសិទ្ធភាពកម្ចាត់ស្បែកងាប់ធ្វើជាក្រែមថែទាំស្បែក និងប្រ ឆាំងជ្រួញយ៉ាងមានប្រសិទ្ធភាព។ ក្រៅពីនេះវាអាចជួយសក់របស់អ្នកឲ្យខ្មៅរលោង។
ខាងក្រោមនេះ គឺជាវិធី ៧ យ៉ាង ដែលជួយថែសម្រស់របស់អ្នកដោយការប្រើប្រាស់កាហ្វេ៖
១.កម្ចាត់ស្បែកងាប់ៈ
កាកកាហ្វេជួយធ្វើឲ្យស្បែកណែន និងភ្លឺបង្រួមតួចរន្ធញើស និងជួយកម្ចាត់កោសិកាងាប់លើស្បែក និងបង្កើតកោ សិកាថ្មី ។ កាកកាហ្វេមានប្រសិទ្ធភាពដូចជាសូលុយស្យុងកម្ចាត់ស្បែកងាប់ដ៏ល្អ។
២.ព្យាបាលភ្នែកជាំខ្មៅ និងប៉ោងៈ
ចង់រក្សាសម្រស់ភ្នែក ចូរប្រើសំឡី ជ្រលក់ទឹកកាហ្វេខ្មៅ លាបលើភ្នែក គេងសម្រាកប្រមាណ ១០ នាទី ។ មិនត្រូវ រោយ ម្សៅកាហ្វេលើភ្នែក ព្រោះនឹងគ្រោះថ្នាក់បំផុត ។
៣.ក្រែមថែទាំស្បែក និងធ្វើឲ្យស្បែកត្រជាក់ៈ
ដំបូងបង្អស់ អ្នកត្រូវលាយកាហ្វេយ៉ាងខាប់ រួចចាក់ចូលប្រដាប់ធ្វើទឹកកក ដាក់ចូលក្នុងទូរទឹកកក ។ បន្ទាប់មក អ្នកអាចប្រើដុំទឹកកកកាហ្វេនេះ ត្រដុសលើមុខ ប្រភេទក្រែមថែទាំពីកាហ្វេនេះនឹងជួយបង្កើនកម្រិតសំណើម និងធ្វើឲ្យត្រជាក់ស្បែកយ៉ាងប្រសិទ្ធភាព ។ ម៉ាស់មុខកាហ្វេ ជួយឲ្យអ្នកមានស្បែកភ្លឺម៉ដ្ឋ។
៤.ក្រែមចិញ្ចឹមធ្វើឲ្យស្បែកស្រស់បំព្រង និងទន់ល្មៃៈ
ពេលព្រឹក អ្នកគួរប្រើស្បៃ cotton ជ្រលក់ក្នុងទឹកកាហ្វេក្តៅឧណ្ឌៗ ដើម្បីជូតមុខ បន្ទាប់មក លាងសំអាតដោយទឹក ស្អាត ។ វិធីនេះនឹងជួយឲ្យស្បែកអ្នកស្រស់បំព្រង និងទន់ល្មៃ។
៥.ម៉ាស់មុខប្រឆាំងស្នាមជ្រួញៈ
អ្នកគ្រាន់តែលាយរាវៗ សូលុយស្យុង រួមមានម្សៅស្រូវសាឡីខ្មៅ ១ ស្លាបព្រា ទឹកកាហ្វេត្រជាក់បន្តិចកូរឲ្យសព្វបន្ទាប់ មក បន្ថែមផ្នែកក្រហមនៃស៊ុត ១ គ្រាប់។ បំពោកសូលុយស្យុងនេះ លើមុខក្នុងរយៈពេលប្រមាណ ១៥នាទីរួចហើយ លាងចេញដោយទឹកស្អាត។ វិធីនេះ ជួយប្រឆាំងស្នាមជ្រួញ លេចឡើងលើស្បែករបស់អ្នក។ ប្រសិនចង់ឲ្យស្បែកពុំសូវជ្រីវជ្រួញ ចូរទ្រាំពិបាកបិទម៉ាស់មុខកាហ្វេ១សប្តាហ៍ ២ ដង។
៦.ប្រឆាំងតបបាតុភូត Cellulite (បាតុភូតស្នាមជ្រួញនៅភ្លៅ និងពោះ)
មូលហេតុមួយនាំដល់ការ "ធ្លាក់សម្រស់" និង "ធ្លាក់កម្លាំង" របស់មនុស្ស គឺការ "វាយប្រហារ" របស់បណ្តាតំបន់ខ្លាញ់ផ្តុំលើស្បែក។ នោះគឺពេលសរីរាង្គរបស់អ្នក មានសញ្ញា cellulite ។ ដើម្បីអាចជំនះបាតុភូតនេះ អ្នកអាចប្រើកាហ្វេកិនម៉ដ្ឋ (រាងក្តៅបន្តិច) រោយស្មើលើកន្លែងស្បែកមាន "បញ្ហា" រួចប្រើថង់នីឡុង គ្របប្រមាណ ១៥-២០ នាទី បន្ទាប់មក លាងដោយទឹកស្អាត។ អ្នកគួរធ្វើដូចនេះឲ្យបាន ២ ដង ក្នុង១សប្តាហ៍។
៧.សូលុយស្យុងធ្វើឲ្យសក់ស្អាតៈ
អ្នកអាចលាយកាហ្វេកិនម៉ដ្ឋ ជាមួយសាប៊ូកក់សក់ និងម៉ាស្សាសក់ស្រាលៗ ។ វិធីនេះ ជួយឲ្យសរសៃសក់របស់អ្នក ប្រែជារលោងខ្មៅជាង៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|