. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤

.
សួន​ឧទ្យាន​ក្នុង​ក្រុង​កំពង់​ឆ្នាំង​ជា​ចំ​ណែក​មួយ​នៃការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍
September 15, 2014 (10:45:40) [ 1402 ]
 
 
កំពង់ឆ្នាំងៈ វិស័យទេសចរណ៍ គឺជាឧស្សាហ​កម្មធម្មជាតិ​ពណ៌បៃតងដ៏រស់រវើកមួយ ដែលនៅ​តាមបណ្តាខេត្ត​មួយ ចំនួនមានព្រៃឈើធម្មជាតិ ប្រាសាទបុរាណ ទឹកជ្រោះភ្នំ ជ្រលងដងអូរ ស្ទឹងបឹងបួរជាច្រើន ក្នុងនោះផងដែរ សួន ឧទ្យាននៅក្នុងទីក្រុង ទីប្រជុំជន ក៏ជាចំណែកមួយយ៉ាង​​សំខាន់ក្នុងការទាក់ ទាញអារម្មរណ៍ភ្ញៀវទេសចរណ៍ ឲ្យ មកលំហែរកម្សាន្ត និងថតផ្តឹត​យករូបភាពទុក​ជាអនុស្សាវរីយ៍ផងដែរ ដែលយើងទាំងអស់គ្នា​ត្រូវតែចាប់អារម្មណ៍ ថែរក្សាការពារ។

នៅក្នុងអាណត្តិរាជរដ្ឋាភិបាល ដែលដឹក​នាំដោយសម្តេចតេជោ ហ៊ុន សែន និងក្រោម​ការគ្រប់​គ្រងដឹកនាំ​ក្នុង អាណត្តិ​នីមួយៗរបស់​លោកអភិបាល​ខេត្តកំពង់ឆ្នាំង គ្រប់ជំនាន់ មានលោក ភោគ សាមឿន លោក ស៊ូ ភិរិន្ទ លោក ទូច ម៉ារីម និងបច្ចុប្បន្នលោក ឈួរ ច័ន្ទឌឿន វិស័យទេសចរណ៍ និងវិស័យផ្សេងៗទៀត បានធ្វើឲ្យខេត្តកំពង់ឆ្នាំង មានការរីកចំរើនជាបន្តបន្ទាប់ ធ្វើឲ្យជីវភាពប្រជាពលរដ្ឋកាន់តែធូរធារ និងប្រសើរឡើង។

ជាក់ស្តែងនៅ​ក្នុងក្រុងកំពង់ឆ្នាំង បច្ចុប្បន្នមាន​សួនឧទ្យានចំនួន៥កន្លែង គឺ សួន​និមិត្តសញ្ញា​ឆ្នាំង​មាសរបស់​ខេត្ត កំពង់ឆ្នាំងនៅដំរី.ស ក្នុងភូមិទួលក្រឡាញ់ សួនឧទ្យានរិទ្ធសែននាងកង្រី នៅមុខមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង សួន ឧទ្យាន​ដើមពោធិ៍នៅ​មុខស្នងការដ្ឋាន​នគរបាលខេត្ត សួនឧទ្យាន​កុមារនៅមុខសាលាខេត្ត សួនឧទ្យានត្រីកាហោ និងនាងសុវណ្ណមច្ឆានៅមាត់ទន្លេផ្សារក្រោម។ លោកប្រធាន​មន្ទីរទេសចរណ៍ខេត្ត បានឲ្យដឹងថា​សួន​ឧទ្យាន​ទាំង ៥កន្លែង នៅតាមចំណុចខាងលើនេះ ត្រូវបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិអន្តជាតិ ឲ្យមកលេងកម្សាន្ត​ក្នុងមួយ ខែៗរាប់ពាន់នាក់ ពិសេស គឺសួនឧទ្យានត្រីកាហោ និងនាងសុវណ្ណមច្ឆា នៅមាត់ទន្លេផ្សារក្រោម​ដែលទាក់​ទាញ ភ្ញៀវបានច្រើនជាងគេ។ ក្រៅពីសួនឧទ្យានទាំង៥កន្លែងខាងលើនេះ ទីប្រជុំជនផ្សារលើ និងផ្សារក្រោម​ក៏ជាចំណុច ប្រមូលផ្តុំរបស់ភ្ញៀវទេសចរណ៍ចូលមកទិញដូររបស់ប្រើប្រាស់ ហូបចុកផងដែរ ដែលគួរតែមានសណ្តាប់ធ្នាប់ល្អ។

នៅក្នុងវេទិការ​សាធារណៈក្នុងក្រុងកំពង់ឆ្នាំង កន្លងមក ឯកកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បាន អំពាវនាវដល់មន្រ្តីរាជ​ការគ្រប់អង្គភាព អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងប្រ​ជាពលរដ្ឋ​ក្នុងក្រុងកំពង់ឆ្នាំង ទាំងអស់ត្រូវ ចូលរួមឲ្យបាន​ទាំងអស់គ្នា ក្នុងផែនប្រឡងប្រណាំង​ធ្វើអនាម័យឲ្យទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ​ដើម្បី ទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្តក្នុងទីក្រុងកំពង់ឆ្នាំង។ បើមាន​ភ្ញៀវ​ទេសចរណ៍​មកកម្សាន្តច្រើននោះ​ជីវភាព ប្រជាពលរដ្ឋ អាជីវករលក់ដូរ អ្នករត់ម៉ូតូ អ្នកបើករថយន្តតាក់ស៊ី អ្នកបើកការ​ណូតទេសចរណ៍​របស់យើង នឹងមាន ជីវភាពធូរធារមិនខានឡើយ៕

(ប្រ​ភព៖ អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 18 នាក់
  Flag Counter
Flag Counter