ការប្រើ ប្រាស់ថ្នាំ ប៉ារ៉ាច្រើន ពេក នាំឲ្យ មានជំងឺ មហារីក គ្រាប់ឈាម
|
February 16, 2014 (08:16:36)
|
[ 1257 ] |
|
|
|
|
ការសិក្សារបស់ក្រុមអ្នកស្រាវជ្រាវ នៃមជ្ឈមណ្ឌលស្រាវជ្រាវ ជំងឺមហារីក Fred Huchinson Cancer នៅក្នុងទីក្រុងស៊ីអេថល សហរដ្ឋអាមេរិក បានឲ្យដឹងថា អ្នកទទួលទាន ថ្នាំប៉ារ៉ាសេតាមុល ជាប្រចាំ នឹងមានអាត្រាប្រឈមនឹង ជំងឺមហារីកគ្រាប់ឈាម កើនឡើងដោយគេជឿថា មកពីសមាធាតុគីមី ដែលមានឈ្មោះថា មកពីសមាធាតុគីមី ដែលមានឈ្មោះថា អាសេតាមី ណូហ្វេន នៅក្នុងថ្នាំប៉ារ៉ាសេតាមុល។
ក្រុមអ្នកស្រាវជ្រាវ បាននិយាយថា កន្លងមកតាមរយៈលទ្ធផល នៃការសិក្សាទៅលើ អ្នកជំងឺមហារីក គ្រាប់ឈាម ម្នាក់ៗ មានការណែនាំថា ជាតិថ្នាំអាសេតាមីហ្វេន អាចជំរុញឲ្យមានជំងឺមហារីក។ ដោយឡែក ការសិក្សាថ្មីដែល យោងទៅតាម ការធ្វើតេសទៅលើ ក្រុមអ្នកស្ម័គ្រចិត្ត ទាំងបុរស និងនារី ដែលមានសុខភាពល្អរឹងមាំនៅក្នុងទីក្រុង វ៉ាស៊ីនតោន ប្រមាណ ៦៥ ០០០នាក់ ដោយពួកគេបាន ប្រើប្រាស់ ថ្នាំប៉ារ៉ាសេតាមុល អស់រយៈពេល ១០ឆ្នាំ ព្រម ទាំងមានការពិនិត្យ នឹងតាមដានស្ថានភាព សុខភាពយ៉ាងច្បាស់លាស់។
លទ្ធផលបានបង្ហាញឲ្យ ឃើញថាអ្នកស្ម័គ្រចិត្តចំនួន ៥៧៧នាក់ ឬតិចជាង១ភាគរយ កើតជំងឺមហារីក ពាក់ព័ន្ធនឹង កោសិកាឈាម ដូចជាមហារីក ក្រពេញទឹករង៉ៃ ដែលកើតឡើងដោយ ភាពខុសប្រក្រតី របស់ខួរឆ្អឹង។ ទន្ទឹមនឹងនោះ ក្រុមអ្នកស្រាវជ្រាវ បានរកឃើញថា មានអ្នកស្ម័គ្រចិត្ត ចំនួនជាង៩ភាគរយ ក្នុងក្រុមដែលមានជំងឺមហារីកធ្លាប់ប្រើ ប្រាស់ថ្នាំ ប៉ារ៉ាសេតាមុល ក្នុងបរិមាណច្រើនពីមុនមក បើប្រៀបធៀបនឹង អ្នកមិនកើតជំងឺមហារីក មានតែ ៥ភាគរយ ប៉ុណ្ណោះ។
នៅពេលពិចារណាកត្តាផ្សេងៗ រួមទាំងកត្តាអាយុ កត្តារលាកសន្លាក់ និងប្រវត្តិគ្រួសារ ដែលមានកើតជំងឺមហារីក គ្រាប់ឈាម ឃើញថា អ្នកប្រើប្រាស់ថ្នាំ សេតាមុលជាប្រចាំ មានអត្រាប្រឈមនឹង ជំងឺមហារីកគ្រាប់ឈាម កើន ឡើងខ្ពស់ដល់ ទៅជិត ២ដងឯណោះ។ទោះបីជាយ៉ាងក្តី ក្រុមអ្នកស្រាវជ្រាវ បានបញ្ជាក់ថា នៅពេលនេះនៅមិនទាន់ មានការពិសោធន៍ទេថា ជាតិថ្នាំអាសេតាមីណូហ្វេន គឺជាមូលហេតុនៃជំងឺ មហារីកនោះទេ ចាំបាច់ត្រូវមានការសិក្សា បន្ថែមទៀត មុននឹងយកលទ្ធផលស្រាវជ្រាវនេះ ទៅពិចារណាក្នុងការប្រើប្រាស់ ថ្នាំបំបាត់ការឈឺចាប់ប្រភេទនេះ៕
(ប្រភពពី៖ដើមអម្ពិល)
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|