. . . . . .
.
ថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤

.
ប្រាសាទ​រកា ឬ​ព្រះ​ធាតុ នៅ​ខេត្ត​ កំពង់ធំ​
August 29, 2014 (10:15:41) [ 1486 ]
 
 
ស្ថិតក្នុង​ភូមិ​រកា ឃុំ​ស្រយូវ ស្រុក​ស្ទឹងសែន ខេត្តកំពង់ធំ ប្រាសាទ​រកា ដែលមាន​ឈ្មោះ​មួយទៀត គឺ​ប្រាសាទព្រះ​ធាតុ​​ត្រូវបាន​សាងសង់ឡើង​ក្នុង​រជ្ជកាល​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​។ ការចុះពិនិត្យ​សិស្ស​ប​បស់​យើង កាលពី​ឆ្នាំ ១៩៩៤ ជាមួយ​លោក​អ៊ុំ សុខ អតីត​ប្រធាន​នាយកដ្ឋាន​វប្បធម៌ និង​វិចិត្រសិល្បៈ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា ទំហំ​នៃ​មន្ទីរពេទ្យ​នេះ គឺ 5x6 ម៉ែត្រ​។ រីឯ​កំពស់​វិញ គឺ ៨​ម៉ែត្រ ដោយ​ពី​ដើម​មាន​កំពែង​ធ្វើ​អំពី​ថ្មបាយក្រៀម ហ៊ុំព័ទ្ធ​ជុំវិញ​។​

​នៅ​ជុំវិញ​ប្រាសាទ​នេះ ដែល​ធ្វើ​អំពី​ថ្មភក់ យើង​មាន​វត្តមាន​របស់​ផ្ទាំង​ផ្តែរ​រាយប៉ាយ​នៅ​ដី ព្រមទាំង​សិលាចារឹក​គួរ​ឲ្យ​អាណោចអាធម្ម​ណាស់​។ សព្វថ្ងៃ ប្រាសាទ​នេះ​ស្ថិតក្នុង​ភាព​គម្រាមកំហែង ព្រោះ​មិនទាន់​ត្រូវបាន​ជូ​ស​ជុល​នៅឡើយ ក្រោយពី​ត្រូវ​ទទួល​នូវ​ភាព​មហន្តរាយ​បណ្តាលមកពី​ការទម្លាក់​គ្រាប់​បែប​របស់​កប៉ាល់​ហោះ​បេ​៥២ និង​គ្រាប់​នេ​ប៉ាល់ នៅ​ឆ្នាំ ១៩៧០-១៩៧៥​។​

​សូម​រំ​ឮ​កថា គ្រាប់បែក​ដែល​បាន​ធ្លាក់​នោះ មិនបាន​ធ្លា​ក់លើ​ប្រាសាទបុរាណ​នេះ ក៏ប៉ុន្តែ​ធ្លា​ក់នៅ​ជិត​ក្បែរ​ប្រាសាទ ជាហេតុ​នាំ​ឲ្យ​តួ​ប្រាសាទ​វៀច​ស្ទើរតែ​ដួលរលំ​។ តា​មកា​រសើប​សួរ​ចាស់ៗ​ដែលមាន​លម​នៅ​ដ្ឋា​ន​ក្បែរ​ប្រាសាទ​នេះ យើង​ដឹងថា ក្បាច់​ផ្តែរ​មួយចំនួន​ក្នុង​បរិវេណ​ប្រាសាទ​រកា មកពី​ប្រាង្គ​ប្រាសាទ ចាស់ៗ​ស្ថិត​ក្បែរ​ទីនោះ​។​

​ម្យ៉ាងវិញទៀត សូមជម្រាបថា ការប្រមូល​ផ្តែរ​​​មកពី​ប្រាសាទ​ជិត​ឆ្ងាយ ជាការ​ពិត ក៏ប៉ុន្តែ​គ្មានអ្វី​ហាមឃាត់​យើង​ឲ្យ​សន្និ​ដ្ឋានថា ក្បាច់​ផ្តែរ​មួយចំនួន គឺ​នៅលើ​ទីតាំង​នេះ​តែម្តង​។ ព្រោះថា ប្រាសាទ​រកា​នេះ គឺជា​ប្រាសាទ​ត្រូវបាន​កសាង​ឡើង​​ដោយ​សមាសធាតុ​ស្ថាបត្យកម្ម​នៃ​ប្រាសាទ​ចាស់​នា​ស​.​វ​ទី​១០-១១​។ ហើយ​មួយ​វិញ​ប្រាសាទ​នេះ ក៏ត្រូវ​បាន​កសាង​នៅលើ​ប្រាង្គ​ប្រាសាទ​បុ​រេ​អង្គ​រដែរ ដូច​វត្តមាន​របស់​ក្បាច់​ផ្តែរ​មួយ​ស្ថិតក្នុង​រចនា​ប័​ថ្ម​សម្បូរ​ព្រៃ​គុក ដែល​ទ្រ​ដោយ​សសរ​ពេជ្រ​ពីរ​នៅ​ក្លោងទ្វារ​។​

​មានន័យថា ផ្តែរ​រចនា​ប័​ថ្ម​សម្បូរ​ព្រៃ​គុក​នេះ មិនមែន​ត្រូវបាន​ដឹក​ចេញពី​ក្រុម​ប្រាសាទសម្បូរព្រៃគុក ដើម្បី​ប្រើប្រាស់​ឡើងវិញ​ម្តងទៀត​នោះទេ ក្នុង​រជ្ជកាល​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ពោលគឺ​នៅ​ចុង​ស​.​វ​ទី​១២ ដើម​ស​.​វ​ទី​១៣​។ ម្យ៉ាង​ទៀត វត្តមាន​របស់​ផ្តែរ រចនា​ប័​ថ្ម​បាយ័ន ដែល​ជាប់​នៅលើ​ក្លោងទ្វារ​ប្រាសាទ​រកា​ក៏​ជា​សញ្ញា​បង្ហាញ​ឲ្យ​ដឹងថា ប្រាសាទ​នេះ​ត្រូវបាន​ជួសជុល​ឡើងវិញ ហើយ​ក្លាយទៅជា​មន្ទីរពេទ្យ ឬ​អ​រោ​គ្យ​សាលា​ផងដែរ​។​

​យ៉ាងណាមិញ វត្តមាន​នៃ​សិលាចារឹក​បុ​រេ​អង្គរ​មួយចំនួន​នៅ​ទីនោះ​ក៏​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា ប្រាសាទ​រកា​នេះ​ពិតជា​ត្រូវបាន​កសាងឡើង​ដោយ​សមាសធាតុ​តុបតែង​នា​សម័យមុន​អង្គរ​យ៉ាង​ប្រាកដ​ឥត​ក្លែងក្លាយ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 12 នាក់
  Flag Counter
Flag Counter