. . . . . .
.
ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤

.
គំហើញ​ថ្មី ធ្មេញ ​កំពូល​ ស្អាត​តែ ​ក្នុង​រយៈ ពេល​១​ថ្ងៃ
February 13, 2014 (09:21:34) [ 1229 ]
 
 
ធ្វើ​ឲ្យ​ធ្មេញ​ស្អាត​ឥឡូវនេះ​ ពុំ​លំបាក​ទៀតឡើយ​ ​មជ្ឈមណ្ឌល NASA របស់​អាមេរិក បាន​បង្កើត​បច្ចេកវិទ្យា​ថ្មី​ ធ្វើ​ឲ្យ​ធ្មេញ​ស្អាត "​ដូច​សុ​បិ​ន្ត​" តែ​ក្នុង​រយៈពេល​១​ថ្ងៃ។ សម្ពាធ​ការងារ​ប្រចាំថ្ងៃ ​របស់​ពួក​តារា​ហូលីវូដ គឺ​ធ្វើយ៉ាងណា​ឲ្យ​សំណើច​របស់គេ​ស្រស់ និង​ទាក់ទាញ​បំផុត ។ ការបង្ហាញ​មុខ​ចំពោះ​មហាជន​ជាប្រចាំ​ ធ្វើ​ឲ្យ​អ្នកល្បីឈ្មោះ​ច្រើន​ត្រូវ​ហាត់​សើច​យ៉ាងច្រើន និង "​បង្អួត​" ធ្មេញ​ដ៏​ភ្លឺ​ស្អាត​ស​ដូច​គុជ ។ ការសិក្សា​ស្រាវជ្រាវ​មួយ​ថ្មីៗ​នេះ​ ថែមទាំង​បង្ហាញថា ធ្មេញ​ជា​រឿង​ដំបូង​ដែល​គ្រប់គ្នា​ មើលឃើញ​ពេល​ជួប​ មនុស្ស​ណា​ម្នាក់​នោះ ។ សំណើច​យ៉ាង​ស្រស់ និង​ទាក់ទាញ​ នឹង​ដណ្តើមបាន​មនោសញ្ចេតនា​ យ៉ាង​លឿន ។​

ពួក​តារា​ហូលីវូដ​តែង​ប្រាថ្នា ​មាន​ធ្មេញ​សរ​លោង ​​រហូតមក​ទល់នឹង​ថ្មីៗ​នេះ ការ​គាប​ធ្មេញ​ជា​វិធី​តែមួយគត់ ​ដើម្បី​មាន​ធ្មេញ​ស្មើស្អាត និង​ល្អឥតខ្ចោះ។ ទន្ទឹម​នោះ​ការ​គាប​ បាន​បង្ក​ការ​ឈឺចាប់​មួយ និង​អូសបន្លាយ​យ៉ាងយូរ។ ដូច្នេះហើយ​ក្រោយ​មួយ​រយៈពេល​ស្រាវជ្រាវ ពួក​វេជ្ជបណ្ឌិត​នៅ NASA បាន​រកឃើញ ​វិធី​ព្យាបាល​ថ្មី​មួយ ​ធ្វើ​ឲ្យ​ធ្មេញ​ស្រស់ស្អាត ​តែ​ក្នុង​រង្វង់​១​ថ្ងៃ ។​

ការ​បដិវត្តន៍​អំពី​ធ្មេញ​នេះ​ ត្រូវបាន​បន្ទប់​ស្រាវជ្រាវ Elleven សហការ​ជាមួយ​បណ្ឌិត ​កែ​សម្ផស្ស​ធ្មេញ Julian Caplan ។ Elleven ប្រើប្រាស់​ប្រព័ន្ធ​ម៉ាស៊ីន​មួយ​ ឈ្មោះថា CEREC ដើម្បី "​ស្កេ​ន​" ធ្មេញ​ទាំងអស់​របស់​អ្នកជំងឺ​ ជា​រូបថត 3D មួយ ។ បន្ទាប់មក​ប្រើប្រាស់​រូប​ថត​នេះ​ ដើម្បី​ស្ថាបនា​ជា​ធ្មេញ​ដ៏​ល្អឥតខ្ចោះ​ សម្រាប់​អ្នកជំងឺ អាស្រ័យ​ទៅតាម​ស្ថានភាព​ធ្មេញ CEREC នឹង​ផ្តល់​ដំណោះស្រាយ ​ស្រោប​ព័រ​សឺ​ឡែ​ន ឬ​ថត​ធ្មេញ ។ បន្ទាប់មកទៀត CEREC នឹង​បង្កើត​ផ្ទាំង​ ព័រ​សឺ​ឡែ​ន​រលោង​មួយ និង​កសាង​ឡើងវិញ​ ធ្មេញ​សម្រាប់​អ្នកជំងឺ​ ភ្លាម​មួយ​រំពេច ។ តែ​ប៉ុន្មាន​ម៉ោង​ក្រោយ ​អ្នកជំងឺ​នឹងមាន​ធ្មេញ​ ដ៏​ល្អ​ស្រស់​ដូច​បំណងប្រាថ្នា ។​

ម៉ាស៊ីន​ស្កេ​ន និង​ការស្ថាបនា​ធ្មេញ​ថ្មី​ឲ្យ​អ្នកជំងឺ​​ តម្លៃ​កែ​សម្ផស្ស​ធ្មេញ​ តាម​បច្ចេកវិទ្យា​របស់ NASA គឺ​ប្រមាណ ១០.០០០​ផោន ។ តែ​ចំនួន​ភ្ញៀវ​ទៅកាន់​បន្ទប់​ពិនិត្យ Elleven កំពុង​កើនឡើង​យ៉ាងច្រើន ។ មាន​ដល់ ៧៥% នៃ​អតិថិជន​មកពី​បរទេស ម​ជ្ឈឹ​ម​បូព៌ា រុស្ស៊ី និង​ឥណ្ឌា ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 17 នាក់
  Flag Counter
Flag Counter