ឧបករណ៍ រក្សា ជីវិត គ្រឿងក្នុង ពេលនៅ ក្រៅសរីរាង្គ
|
February 13, 2014 (09:12:27)
|
[ 1293 ] |
|
|
|
|
សួតកំពុងត្រូវបានប្រព័ន្ធ OCS រក្សា "ជីវិត" ក្រុមអ្នកវិទ្យាសាស្ត្រសុខាភិបាលអាមេរិក ទើបទទួលបានជោគជ័យក្នុងការផលិតឧបករណ៍រក្សា "ជីវិត" ដល់គ្រឿងក្នុងដែលនៅក្រៅសរីរាង្គរបស់មនុស្ស បង្កលក្ខណៈងាយស្រួលដល់ការ ដឹកជញ្ជូនគ្រឿងក្នុងទាំងនោះបម្រើដល់ការក្លូនភ្ជាប់វេជ្ជសាស្ត្រ។
ឧបករណ៍នេះ ត្រូវបានហៅថា ប្រព័ន្ធថែទាំ Organ (OCS) ។ វេជ្ជបណ្ឌិតវះកាត់ នៅមន្ទីរពេទ្យ Pheonix បានប្រើ ប្រាស់ប្រព័ន្ធនេះ ដើម្បីរក្សា "ជីវិត" របស់សួត ក្នុងការដឹកជញ្ជូនវា ទៅកាន់កន្លែងសម្រាប់ផ្លាស់ប្តូរឲ្យអ្នកជំងឺ ។
តាមរបាយការណ៍ ក្នុងសន្និសីទ Al Jazzera អាមេរិក បានឲ្យដឹងថា ឧបករណ៍នេះ នៅមានសមត្ថភាពរក្សាជីវិតដល់បេះដូង ក្រលៀន និងថ្លើមផងដែរ ។
OCS ជាប្រព័ន្ធមួយ ស្រដៀងនឹងសរីរាង្គរបស់មនុស្ស ។ វាអាចរក្សាឲ្យសួត ដកដង្ហើម បេះដូងលោត ក្រលៀនផលិតទឹកម៉ូត ហើយថ្លើមផលិតទឹកប្រមាត់ ។ OCS ក៏រក្សាសំណើម រក្សាមិនឲ្យមានការឆ្លងមេរោគ ព្រមទាំងផ្គង់ផ្គង់ "វត្ថុធាតុដើម" ពេលវាអស់។ បើតាមរបៀបចាស់ គឺគេបង្កក ហើយសួតអាចរក្សាជីវិតបាន ត្រឹមតែ ពី ៥ម៉ោង ទៅ ៩ម៉ោង។ រីឯបេះដូង បានពុំលើសពី ៨ម៉ោង ។ វាពិតជាឧបសគ្គយ៉ាងធំមួយ ក្នុងការក្លូនភ្ជាប់គ្រឿងក្នុង សម្រាប់វិស័យវេជ្ជសាស្ត្រ។ បច្ចុប្បន្ន OSC ត្រូវបានដាក់ឲ្យប្រើនៅមន្ទីរពេទ្យមួយចំនួននាប្រទេសអង់គ្លេស និងរដ្ឋខ្លះនៅអាមេរិក។
ប្រព័ន្ធនេះនឹងត្រូវបានបែងចែកគ្រប់ទីកន្លែង លើទីផ្សារបណ្តាប្រទេសលើពិភពលោកក្នុងអំឡុងចុងឆ្នាំ២០១៤នេះ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|