រោគសញ្ញា ចំនួន ៩ យ៉ាង ដែល ព្រមាន កើតជំងឺ មហារីក ថ្លើម
|
February 13, 2014 (09:10:54)
|
[ 1316 ] |
|
|
|
|
ថ្លើមជាផ្នែកមួយដើរតួនាទីសំខាន់ ក្នុងការច្រោះជាតិពុលក្នុងសរីរាង្គ។ ដូច្នេះហើយពេលមុខងារថ្លើម ត្រូវទ្រុឌទ្រោម អាចបង្កើតជាហានិភ័យ ចំពោះសុខភាព ពិសេសគឺមហារីក។ តាមការវាយតម្លៃ មហារីកថ្លើម គឺជាជំងឺគ្រោះថ្នាក់មួយ បង្កការបាត់បង់ជីវិតជួរមុខ ក្នុងចំណោមជំងឺមហារីក ។ ដើម្បីរកឃើញឆាប់ និងព្យាបាលទាន់ពេល អ្នកត្រូវយកចិត្តទុកដាក់ ដល់រោគសញ្ញាដំបូងៗ ដែលព្រមានឆាប់ នូវហានិភ័យមហារីកថ្លើម ដូចខាងក្រោមនេះ ៖
១.ទឹកនោមពណ៌ក្រម៉ៅៈ
ពេលមុខងារថ្លើម ត្រូវទ្រុឌទ្រោម អាចធ្វើឲ្យកម្រិត bilirubin ក្នុងឈាមកើន បណ្តាលឲ្យទឹកនោម មានពណ៌ក្រម៉ៅ ពណ៌លឿងដិត ឬត្នោត ។ ក្នុងករណីនេះ អ្នកត្រូវទៅមន្ទីរពេទ្យ ពិនិត្យសុខភាពបន្ទាន់ ព្រោះនេះអាចជា រោគសញ្ញាដំបូង របស់មហារីកថ្លើម ។
២.ទឹកក្នុងប្រហោងពោះ
ស្ថានភាពទឹក ផ្តុំក្នុងប្រហោងពោះ ជារោគសញ្ញាមួយ ក្នុងចំណោមរោគសញ្ញាទូទៅ របស់មហារីកថ្លើមដំណាក់កាលដំបូង ។ ពិសេសក្នុងករណី អ្នកមានអារម្មណ៍ហើមពោះ ទល់ខ្យល់រួមជាមួយថ្លើមធំ នេះអាចត្រូវបានចាត់ទុកជា សញ្ញាឆាប់របស់មហារីកថ្លើម ។
៣.ឈឺពោះ
ពេលថ្លើមត្រូវធំ និងថមថយមុខងារ អាចនាំដល់ស្ថានភាពឈឺពោះ ។ ក្នុងករណីអ្នកត្រូវឈឺពោះ រួមជាមួយនឹងថ្លើមធំ អ្នកមានលទ្ធភាពច្រើន កើតជំងឺអំពីថ្លើម ក្នុងនោះមានមហារីក ។
៤.រមាស់ៈ
រមាស់ អាចត្រូវបានចាត់ទុកដូចជា រោគសញ្ញាដ៏ឆាប់មួយ របស់មហារីកថ្លើម។ រឿងនេះកើតឡើងសំខាន់ដោយសារ មុខងារថ្លើម ត្រូវទ្រុឌទ្រោម នាំដល់ការកើនបរិមាណ bilirubin ក្នុងឈាម ដែលជាភ្នាក់ងារបង្ករមាស់លើស្បែក។
៥.ថ្លើមធំៈ
ថ្លើមស្ថិតនៅប៉ែកខាងក្រោមឆ្អឹងជំនីរឆ្វេង អូសបន្លាយដល់កណ្តាលពោះ ។ ពេលអ្នកយកដៃស្ទាប អាចឃើញដោយសារថ្លើមត្រូវធំ ។ ក្នុងករណីនេះ អ្នកត្រូវត្រួតពិនិត្យសុខភាពភ្លាម ព្រោះនោះអាចជាសញ្ញាដំបូងមួយ ដែលនាំឲ្យកើតជំងឺមហារីកថ្លើម ។
៦.អស់កម្លាំងៈ
ប្រសិនអ្នក មានអារម្មណ៍អស់កម្លាំង ត្រាំត្រែងមិនដាច់ អមជាមួយរោគសញ្ញាផ្សេងៗ ពាក់ព័ន្ធដល់ភាពទ្រុឌទ្រោមមុខងារថ្លើម អ្នកអាចមានហានិភ័យ កើតមហារីកថ្លើម ។ ព្រោះស្ថានភាពអស់កម្លាំង អូសបន្លាយ ជារោគសញ្ញាទូទៅមួយ ចំពោះអ្នកជំងឺមហារីកថ្លើម ។
៧.ចង់ក្អួត និងក្អួតៈ
ប្រសិនអ្នក តែងមានអារម្មណ៍ចង់ក្អួត ឬក្អួតដោយមិនច្បាស់មូលហេតុ ចូរពិនិត្យសុខភាព ដើម្បីកំណត់មើលថាតើអ្នកមានថមថយមុខងារថ្លើម ឬអត់ ។ ព្រោះស្ថានភាពចង់ក្អួត និងក្អួតដោយសារ ទ្រុឌទ្រោមមុខងារថ្លើមច្រើនត្រូវបានចាត់ទុកជា សញ្ញាព្រមានឆាប់កើតជំងឺមហារីកថ្លើម ។
៨.ស្រកទម្ងន់ៈ
ថ្លើមជាផ្នែកមួយ ដើរតួនាទីសំខាន់ ក្នុងដំណើរការបំប្លែងសារជាតិរបស់សរីរាង្គ ។ ដូច្នេះ ពេលមុខងារថ្លើម ចុះខ្សោយ អាចនាំដល់ស្ថានភាពស្រកទម្ងន់ ។ រឿងនេះ អាចត្រូវបានចាត់ទុក ជារោគសញ្ញាសំខាន់បំផុតមួយ ព្រមានហានិភ័យមហារីកថ្លើម ដំណាក់កាលដំបូង ។
៩.ស្បែកលឿងៈ
ស្បែកលឿង ពុំមែនជាជំងឺមួយ តែវាជាការស្តែងចេញមួយ របស់ស្ថានភាពទ្រុឌទ្រោមមុខងារថ្លើម ។ ពេលមុខងារថ្លើមថមថយ នាំដល់ហានិភ័យ ធ្វើឲ្យកើនបរិមាណ bilirubin ក្នុងឈាម បង្កជាស្ថានភាពមួយ ដែលធ្វើឲ្យស្បែកលឿង ។ អាស្រ័យហេតុនេះ ស្បែកលឿងច្រើន ត្រូវបានចាត់ទុក ដូចជាសញ្ញាដំបូងមួយ ព្រមានកើតជំងឺមហារីកថ្លើម ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|