. . . . . .
.
ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤

.
រុញ​ថយក្រោយ ជំងឺ​ទឹកនោមផ្អែម ដោយ​ទឹកដោះគោ​ជូរ មាន​ខ្លាញ់​តិច
February 13, 2014 (09:00:52) [ 1346 ]
 
 
បើតាម​ការស្រាវជ្រាវ របស់​ពួក​អ្នកវិទ្យាសាស្ត្រ​អង់គ្លេស ហើយ​ដែល​លទ្ធផល​នោះ បាន​ត្រូវ​ចុះផ្សាយ លើ​ទស្សនា​វ​ដ្តី Diabetologra នា​ថ្ងៃទី​៥​ខែកុម្ភៈ​នេះ បាន​ឲ្យ​ដឹងថា ការ​ទទួលទាន​ទឹកដោះគោ​ជូរ មាន​ជាតិ​ខ្លាញ់​តិច អាចជួយ​មនុស្ស​គ្រប់គ្នា បញ្ចៀស​បាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ២ ។​

តាម​លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះ បាន​បង្ហាញថា អ្នក​ទទួលទាន​ទឹកដោះគោ​ជូរ អាច​កាត់បន្ថយ​បាន​នូវ ហានិភ័យ​កើត​ជំងឺ​ទឹកនោមផ្អែម ដល់​ទៅ ២៨% បើ​ប្រៀបធៀប​ទៅនឹង​អ្នក​មិន​ទទួលទាន ។ ក្រៅពីនេះ បណ្តា​ផលិតផល​ទឹកដោះគោ ឡើង​មេ​ផ្សេងៗ ដូចជា ហ្វ្រូ​ម៉ា​មាន​ខ្លាញ់​តិច ក៏​ជួយ​បន្ថយ​ការ​ប្រឈម​នឹង​ការកើត​ជំងឺ​ទឹកនោមផ្អែម បាន​ដល់​ទៅ ២៤% ដែរ ។​

​បណ្ឌិត Nila Forouhi ប្រធាន​ក្រុម​ស្រាវជ្រាវ បាន​ថ្លែងថាៈ "​ការស្រាវជ្រាវ​របស់​យើងខ្ញុំ បង្ហាញថា ទឹកដោះគោ​ជូរ ជា​ផ្នែក​មួយ​របស់​របប​ទទួល​ទាន​ត្រឹមត្រូវ​" ។​ បណ្តា​ផលិតផល​ទឹកដោះ និយាយ​រួម​សុទ្ធតែ​ផ្ទុក​កាល់ស្យូម ម៉ាញ៉េ​ស្យូ​ម វីតាមីន D និង​អាស៊ីត​ខ្លាញ់ មាន​ប្រយោជន៍ ។ ផលិតផល​ទឹកដោះគោ​ឡើង​មេ មាន​ជាតិ​ខ្លាញ់​តិច រួមមាន ទឹកដោះគោ​ជូរ នាំមក​នូវ​ផលប្រយោជន៍​បន្ថែម អាស្រ័យ​ដោយ​ផ្ទុក​បាក់តេរី​មាន​ប្រយោជន៍ និង​សណ្ឋាន​វីតាមីន K ពិសេស ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 55 នាក់
  Flag Counter
Flag Counter