. . . . . .
.
ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤

.
ផ្លែដូងជាថ្នាំព្យាបាល ជំងឺ៨មុខប្រកបដោយ ប្រសិទ្ធភាព
February 11, 2014 (13:53:10) [ 1331 ]
 
 
ផ្លែដូង គឺជាប្រភេទផ្លែឈើមានសារប្រយោជន៍ណាស់ ក្នុងជីវភាពរស់នៅរបស់យើងរាល់គ្នា។ ម្យ៉ាងទៀតវាក៏ជា ប្រភេទផ្លែឈើ ដែលគេយកមកធ្វើជាថ្នាំ សម្រាប់ព្យាបាលជំងឺថែមទៀតផងដែរ។ តាមការវិភាគរបស់ អ្នកវិទ្យា សាស្រ្តសាច់ដូង និងទឹកដូងរួមផ្សំទៅដោយ ជីវជាតិជាច្រើនមុខមានៈ ជីវជាតិ គ្លុយកូស Fructose Saccharose សារជាតិបំប៉ន ជាតិប្រូតេអ៊ីន ជីវជាតិក្នុងពពួក B ជីវជាតិ C សារជាតិប៉ូតាស្យូម និងម៉ាញ៉េស្យូមជាដើម។

កម្រិតជាប៉ូតាស្យូម និងម៉ាញ៉េស្យូមក្នុង ទឹកដូងមានយ៉ាងច្រើន។ ទឹកដូងអាចប្រើប្រាស់ជាភេសជ្ជៈបំប៉នកម្លាំង អាចព្យាបាលនូវរោគខ្វះជាតិទឹកនិងជួយធ្វើឲ្យ មានលំនឹងនូវធាតុ Electrolysis ក្នុងរាងកាយមនុស្ស។ សាច់ដូង ខ្ចីមានសារជាតិបំប៉នយ៉ាងច្រើន ព្រមទាំងជាតិប្រូតេអ៊ីនដែលផ្លែឈើដទៃទៀត មិនអាចយកមកប្រៀបផ្ទឹមបាន។

ជាមួយគ្នានេះដែរ យោងទៅតាមការស្រាវជ្រាវ របស់វេជ្ជសាស្រ្តបុរាណចិនបានឲ្យដឹងថា ផ្លែដូងអាចព្យាបាល នូវជំងឺក្អួតឈាម រារាំងនូវការឡើងកំដៅ ថ្នាំប៉ូវ ព្យាបាលរោគពោះធំ ស្បែកលឿងរបស់កូនក្មេង ថ្នាំបញ្ចុះព្រូន រោគស្លេកស្លាំង ជាដើម។

ដោយឡែកយោងទៅ តាមការស្រាវជ្រាវ បច្ចុប្បន្នបានឲ្យដឹងថា ដូងមានរសជាតិឆ្ងាញ់ ជួយរំងាប់មេរោគ។ ម្យ៉ាង វិញទៀត ដូងអាចប្រើសម្រាប់ព្យាបាលជំងឺក្តៅក្នុង ស្រេកទឹក មិនសូវនោម ជំងឺបណ្តាលមកពីពពួក បរាសិតនៅ ក្នុងពោះវៀន រលាកក្រពះ រលាកស្បែក។ មិនត្រឹមតែប៉ុណ្ណោះ ការបរិភោគសាច់ដូង អាចជួយឲ្យស្បែកម៉ដ្ឋល្អ និង រោមចិញ្ចើមដុះ៕

(ប្រភពពី៖ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 37 នាក់
  Flag Counter
Flag Counter