. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤

.
យល់ដឹងទាំងអស់គ្នា​​ពី​ ​សិលាចារឹក​ថ្មី​មួយ​របស់ ​​​ព្រះបាទ​ស្រី​​​ម​ហេ​ន្ទ្រ​​វរ្ម័ន នៅ​ខេត្ត​​​​ស្ទឹងត្រែង
August 18, 2014 (04:37:57) [ 1444 ]
 
 
តាមរយៈ​ភ័ស្តុតាង​ដែល​រកឃើញ​នៅ​ខេត្តស្ទឹងត្រែង នៅលើ​ទីតាំង​ផ្សេងៗ យើង​បានដឹងថា ខេត្ត​នេះ​ដែល​ស្ថិតក្នុង​ភូមិភាគ​ឦសាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវបាន​បង្រួបបង្រួម​ចាប់ពី​ចុង​សតវត្ស​ទី​៦ ក្នុង​រជ្ជកាល​របស់​ព្រះបាទ​ភ​វ​វរ្ម័ន និង​ស្រី​ម​ហេ​ន្ទ្រ​វរ្ម័ន ចិត្រ​សេនា នា​សម័យ​ចេនឡា ។​

រូបភាព សិលាចារឹក​ថ្មី Ka 580 (​រូបថត វង់ សុធា​រា​)

​ក្រៅពី​ខឿន​ប្រាសាទ​មួយចំនួន គេ​បាន​រកឃើញ​សិលាចារឹក​មួយចំនួន ដែល​បញ្ជាក់​អំពី​ការពង្រីក​និង​ពង្រឹង​តំបន់​ដោយ​ស្តេច​បុ​រេ​អង្គរ​ទាំងពីរ​ព្រះអង្គ​ខាងលើនេះ ។ ចំពោះ​យើង​អ្វី​ដែលជា​សមិទ្ធផល​នា​សម័យ​នោះ សុទ្ធសឹងតែ​ជា​មូលដ្ឋានគ្រឹះ​ឆ្ពោះ​មក​វប្បធម៌ អារ្យធម៌​នា​សម័យអង្គរ​យ៉ាង​ប្រាកដ ។​

​ការរកឃើញ​នូវ​ផ្ទាំងសិលា​ចារឹក​ថ្មី​នេះ​នា​សម័យ​បុ​រេ​អង្គរ គឺ Ka 580 ដែលមាន​អាយុ​ចាស់​ដូចគ្នា​នឹង​ផ្ទាំង​សិលាចារឹក​ផ្សេងៗ​ឯទៀត នៅក្បែរ​ខេត្ត​នេះ​ជាពិសេស​សិលាចារឹក K116 ដែលជា​បន្ទះ​សសរស្តម្ភ នៅ​វត្ត​ជ្រោយ​អំពិល លើ​ភ្នំ​សុពណ៌​កាឡី​នៅ​ខេត្តក្រចេះ ផ្តល់​និ​ន្ន​ន័យ​ថ្មី​ដែល​យើង​អាច​យកមក​សំអាង​អំពី​ចំណាស់​វប្បធម៌​ក្នុង​ខេត្ត​ខាងលើនេះ ។ វត្តមាន​របស់​សិលាចារឹក​ជា​ភាសា​សំ​ស្ត្រឹ​ត​នេះ ស​ឲ្យ​ឃើញថា ខេត្តស្ទឹងត្រែង​ដែលជា​ទឹកដី​របស់​ខ្មែរ​ដើម ដែល​ស្ថិតក្នុង​អម្បូរ​មន​-​ខ្មែរ ត្រូវបាន​ទទួល​នូវ​ការអភិវឌ្ឍ​ដោយ​ស្រុកភូមិ មានការ​រៀបចំ​ចាត់ចែង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​លំនាំ​នៃ​ទីតាំង​ផ្សេងៗ នៃ​អាណាចក្រ​ចេនឡា​យ៉ាង​ប្រាកដ ។​

សិលាចារឹក វត្ត​ជ្រោយ​អំពិល K.116 លើ​ភ្នំ​សុពណ៌​កាឡី បន្ទះ​សសរស្តម្ភ​បាក់ និង​សិលាចារឹក​នៅ​ខេត្តស្ទឹងត្រែង​

​សរុបសេចក្តី​មក​វត្តមាន​របស់​សិលាចារឹក​ដែល​កំពុង​សិក្សា​ដោយ​លោក វង់ សុធា​រា គឺជា​តឹកតាង​ប្រវត្តិសាស្ត្រ​បង្ហាញ​អំពី​ការចាប់ផ្តើម​បង្កើត​នូវ​មជ្ឈមណ្ឌល​នយោបាយ​នៅលើ​ទឹកដី​នៃ​ច្រក​នៃ​ជ្រុង​ឥសាន​ខាងលើនេះ ។ ពីព្រោះថា ចាប់​តាំងពី​ពេលនេះ​មក ភូមិភាគ​នេះ​បាន​ក្លាយទៅជា​អាណាខេត្ត​មួយ​នៃ​អាណាចក្រ​ចេនឡា ដែល​ត្រូវបាន​កើតឡើង​ដោយ​ការផ្សំផ្គុំ​នូវ​តំបន់​តូចធំ​ទាំងឡាយ ។​

​សូម​រំលឹកថា សិលាចារឹក​នេះ​ត្រូវបាន​រកឃើញ​នៅ​កន្លែង​ដ៏​ពិសិដ្ឋ​មួយ​នៅ​កណ្តាលទន្លេ​មេគង្គ និង​សេ​សាន នៅឯ​ខេត្តស្ទឹងត្រែង កាលពី​ឆ្នាំ​២០០៩ ។ វត្តមាន​របស់​ផ្ទាំង​សិលាចារឹក Ka 580 ក៏ដូចជា​សិលាចារឹក​ដទៃៗ​ទៀត គឺជា​ភស្តុតាង​បង្ហាញ​ឲ្យ​ដឹងថា ភូមិភាគ​នេះ​ត្រូវបាន​ស្ថិតក្រោម​ការត្រួតត្រា​រប​ស់​ចេនឡា​យ៉ាង​ជាក់ច្បាស់ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 17 នាក់
  Flag Counter
Flag Counter