រូងដង្ហើមនាគនៅវិហារចិនលើកំពូលភ្នំរាជទ្រព្យ
|
August 18, 2014 (04:32:59)
|
[ 1503 ] |
|
|
|
|
មានរឿងតំណាលតៗគ្នាថា ប្រទេសចិន និងប្រទេសខ្មែរធ្លាប់ជាប្រទេសជិតខាង ហើយជនជាតិចិនដែលមានហាងចូវ ដាក់ប្រទេសខ្មែរជាស្រុកចំណុះរបស់ខ្លួន គេជឿថា បើសត្វនាគផុសឡើង នៅប្រទេសណាប្រទេសនោះនឹងមានភាពរុងរឿងថ្កើនថ្កានអស្ចារ្យ ហើយប្រទេសនោះពិតជានឹងក្លាយទៅជាមហាអំណាចពុំខាន ។ ដូច្នេះហើយដែលមហិច្ឆតាត្រួតត្រាលើប្រទេសកម្ពុជាមិនចង់ឲ្យមាននាគផុសឡើងនៅប្រទេសនេះទេ ។ ដូច្នេះហើយពួកគេក៏បានចូលគាល់ព្រះមហាក្សត្រខ្មែរ សូមសាងសង់ព្រះពុទ្ធរូបមួយដ៏ធំបិទរូងដង្ហើមនាគនេះ ។
នៅលើកំពូលភ្នំព្រះរាជទ្រព្យ មានរូងភ្នំមួយយ៉ាងជ្រៅមួយស្រឡូងទៅក្រោម ហើយរូងភ្នំនេះស្ថិតក្រោមបល័ង្លតំកល់ព្រះពុទ្ធអង្គមួយដ៏ធំ ដែលមានឈ្មោះថា វិជ័យ ដែលបែកបាក់ខ្ទេចខ្ទាំ នៅសល់តែព្រះព្នេន (១៩៩៣)។ នៅលើកំពូលភ្នំមានខ្លួន និងក្បាលនាគនៅត្រូវត្រង់ចេត្សីត្រីត្រឹង្ស កន្ទុយនៅត្រង់ព្រះពុទ្ធចូលព្រះនិពាន្វ ។ ដូច្នេះពួកចិនរកវិធីមកសន្ធប់រ័ន្ធនាគខាងលើនេះ ដើម្បីកុំឲ្យប្រទេសនេះរីកចំរើន ដូច្នេះបានគេមកសាងព្រះវិហារ (ចិន) នេះឡើងដើម្បីទុកជាសក្ការៈបូជា ។
នៅក្រោយសម័យអង្គរ មានការសាងសង់វិហារអដ្ឋរស្ស ប៉ុន្តែនៅសល់តែសីមា និងព្រះពុទ្ធខូច ព្រោះព្រះវិហារត្រូវបែកបាក់អស់ទៅ ។ លុះមកដល់សម័យលង្វែកក្នុងរជ្ជកាលរបស់ព្រះបាទអង្គចន្ទរាជា ទ្រង់បង្គាប់ឲ្យសាងសង់ព្រះវិហារនេះថ្មីឡើងវិញ ។ ក្រោយមកដល់រជ្ជកាលព្រះបាទនរោត្តម ស្តេចអង្គនេះក៏បានជួសជុសព្រះវិហារនេះឡើងថ្មីម្តងទៀត ដោយមានសម្តេចសង្ឃរាជទៀងមកកាន់កាប់ផ្ទាល់ ។ វិហារថ្មីត្រូវបានសម្ភោទបុណ្យបញ្ចុះសីមានៅឆ្នាំ ១៩១១ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ ។
អ្វីមួយដែលបានកត់ត្រា ដោយសិលាចារឹកមួយនៅបែកខាងលិចនៃជញ្ជាំងព្រះវិហារអដ្ឋរស្សជិតជណ្តើរឡើងកាន់ព្រះវិហារនេះ ។ ក្នុងពុទ្ធសករាជ២៤៥៤ មហាសករាជ ១៨៣៣ ចុល្លសករាជ ១២៧៣ ឆ្នាំកុរ ត្រីស័ក ថ្ងៃព្រហស្បត្តិ៍ ១១ រោជ ខែអស្សុជ ត្រូវនឹង ថ្ងៃទី១៩ ខែតុលា ឆ្នាំ១៩១១ ព្រះបាទស៊ីសុវត្ថិព្រះចៅក្រុងកម្ពុជាធិបតី ទ្រង់កសាងហើយធ្វើបុណ្យបញ្ចុះសីមា មានព្រះវិហារអដ្ឋរស្ស គឺជាសម្បត្តិព្រះមហាសង្ឃរាជព្រះនាមថាទៀង ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|