. . . . . .
.
ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤

.
ការពិត នៅពីក្រោយ ការបង្ករោគនៅ ផ្លូវដង្ហើម ផ្នែកខាងលើ (URTI)
February 11, 2014 (03:30:08) [ 1404 ]
 
 
ការបង្ករោគ នៅផ្លូវដង្ហើម ផ្នែកខាងលើ (URTI ) ឬហៅថាជំងឺផ្ដាសាយ តែងតែត្រូវបាន ធ្វើរោគវិនិច្ឆ័យឃើញ មានជាប្រចាំនៅក្នុងបន្ទប់របស់វេជ្ជបណ្ឌិត។

ជាការពិតណាស់អ្នកជំងឺប្រមាណជា ៣០% ដែលមកកាន់គ្លីនិករបស់វេជ្ជបណ្ឌិត គឺដោយសារមាន (URTI) ។ យោងតាមប្រសាសន៍របស់វេជ្ជបណ្ឌិត Michael Lee ដែលជាគ្រូពេទ្យជាន់ខ្ពស់មួយរូបនៅផ្នែក Raffles Medical បានបង្ហាញថា ជាមធ្យម មនុស្សម្នាក់អាចកើតមាន URTI ២ ទៅ ៤ ដងក្នុងមួយឆ្នាំ ហើយកុមារអាចកើតមាន បញ្ហានេះ ៥ ទៅ ១០ ដងក្នុងមួយឆ្នាំ។ ទោះបីជាយ៉ាងនេះក៏ដោយ ក៏មានមនុស្សជាច្រើន មិនបានយល់ច្បាស់ថា តើ URTI ពិតប្រាកដគឺជាអ្វី ហើយគួរព្យាបាលតាមរបៀបណានោះទេ។

សូមអានបន្ថែមដើម្បីស្វែងយល់ ការពិតនៅពីក្រោយការបង្ករោគ ដែលកើតមានញឹកញាប់នេះ។

ការភ័ណ្ឌច្រឡំទី១: URTI គឺជាប្រភេទជំងឹមួយ ដែលដាច់តែឯង

URTI គឺជាជំងឺដែលបណ្ដាលមកពីការបង្ករោគដ៏ធ្ងន់ធ្ងរនៅផ្នែកខាងលើនៃផ្លូវដង្ហើមដែលមានច្រមុះប្រហោង ឆ្អឹងច្រមុះ បំពង់ក ឬ បំពង់សំឡេង។ ជំងឺផ្ដាសាយធម្មតា បង្កឡើងដេយវិរុសជាង ២០០ប្រភេទ ដែលក្នុងនោះ វិរុសចម្បងៗ រួមមាន Rhinovirus, Adenovirus និងCoronavirus ។ ពួកវាឆ្លងចូលមកក្នុងរាងកាយ របស់ យើងតាមរយៈ ខ្យល់ដង្ហើម ឬការប៉ះពាល់នឹងវត្ថុ ដែលមានជាប់វិរុសដូចជា ដៃទ្វារ ក្រដាសប្រាក់ និងបង្កាន់ដៃ។ ពេលខ្លះ បាក់តេរីក៏ អាចបង្កអោយមាន URTI ផងដែរ។

ដោយសារមានប្រភេទវិរុសខុសៗគ្នា រោគសញ្ញានៃ URTI ក៏មានភាពខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សផងដែរ។

វេជ្ជបណ្ឌិត Lee បានមានប្រសាសន៍បន្ថែមថា “ រោគសញ្ញានៃ URTI ខុសគ្នាអាស្រ័យ ទៅតាមទីកន្លែងដែលមាន ការបង្ករោគនោះ។ រោគសញ្ញាអាចមានការតឹងច្រមុះ ឬហៀរសំបោរ ឈឺបំពង់ក ហើយក្រពេញនៅក ឬក្នុងបំពង់ក សំឡេងស្អក និងក្អក។ ក្ដៅខ្លួន ឈឺក្បាល អស់កំលាំង និងមួម៉ៅក៏ជារោគសញ្ញាទូទៅផងដែរ។”

ការភ័ណ្ឌច្រឡំទី២: អង់ទីប៊ីយោទិក នឹងជួយអោយខ្ញុំ ឱ្យជាសះស្បើយពី URTI

ជាធម្មតា ប្រសិនបើអ្នកមាន សុខភាពល្អនោះ ថ្នាំផ្សះ (អង់ទីប៊ីយោទិក) មិនត្រូវបានណែនាំ អោយប្រើឡើយ ព្រោះថាប្រព័ន្ធភាពស៊ាំរបស់អ្នកអាចបំបាត់ការបង្ករោគនេះបាន។ អ្នកជំងឺមួយចំនួនអាចមានការរាគរូស និងកើត កន្ទួលរមាស់ ដែលជាផលអាក្រក់នៃថ្នាំផ្សះ (អង់ទីប៊ីយោទិក)។

វេជ្ជបណ្ឌិត Lee បានពន្យល់ថាៈ “អង់ទីប៊ីយោទិកមិនអាច សម្លាប់វិរុសទេ។ ទោះបីជាការបង្ករោគបណ្ដាលមកពី បាក់តេរីក៏ដោយ ក៏អង់ទីប៊ីយោទិក មានប្រយោជន៍តិចតួចណាស់ ក្នុងការធ្វើអោយឆាប់ ជាសះស្បឿយពី URTI ។ លើសពីនេះការបន្ថយ ការប្រើប្រាស់ អង់ទីប៊ីយោទិក នឹងបង្ការការកើនឡើង នូវភាពស៊ាំរបស់ថ្នាំ ទៅនឹងមេរោគ ដែលអាចបង្កជា បញ្ហាកាន់តែខ្លាំង។”

ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកចាប់ផ្ដើម មានអារម្មណ៍ថាកាន់តែមិនស្រួលនោះ អ្នកអាចនឹងត្រូវប្រើថ្នាំ ផ្សះ។ វានឹងត្រូវបានណែនាំអោយប្រើប្រសិនបើអ្នកមានការវិវត្ដិន៍ ទៅជាជំងឺដែលមានផលវិបាក ដូចជាជំងឺរលាក សួតជាដើម។

ការភ័ណ្ឌច្រឡំទី៣: ខ្ញុំអាចស្លាប់ដោយសារ URTI

ជាសំណាងដែរ ដែលកំរនឹងបង្កអោយ មានផលវិបាកណាស់។ ជាទូទៅ រោគសញ្ញារបស់ URTI រួមមានការក្អក តឹងដង្ហើម និងដង្ហើមខ្លីចំពោះអ្នកកើតមានជំងឺហឺត ឬជំងឺសួតផ្សេងទៀត។ ទោះជាយ៉ាងណា អ្នកអាចមានការ វិវត្ដិន៍ទៅជាការបង្ករោគបន្ទាន់បន្សំបណ្ដាលមកពីបាក់តេរី ប្រសិនបើជំងឺនេះរាលដាលទៅដល់សួត ប្រហោងឆ្អឹង ច្រមុះ ឬ ត្រចៀក។ ជំងឺទាំងនេះអាចមានសភាពធ្ងន់ធ្ងរ ដូច្នេះអ្នកគួរតែតាមដានជាមួយនឹង គ្រូពេទ្យប្រចាំគ្រួសារ របស់អ្នក ប្រសិនបើរោគសញ្ញាមិនធូរស្បើយក្នុងរយៈពេលពី ៣ ទៅ ៥ ថ្ងៃ។

(ប្រភពពី៖ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 40 នាក់
  Flag Counter
Flag Counter