ផ្លូវដ៏ស្រស់ស្អាតទាំង១០ នៅលើពិភពលោក
|
July 30, 2014 (10:12:22)
|
[ 1625 ] |
|
|
|
|
យោងតាមគេហទំព័ររបស់ CARSROUTE បានឲ្យដឹងថា ផ្លូវបើកបរដ៏ល្អបំផុត នៅក្នុងពិភពលោក គឺជាផ្លូវដែលមានលក្ខណៈ កោងលំបាក ស្មុគស្មាញហើយមានប្រវែងឆ្ងាយ និងពុំសូវមានចរាចរណ៍ កកស្ទះ ប៉ុន្តែមានទេសភាដ៏ស្រស់អស្ចារ្យ ដែលមើលទៅ គួរឲ្យទាក់ទាញ ចំនាប់អារម្មណ៍ របស់អ្នកធ្វើដំណើរ ។
ផ្លូវទាំងនេះ ប្រហែលជាអាចឲ្យអ្នកបើកបរ ឈឺក្បាល ដោយសារតែសណ្ឋានភាពនៃផ្លូវ ប៉ុន្តែអ្នកនឹងមានអារម្មណ៍ ស្រស់ស្រាយដ៏មិនគួរឲ្យជឿ បន្ទាប់ពីអ្នកបានធ្វើដំណើរ នៅលើផ្លូវនេះរួច ព្រោះអ្នកប្រកដជាចង់ព្យាយាម សាកល្បងជាមួយ នឹងការបើកបររបស់អ្នកម្ដងទៀត ។ ខាងក្រោមនេះ គឺជាផ្លូវដ៏ស្រស់ស្អាតទាំង១០ នៅក្នុងពិភពលោក ៖
១. ផ្លូវ Transfagarasan នៃរដ្ឋរូម៉ានី
ជាផ្លូវដ៏ខ្ពស់បំផុត ដែលមើលទៅគួរឲ្យ ទាក់ទាញបំផុត ហើយវាក៏ជាផ្លូវ យុទ្ធសាស្រ្តយោធាមួយ ដែលត្រូវបានសាងសង់ឡើង ដោយអតីតមេដឹងនាំ ផ្តាច់ការមួយរូបគឺ លោក Nicolas Ceausescu នៅក្នុងកំទ្បុងឆ្នាំ១៩៧០ រហូតដល់១៩៧៤ ។
២. ផ្លូវ Stelvio Pass ប្រទេសអ៊ីតាលី
ជាផ្លូវនៅលើភ្នំ ដែលស្ថិតនៅក្នុង រយៈកម្ពស់ប្រហែលជា ២.៧៥៧ម៉ែត្រ ហើយមានលក្ខណៈកោង និងចោតខ្លាំង ព្រមទាំងមានរាងដូចជា ដង្កៀបគាប់សក់ចំនួន៤៨ ។
៣. ផ្លូវ Lysebotn ប្រទេសន័រវែស
Lysebotn គឺជាផ្លូវមួយ ដែលត្រូវបានគេចាត់ទុកថាជា ផ្លូវដ៏អស្ចារ្យជាងគេបំផុត នៅក្នុងទ្វីបអឺរ៉ុប និងមានរាងដូចដង្កៀប គាប់សក់ចំនួន២៧ ព្រមទាំងមានផ្លូវរូងក្នុងដីប្រវែង ១.១គីទ្បូម៉ែត មើលទៅមានលក្ខណៈកោង និងចោតបន្តិច ។
៤. ផ្លូវភ្នំ Jebel Hafeet ប្រទេសអារ៉ាប់
Jebel Hafeet គឺជាផ្លូវភ្នំមួយនៅក្នុង ប្រទេសអារ៉ាប់ ដែលមានរយៈកម្ពស់ ១.២១៩ ម៉ែត្រ និងក៏ជាផ្លូវមួយ ដែលមានទិដ្ឋភាពនៃវាល ខ្សាច់ដ៏ស្រស់ស្អាត ហើយចុងបញ្ចប់នៃផ្លូវមាន ចំណតរថយន្តមួយ ដែលមានសណ្ឋាគារមួយ ព្រមទាំងព្រះបរមរាជវាំងមួយ ដែលជាកម្មសិទ្ធិរបស់អ្នក គ្រប់គ្រងរបស់ប្រទេសនេះ ។
៥. ផ្លូវ Col de Turini ប្រទេសបារាំង
ជាផ្លូវដ៏ស្រស់ល្អឯកមួយ ដែលមានទេសភាពគួរឲ្យ ចំនាប់អារម្មណ៍ និងមានរាងដូចតង្កៀប កៀបសក់ចំនួន៣៤ ។
៦. ផ្លូវ Los Caracoles Pass នៃភ្នំ Andes
Los Caracoles គឺជាផ្លូវកោង និងចោតមួយ ឆ្លងកាត់តំបន់ភ្នំដែលមានដីក្រឆេតក្រឆូត និងក៏ជាផ្លូវតភ្ជាប់ រវាងប្រទេសឈីលី និងអាហ្សង់ទីន ។
៧. ផ្លូវ San Bernardino Pass ប្រទេសស្វ៊ីស
ជាផ្លូវមួយ ដែលតភ្ជាប់ទីក្រុងស្វីសតាមរយៈរដ្ឋ Misox និង Hinterrhein ហើយវាក៏ជាផ្នែកមួយ នៃផ្លូវដ៏ធំបំផុតរបស់ ពិភពលោកផងដែរ ។ ផ្លូវនេះមានលក្ខណៈរលូន ហើយមានរាងដូចជា តង្កៀបកៀបសក់ និងមានចម្ងាយប្រមាណ ២០៦៥ម៉ែត ។
៨. ផ្លូវរូងក្នុងដី Guoliang ប្រទេសចិន
Guoliang ត្រូវបានសាងសង់ឡើង ដោយអ្នកភូមិក្នុងស្រុកចំនួន ១៣ ហើយប្រើរយៈពេលអស់ប្រាំឆ្នាំ មានទីតាំងនៅក្នុងភ្នំ Taihang ក្នុងខេត្ត Hunan ប្រទេសចិន ។ ផ្លូវនេះមានប្រវែង ១២០០ម៉ែត និងកម្ពស់ ៥ម៉ែត។ វាមិនត្រឹមតែជាផ្លូវមួយ ដែលមានលក្ខណៈ ស្រស់ស្អាតនោះទេ តែវាក៏ជាផ្លូវដ៏គ្រោះថ្នាក់ ផងដែរនៅក្នុងពិភពលោក ។
៩. ផ្លូវ Trollstigen ប្រទេស Norway
ជាផ្លូវភ្នំដ៏ចោតមួយ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ Rauma។ វាមានលក្ខណៈដូចជាតង្កៀប កៀបសក់ចំនួន ១១ ព្រមទាំងមានទឹកជ្រោះធ្លាក់ នៅរយៈកំពស់ប្រមាណ ៣២០ ម៉ែតនៅខាងក្រោមភ្នំ ។
១០. ផ្លូវ North Yungas ប្រទេសបូលីវី
ជាផ្លូវដែលតភ្ជាប់ពីរដ្ឋធានី La Paz និង Coroico ចូលជ្រៅទៅក្នុងប្រទេសបូលីវី។ វាត្រូវបានគេឲ្យ ឈ្មោះថា ជាផ្លូវនៃសេចក្ដីស្លាប់ផងដែរ ព្រោះសណ្ឋានភាពនៃផ្លូវមាន លក្ខណៈគ្រោះថ្នាក់បំផុត ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|