ពាក់អាវទ្រនាប់ មិនត្រឹមត្រូវអាច បង្កើនហានិភ័យ កើតជម្ងឺមហារីកសុដន់
|
February 09, 2014 (10:06:48)
|
[ 1382 ] |
|
|
|
|
បើនិយាយចំពោះ មិត្តៗនារី រាល់គ្នាវិញ អាវទ្រនាប់ ត្រូវបានភ្ជាប់ជាមួយ នឹងខោទ្រនាប់ ឆ្វេងនិងស្ដាំ តាំងពីជំទង់ ម៉្លេះ វាមិនត្រឹមតែអាច ការពារសុដន់ដែល ធ្វើឲ្យទន់ខ្សោយ ក៏អាចជារាងប្រភេទ រាងកាយដ៏ស្រស់ស្អាត។ ដូច្នេះ ការពាក់អាវទ្រនាប់ រយៈពេលវែងមិនត្រឹមត្រូវ វាអាចបង្កើនហានិភ័យ នៃមហារីកសុដន់ ក៏អាចក្លាយជាឃាតករ លាក់មុខមួយដែល មានការគំរាមកំហែង ដល់សុដន់របស់ស្ត្រី។
ទំហំអាវទ្រនាប់ធំពេកបណ្តាល ឲ្យផ្នែកទ្រូងមានការប្រែប្រួល
ទំហំអាវទ្រនាប់ធំពេកវាមិនអាច មានផលប៉ះពាល់ធំធេង ដល់សុខភាពទេ ប៉ុន្តែវាមិនមានប្រសិទ្ធភាព ចំពោះ រូបរាង ខ្សែកោង ផ្នែកទ្រូង របស់ស្ត្រីឡើយ។ ស្ត្រីមួយចំនួនពេលជ្រើសរើស អាវទ្រនាប់ សូមណែនាំ ថាជ្រើសរើស អាវ ទ្រ នាប់ ណាដែលមានទំហំធំជាងមួយ លេខដែលអាច ពាក់បានក្នុងជីវភាពប្រចាំថ្ងៃ។ ប៉ុន្តែក៏មិនត្រូវធំពេកដែរ វាអាច ងាយនឹងបណ្តាលឲ្យ មានការប្តូរសណ្ឋានផ្នែកទ្រូង។
ទំហំអាវទ្រនាប់តូចពេកធ្វើឲ្យ សាច់ដុំលេចចេញ
មានទ្រឹស្តីជាប់ទាក់ទងពីទំហំ នៃការពាក់អាវទ្រនាប់ ៖ សុខចិត្តឲ្យរលុងកុំឲ្យតឹង! អ្នកឯកទេសនៃ មន្ទីរពេទ្យ ក្វាងចូវ ទំនើប ផ្នែកមហារីក ដាស់តឿនថា ទំហំអាវទ្រនាប់ តូចពេកអាចមានគាប សង្កត់ដល់ផ្នែកទ្រូង បណ្តាល ឲ្យលីមហ្វ ម៉ាឈាម រត់មិនបានល្អ ងាយនឹងបណ្តាលឲ្យ កើតមានជម្ងឺមហា រីកសុដន់។ ក្រៅពីនេះ វាអាច ធ្វើឲ្យសាច់ដុំ លេច ចេញ បណ្តាលឲ្យមានសុដន់ មួយទៀត មិនត្រឹមតែប៉ះពាល់ ដល់សុខភាពទេ ថែមទាំង ប៉ះពាល់ ភាពស្រស់ ស្អាត ទៀតផង។
ខ្សែអាវទ្រនាប់ពាក់តឹងពេក គាបសង្កត់ ដល់សុដន់
ខ្សែអាវទ្រនាប់ តឹងពេកក្រៅពីអាចបណ្តាលឲ្យ ផ្នែកស្មាមិនសូវស្រួល ថែមទាំងធ្វើឲ្យអាវទ្រនាប់ មានចលនា អាវ ទ្រនាប់បច្ចុប្បន្នសុទ្ធតែមាន ដែកថែទាំនៅនឹងមួយកន្លែង ពីព្រោះបើសិនអាវទ្រនាប់ មានចលនា ដែកថែទាំដ៏រឹងមាំ នោះនឹងអាចមានការគាបសង្កត់ ដល់ជាលិកាសុដន់ បើសិនស្ថិតក្រោមស្ថានភាព មានចលនានោះ អាវទ្រនាប់ មានចលនា ចាំបាច់ត្រូវផ្លាស់ប្តូរ អាវទ្រនាប់ជាបន្ទាន់។
អាវទ្រនាប់ពាក់តឹងខ្លាំងពេកធ្វើឲ្យ សាច់ខ្លាញ់លៀនចេញ
មិនត្រូវយល់ថាអាវទ្រនាប់ កាន់តែចង្អៀត ប្រសិទ្ធភាពនៃម៉ូដែលកាន់ តែល្អនោះទេ។ អ្នកឯកទេសនៃមន្ទីរពេទ្យ ក្វាង ចូវទំនើបផ្នែក មហារីកដាស់តឿនថា អាវទ្រនាប់តឹងពេក អាចបណ្តាលឲ្យដំណើរ ឈាមរត់មិនស្រួល តឹង ទ្រូង មាន សម្ពាធ ថែមទាំងមានការរំខាន ពីសាច់ខ្លាញ់ ដែលលៀនចេញទៀតផង! កំរិតដែលតឹងចង្អៀត ដ៏ត្រឹម ត្រូវនោះ គួរ តែខ្សែសំប៉ែត អាវទ្រនាប់ស័ក្តិសម នឹងស្បែក មិនចង្អៀតដល់សាច់ដុំ ផ្នែកក្រោមឆ្វេងស្តាំ នៃអាវ ទ្រនាប់គួរតែ ឋិត ក្នុងកំរិតមួយដូចគ្នា។
ក្រៅពីព័ត៌មានដែលបានលើកឡើងខាងលើនេះ ក្រៅពីនេះនៅមានអ្នកដែលពាក់ វាលើសពី១២ម៉ោង ក៏អាច បង្កើន អត្រាកើតមាន ជម្ងឺមហារីកសុដន់ ដែរ ពីព្រោះប្រសិនបើនៅក្នុងផ្ទះ ឬឱកាសដែលមិនមែន ជាសាធារណៈ អាច ព្យាយាម កុំពាក់អាវទ្រនាប់អី វាមានប្រយោជន៍ចំពោះការ ការពារជម្ងឺមហារីកសុដន់។
តើអាវទ្រនាប់មិនត្រឹមត្រូវអាចបណ្តាលឲ្យ សុដន់មានផលប៉ះពាល់ មិនល្អអ្វីខ្លះ? អ្នកឯកទេសនៃមន្ទីរពេទ្យក្វាងចូវ ទំនើបផ្នែកមហារីក បានពន្យល់ថា ជាបឋម អាវទ្រនាប់មិនត្រឹមត្រូវ អាចធ្វើឲ្យបំពង់ទឹកដោះស្ទះ។ ពីព្រោះអាវ ទ្រនាប់ភ្ជាប់នឹង ក្បាលសុដន់ ពេលមានចលនា ក្បាលសុដន់កកិតនឹង ជាតិសរសៃអាវទ្រនាប់ ធ្វើឲ្យជាតិសរសៃ ជ្រាតចូលទៅក្នុងបំពង់ទឹកដោះ។ មិនយូរមិនឆាប់ បំពង់ទឹកដោះនឹងស្ទះ មិនត្រឹមតែមាន ការប៉ះពាល់ដល់ ការ បំបៅកូនទេ ថែមទាំងបណ្តាលឲ្យ រលាកទៀតផង។ ទីពីរគឺងាយនឹងបណ្តាលឲ្យក្បាលសុដន់ មានសណ្ឋាន ក្រហូង។ ប្រសិនបើជ្រើសរើសប្រវែង អាវទ្រនាប់ខ្លីជាង ទំហំដើមទ្រូង ដូច្នេះ អាវទ្រនាប់នឹង គាបសង្កត់លើសុដន់ ប៉ះពាល់ដល់របត់ឈាម រត់របស់សុដន់ និងគាបសង្កត់ ដល់ក្បានសុដន់ ធ្វើឲ្យក្បាលសុដន់ រាបស្មើនិងក្រហូង ចូលក្នុង ហើយក៏ប៉ះពាល់ដល់ ការបំបៅកូនផងដែរ។ ដូច្នេះ មិត្តៗនារីចាំបាច់ត្រូវ ជ្រើសរើសអាវទ្រនាប់ដ៏ សមស្រប បន្ទាប់មកពាក់វាឲ្យ បានត្រឹមត្រូវទើបអាចការពារ សុខភាពសុដន់ បានយ៉ាងពិតប្រាកដ ៕
(ប្រភព៖ ដើមអម្ពិល)
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|