. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤

.
កោះដ៏ស្រស់ស្អាត​​ទាំង៧ របស់កម្ពុជា​​ល្បីពេញ ពិភពលោក
July 22, 2014 (13:21:08) [ 1581 ]
 
 
ភ្នំពេញ៖ យោងតាមទីភ្នាក់ងារ​ផ្សាយព័ត៌មាន CNN បាន​បង្ហាញថា ទោះបីកោះនៅ​កម្ពុជាពុំមានការ​អភិវឌ្ឍន៏ច្រើន បើប្រៀប​ធៀប ទៅនឹងព្រំដែន ប្រទេសជិត​ខាងថៃ ក៏ពិតមែន ប៉ុន្តែកម្ពុជា​បានចាប់ផ្តើម យកចិត្តទុកដាក់ ដើម្បីឲ្យ​កោះទាំងនោះ អាចក្លាយ​ជាកោះ ដ៏ស្រស់ស្អាតមួយ សម្រាប់ ទាក់ទាញ ភ្ញៀវទេសចរ មកលេងកំសាន្ត។ ខាងក្រោម​នេះ គឺជាឈ្មោះកោះ ដ៏ស្រស់​ស្អាតទាំង៧ របស់កម្ពុជា៖

១. កោះដ៏ល្អបំផុតសម្រាប់​ការជប់លៀង: កោះរ៉ុង
ទោះបីជាកោះរ៉ុងនៅតែគ្មាន​ការអភិវឌ្ឍន៍គួរឱ្យភ្ញាក់​ផ្អើលក្តី ប៉ុន្តែយ៉ាងហោច​ណាស់វាក៏អាច​ប្រៀបទៅ នឹងកោះរបស់​ថៃបានដែរ។ ម្យ៉ាងវិញទៀត ភ្ញៀវដែលមក លេងកន្លែងនេះ អាចទទួល​បានការ កំសាន្តអារម្មណ៏​ដូចជា ការជប់​លៀង ដ៏រីករាយជាមួយ នឹងតន្រ្តីដ៏ពិរោះៗ ដែលមានផ្ដល់ជូននូវ DJ សម្រាប់ចាក់​បទ​ចំរៀង ព្រមទាំងមាន​ថែមជូន ស្រា​បៀរ​ដោយឥតគិតថ្លៃ ជាពិសេសអ្នក​​ទេសចរ អាចដើរ​លេងកាត់ព្រៃ យ៉ាងសប្បាយ នៅតាម បណ្ដោយ​ឆ្នេរ នៃកោះនេះ។

២. កោះដ៏ល្អបំផុតសម្រាប់​សម្រាកកាយ: កោះរ៉ុងសន្លឹម
វាជាកោះដ៏ពេញនិយមមួយ​សម្រាប់ជនបរទេស​ដែលស្នាក់នៅរាជ​ធានីភ្នំពេញ ចូលចិត្តទៅស្នាក់នៅ ដើម្បីសម្រាក​កាយ នៅថ្ងែចុងសប្ដាហ៏ ព្រោះនៅទីនោះ មានលក្ខណៈ​ស្ងៀមស្ងាត់ ជាមួយនឹងខ្យល់​អាកាស ដ៏ល្អបរិសុទ្ធ ជាពិ​សេស​ភ្ញៀវ អាចមុជ​ទឹកលេង បានទៀត។

៣. កោះដ៏ល្អប្រណិត: សង្សារ
ឈ្មោះកោះនេះស្ដាប់មើល ទៅគួរឲ្យចាប់​អារម្មណ៍ ជាពិសេស​សម្រាប់អ្នក ដែលមាន​គូស្នេហ៍ ផ្អែមល្ហែម គួរនាំគ្នាទៅ​លេងនៅទីនោះ ព្រោះវាជា កោះមួយ ដ៏ស្រស់​ឆើតឆាយ និងទំនើបបំផុតបើ​ប្រៀប ទៅនឹងបណ្ដាលកោះនាៗ នៅកម្ពុ​ជា ហើយវាក៏ជាកោះ ដែលភ្ញៀវ​ទេសចរ ត្រូវចំនាយ ថវិកាយ៉ាង​ច្រើន សម្រាប់ការ​ស្នាក់នៅ ព្រោះក្នុងមួយយប់ភ្ញៀវ ត្រូវចំនាយរហូតដល់ ៣០០០ដុល្លារឯណោះ។

៤. កោះដ៏ល្អបំផុតសម្រាប់ទស្សនា​សម្រស់ធម្មជាតិ: កោះថ្មី
វាមានទីតាំងស្ថិតនៅក្នុងឧទ្យាន​ជាតិរាម។ កោះថ្មីគឺជាទីជំរករបស់ សត្វមួយចំនួន​ដូចជា ស្វា សំពោច ពពួកសត្វល្មូន និងមានសត្វបក្សីជាង ១០០ប្រភេទ ដែលកំពុងរស់នៅ ជិតប្រភពទឹក និងព្រៃកោងកាង។ ភ្ញៀវដែលមក​លេងទីនេះ អាចទៅទស្សនាសត្វព្រៃ និងដើរកំសាន្ត នៅតាមឆ្នេរសមុទ្រ។

៥. កោះដែលមានសម្រស់ធម្មជាតិ​បៃតងសម្រាប់​ការជួបជុំ: កោះតាគាវ
កោះតាគាវគឺជាឆ្នេរសមុទ្រដែល​នៅ​ដាច់ឆ្ងាយពីគេ។ ភ្ញៀវដែលមក​លេងនៅទីនោះ ប្រហែល​ជាអាច រំពឹងទុកថា នឹងទទួលបានការ អនុញ្ញាតពី ម្ចាស់​រោងចក្រផលិត ស្រាបៀរឲ្យចូលទៅ មើលពីរបៀប​នៃការចម្រាញ់ និងបិទស្រា​បៀរ ព្រមទាំងទទួលបាននូវ ការភ្លក្សរស​ជាតិស្រា ដែលទើប នឹងបិទថ្មី។

៦. កោះដ៏ល្អបំផុតសម្រាប់មុជទឹកៈ កោះតាង
ជាកោះដែលមានទេសភាព​ដ៏ខៀវស្រងាត់ អមជាមួយនឹងថ្ម​ប៉ប្រះទឹក ផ្កាថ្ម ព្រមទាំងសត្វ​សមុទ្រជាច្រើន ដែលស្ថិត​នៅ​ខាងក្រោមផ្ទៃទឹក និងក៏ជា ទីកន្លែងមុជទឹកដ៏ពេញ និយមរបស់ភ្ញៀវទេសចរ។

៧. កោះតូតាង
ជាទីកន្លែងដ៏ស្រស់ស្អាតមួយ ដែល​ធ្វើភ្ញៀវមក លេងនៅទីនេះ អាចបំបាត់​នូវអារម្មណ៏ ក្រៀមក្រំ អស់សង្ឃឹម បាក់ទឹក​ចិត្ត ឲ្យប្រែក្លាយមកជា មានភាព​រីករាយវិញ ដោយសារបាន​គយគន់ នូវទេសភាពដ៏​ស្រស់បំព្រង ក៏ដូចជាបរិយាកាស​ដ៏ល្អបរិសុទ្ធនៅទីនោះ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 28 នាក់
  Flag Counter
Flag Counter