ហេតុផលដែលបុរសៗច្រើន សាហាយស្មន់ជាងនារីៗ
|
February 06, 2014 (11:20:29)
|
[ 1355 ] |
|
|
|
|
តាមការសិក្សាថ្មីមួយ របស់សាកលវិទ្យាល័យ Texas A & M អាមេរិក តម្រេកតណ្ហាធំធេងពេក គឺជាមូលហេតុនាំឲ្យបុរសៗច្រើនសាហាយស្មន់ ជាងនារីៗ គឺពុំមែនពួកគេមានការអត់ធ្មត់អន់ជាងនារីទេ ។
តាមសារព័ត៌មាន Huffingtonpost បានឲ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ត្រ បានធ្វើការសិក្សា២ មុនពេលប្រកាសពីលទ្ធផល ដូចពោលខាងលើ ។ ការសិក្សាទី១ គឺសាកសួរទៅកាន់បុរស ៧០ នាក់ និងនារី ១៤៩ នាក់ អំពីរបៀបដែលគេធ្លាប់បានប្រតិកម្ម ចំពោះការចែចង់ឲ្យ “សៅគ្រី” ក្នុងអតីតកាល ។ Natesha Tidwell អ្នកចូលរួម ធ្វើការសិក្សាស្រាវជ្រាវម្នាក់ បានសរសេរក្នុងសេចក្តីថ្លែងការណ៍ព័ត៌មានថាៈ នៅពេលដែលរម្លឹកពីកាយវិការផ្លូវភេទរបស់ខ្លួនមុននេះ ពួកគេឲ្យដឹងថា គេបានឆ្លងកាត់សភាពត្រេកត្រអាលផ្លូវភេទខ្លាំងក្លា ហើយក៏មានកាយវិការបែបសភាវគតិច្រើនជាងនារីៗ ។
អំពីសមត្ថភាពគ្រប់គ្រងចំណង់ផ្ទាល់ខ្លួនវិញ គឺពុំមានដែនកំណត់ច្បាស់លាស់ទេ រវាងបុរស និងនារី ។ Paul Eastwick ដែលរួមសិក្សាស្រាវជ្រាវដែរនោះ បានឲ្យដឹងថា ភាពសាហាយស្មន់ កើតឡើងពេលដែលបុរសៗបាត់បង់ការគ្រប់គ្រងខ្លួន ហើយគេបានប្រព្រឹត្តតាមបែបសភាវៈ រុញច្រានជំនួសវិញ ។ លោកសង្កត់ធ្ងន់ថា បុរសៗមានសមត្ថភាពម្ចាស់ការខ្ពស់ដូចជានារីៗដែរ ។ ប៉ុន្តែ ដោយតម្រេកតណ្ហាធំជាងពេក ភាគច្រើនពួកគេរងបរាជ័យ ក្នុងការប្រើសមត្ថភាពនេះ ។ ដូច្នោះ ទំនាក់ទំនងក្រៅអាពាហ៍ពិពាហ៍ ក៏ចាប់ផ្តើម ។ ការសិក្សាទី២ អ្នកវិទ្យាសាស្ត្រប្រើប្រាស់ឧបករណ៍សាកល្បងប្រតិកម្មរហ័ស ចំពោះបុរស ៣២៦ នាក់ និងនារី ២៤៧ នាក់ ។ គេបានឲ្យអ្នកទាំងនោះមើល “ដៃគូដទៃ” ព្រមទាំងសួរភ្លាមៗថា តើចង់មានទំនាក់ទំនងជាមួយអ្នកនោះទេ ? ។
ប្រការដែលគួរឲ្យហួសចិត្តនោះ គឺបុរសៗឲ្យតែសម្លឹងមើលរូបភាពទាក់ទាញ គឺ “ងក់ក្បាល” ភ្លាម ដោយពុំចាប់អារម្មណ៍មើលពីអត្តសញ្ញាណរបស់អ្នកនោះឡើយ ។ ក្នុងពេលដែលនារីភាគច្រើន គឺផ្ទុយមកវិញ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|