អ្នកវិទ្យាសាស្ត្រចិនព្រមាន នៅពេលវីរុស្ស ផ្តាសាយប្រភេទថ្មី សម្លាប់មនុស្សម្នាក់
|
February 06, 2014 (08:40:53)
|
[ 1230 ] |
|
|
|
|
អ្នកវិទ្យាសាស្ត្រចិនបានចេញការព្រមានកាលពីថ្ងៃពុធ បន្ទាប់ពីវីរុស្សផ្តាសាយថ្មី H10N8 បានសម្លាប់ស្ត្រីវ័យចំណាស់ម្នាក់កាលពីខែធ្នូ និងចម្លងមនុស្សម្នាក់ទៀតកាលពីខែមុន។
វីរុស្សផ្តាសាយប្រភេទទី៥នេះបានលេចមុខតាំងពី១៧ឆ្នាំមុន ជាវីរុស្សមានទំរង់ជាហ្សែន និងគួរតែតាមដានដិតដល់ នេះបើតាមព្រឹត្តិបត្រវេជ្ជសាស្រ The Lancet។ ក្រុមដែលដឹកនាំដោយលោកយេឡុង ស៊ូ មកពីមជ្ឈមណ្ឌលសំរាប់ការគ្រប់គ្រង និងបង្ការជម្ងឺចិននៅក្រុងប៉េកាំង បាននិយាយថា"សក្កានុពលអំពីការឆ្លងរាលដាលនៃវីរុស្សនេះមិនគួរត្រូវបានមើលស្រាលទេ"។
ការព្រមាននេះកើតចេញពីការវិភាគគំរូវីរុស្សមួយដែលយកមកពីស្ត្រីវ័យ៧៣ឆ្នាំដែលបានស្លាប់នៅក្រុងណានចាងនៅខេត្តជាំងស៊ីកាលពីថ្ងៃ៦ធ្នូបន្ទាប់ពីមានរោគសញ្ញារលាកសួត និងបញ្ហាដង្ហើមធ្ងន់ធ្ងរ។ អាជ្ញាធរចិន បានប្រកាសអំពីការស្លាប់របស់គាត់កាលពីថ្ងៃ១៨ធ្នូ។
ការសិក្សារបស់ The Lancet បានបង្ហាញករណីឆ្លងវីរុស្ស H10N8 ទី២នៅណានចាង កាលពីថ្ងៃ២៦មករា។ វាជាករណីឆ្លងវីរុស្ស H10N8 ដែលគេដឹងលើកដំបូងនៅចិន បន្ទាប់ពីគេធ្លាប់រកឃើញវាតែ២ដងនៅចិនចាប់តាំងពីពេលមុនមកដោយម្តងនៅឆ្នាំ២០០៧ និងម្តងទៀតនៅឆ្នាំ២០១២។ តែប្រភេទចុងក្រោយនេះខុសគ្នានឹងប្រភេទ H10N8ដែលគេបានឃើញពីមុន។
ការសិក្សាបាននិយាយថា វីរុស្សចុងក្រោយនេះ ជាវីរុស្សផ្តាសាយបក្សីដែលបានផ្ទុះឡើងនៅហុងកុងនៅឆ្នាំ១៩៩៩ និងក៏ពាក់ព័ន្ធនឹងវីរុស្ស H5N1 និង H7N9 ។
វីរុស្សផ្តាសាយបក្សី ចម្លងពីសត្វស្លាបដែលឈឺមកកាន់មនុស្សដែលប៉ះពាល់វា តែមិនចម្លងរវាងមនុស្សដោយងាយៗទេ។ ការព្រួយបារម្ភរបស់ក្រុមឃ្លាំមើលវេជ្ជសាស្ត្រគឺសក្តានុពលរបស់វាក្នុងការចម្លងរវាងមនុស្ស។ វីរុស្សផ្តាសាយបក្សីប្រភេទ H7N9 ដែលបានលេចមុខកាលពីឆ្នាំមុន បានចម្លងមនុស្ស១៥៩នាក់នៅចិន រួមមាន៧១នាក់ស្លាប់។
H5N1 ដែលបានលេខមុខដំបូងនៅហុងកុងនៅឆ្នាំ១៩៩៧ បានចម្លងមនុស្ស៦៤៨នាក់ ក្នុងនេះ ៣៨៤នាក់បានស្លាប់ចាប់តាំងពីឆ្នាំ២០០៣មក៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|