. . . . . .
.
ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤

.
អាហារប៉ូវ​ដែល​ជួយ ដល់​សមត្ថភាព ​ផ្លូវភេទ​ឲ្យ​ខ្លាំងក្លា
February 06, 2014 (07:43:44) [ 1368 ]
 
 
ថាមពលផ្លូវភេទ គឺជាបំណងប្រាថ្នារបស់បុរស ដែលពួកគេតែងតែមានការ ស្វែងរកវិធីផ្សេងៗ ដើម្បីឱ្យទទួលបាន ផលល្អនៅក្នុងរឿងនេះ។ ក៏ប៉ុន្ដែភាគច្រើនមិនអាច អះអាងបានថា បានទទួលផល ពិតឬអត់នោះទេ។ បុរស និង ស្ដ្រីបើទទួលបានសេចក្ដីសុខ ខាងផ្លូវភេទប្រហាក់ប្រហែលគ្នា គឺកាន់តែត្រូវការញឹកញាប់ថែមទៀត។ ដូច្នេះការស្វែង រកឱសថ ឬចំណីអាហារដើម្បីជាជំនួយ ក៏មានសារសំខាន់ មិនអន់ប៉ុន្មានដែរ ដែលលោកអ្នកគួរតែ ស្វែងយល់ ទាំងប្រភេទឱសថ និងអាហារ ដែលមានប្រយោជន៍ សម្រាប់ផ្លូវភេទ។

សម្រាប់អាហារដែលហុចផលល្អ ដល់ផ្លូវភេទមានដូចជា ស៊ុតពណ៌ក្រហម សាច់គោ សណ្ដែក យិនស៊ិន​ មើមខ្ទឹម បារាំង គ្រឿងទេស ប្រេងធញ្ញជាតិ ដែលនិយមប្រើ ក្នុងពេលបច្ចុប្បន្ន។ កាលពីសម័យបុរាណ ពួកអឺរ៉ុបមានជំនឿថា ពងស្វាសរបស់សត្វគោ និងទឹកឃ្មុំអាចជួយភ្ញោចអារម្មណ៍ ខាងផ្លូវភេទបានព្រោះថា ពង ស្វាសរបស់សត្វគោ និងលម្អងផ្កា មានអ័រម៉ូនបុរស តែបើចង់ឱ្យមានប្រសិទ្ធភាព ទាល់តែទទួលទាននៅស្រស់ៗ ព្រោះចំណែកខ្លះអាច ត្រូវបានអាស៊ីដ នៅក្នុងក្រពះបំផ្លាញអស់។

យិនស៊ិនជាថ្នាំបុរាណមួយប្រភេទ ដែលគេជឿថា ជាឱសថប៉ូវកម្លាំងភេទ តែតាមការពិសោធន៍ គេមិនអាចអះអាង ភាពជាក់លាក់បានទេ។ ចំណែកវីតាមីនវិញ វាជាសារជាតិអាហារ ដែលជួយថែរក្សា ភាពក្មេងខ្ចី និងភាពរវាសរវៃ ។ ប៉ុន្ដែសម្រាប់លទ្ធផលដោយចំៗ នោះនៅពុំទាន់មាន ការពិសោធន៍នៅឡើយទេ។ សម្រាប់ការប៉ះពាល់វិញ អាហារប្រភេទទាំងនេះ មិនគួរទទួលទានច្រើនពេកនោះទេ ព្រោះអាចធ្វើឱ្យកើត រោគធាត់បាន។

បើនិយាយពីថ្នាំប៉ូវ សម្រាប់គ្រូពេទ្យចិន គឺដៅទៅដល់អាហារ ដែលធ្វើឱ្យរាងកាយ ពីទន់ខ្សោយឱ្យក្លាយទៅជា រឹងប៉ឹងដូចដើមវិញ។ ចំណែកថ្នាំប៉ូវបែបវិទ្យាសាស្ដ្រវិញ គឺមានន័យដៅដល់ឱសថ បំប៉នរាងកាយឱ្យមាំមួន ជាងធម្មតា។ ខាងគ្រូពេទ្យចិនណែនាំ ឱ្យប្រយ័ត្នរឿងស្ករ ការ៉េម សូកូឡា ផ្លែឈើដែលមានរសជាតិផ្អែម និងមធ្យោបាយដោះស្រាយណែនាំ ឱ្យទទួលទានពពួកបន្លែ ដែលមានម៉ើមដូចជាការ៉ុតជាដើម ។

ចំណែកគ្រូពេទ្យអឺរ៉ុបវិញ ណែនាំឱ្យទទួលទានសូកូឡា និងអង្ករ ស្រូវអូត ដើម្បីជួយបង្កើន ថាមពលផ្លូវភេទ។ នៅក្នុងប្រទេសអេស្ប៉ាញ គេបាននាំយកសត្វអណ្ដើកមាស ទៅចម្រាញ់យកសារជាតិ Cantharindine មកភ្ញោចអារម្មណ៍ ផ្លូវភេទ។ Cantharindine ជាសារជាតិដែលបានធ្វើការ ពិសោធន៍លើសត្វសេះ ក្រោយមកក៏ប្រើជាមួយមនុស្ស។ សារជាតិមួយនេះ វារត់ឆ្លងកាត់ក្រលៀន ហើយបញ្ចេញមកវិញ តាមទឹកនោម តែខណៈពេល វានៅក្នុងទឹកនោម និងក្រពះនោម នោះវាមានអាការក្រហាយបំផុត ទើបជាហេតុធ្វើឱ្យ អវយវៈភេទឡើងរឹងបាន។ ក៏ប៉ុន្ដែក្នុងករណីខ្លះ បើឡើងរឹងយូរពេក វាធ្វើឱ្យមានគ្រោះថ្នាក់ រហូតដល់ក្លាយទៅជា ជាតិពុលដល់ប្រព័ន្ធ សរសៃប្រសាទ និងក្រលៀន បន្ទាប់មកក៏កើតអាការរលាក ហើយស្លាប់ក្រលៀន ជាស្ថាពរតែម្ដង។ នៅមានរូបមន្ដពិសេសមួយទៀត របស់គ្រូពេទ្យបុរាណចិន គឺប្រើប្រាស់សត្វ សេះទឹក ថ្លើមមាន់ សត្វតុកកែ ស្នែងប្រើសទន់ សត្វក្អែបតៃវ៉ាន់ កុយរមាស ក្រញ៉ាំ ជើងខ្លាឃ្មុំ។

ប៉ុន្ដែក្នុងពេលបច្ចុប្បន្ននេះ រូបមន្ដពិសេសក្នុងការស្ថារ សមត្ដភាពផ្លូវភេទ គឺការហាត់ប្រាណ ឱ្យបានជាប់ជាប្រចាំ ដើម្បីកាត់បន្ថយជាតិស្ករ សម្រកខ្លាញ់ បន្ថយទម្ងន់ខ្លួន ស្ដារស្ថានភាពសរសៃឈាម ឱ្យដំណើរការបានស្រួល ពេលនោះសមត្ថភាពផ្លូវភេទ ប្រាកដជាដំណើរការបានល្អ ៕

(ប្រភពពី៖ ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 54 នាក់
  Flag Counter
Flag Counter