រមណីយដ្ឋាន វប្បធម៌ធម្មជាតិ ភ្នំគូលែន
|
July 05, 2014 (13:27:14)
|
[ 2440 ] |
|
|
|
|
សៀមរាប៖ ភ្នំគូលែនស្ថិតនៅប៉ែកខាងជើងឆៀងខាងកើតទីរួមខេត្ដសៀមរាបមានចំងាយ៥៣គីឡូម៉ែត្រពីទីរួមខេត្ដភ្នំ នេះមានរយៈកំពស់ ៤៩២ម៉ែត្រ គេអាចឡើងទៅលើភ្នំ បានយ៉ាងងាយ តាមរថយន្ដ រឺ ថ្មើរជើងពេលទៅដល់ជើងភ្នំ យើងសង្កេតឃើញផ្ទាំងថ្មធំ ហាក់ដូចជាជញ្ជាំងនៃនាវាដ៏ធំមួយ នៅកណ្ដាលទីស្មសាន រំលេចដោយសំរស់ ស្រស់ ត្រកាល និងបង្កប់នូវអាថ៌កំបាំងដ៏សន្ធឹកសន្ធាប់ នាអតីតកាលសម័យអង្គរ ដែលជារមណីយដ្ឋានមួយ ក្នុងចំណោម រមណីយដ្ឋានជាច្រើននៅ ខេត្ដសៀមរាប។
បច្នុប្បន្ន ដោយប្រទេសជាតិទទួលបាននូវ សន្ដិភាព ស្ថេរភាព និង សន្ដិសុខគ្រប់គ្រាន់ ហើយនោះ រមណីយដ្ឋាន ភ្នំគូលែនបានទទួលស្វាគមន៍ ភ្ញៀវទេសចរ ជាតិ និងអន្ដរជាតិ យ៉ាងច្រើន ជារៀងរាល់ថ្ងៃ និងមានប្រជាពលរដ្ឋ មកពីទីជិតទីឆ្ងាយៗ តាំងលំនៅដ្ឋាន ប្រកបអាជីវកម្មកសិកម្ម យ៉ាងច្រើនកុះករ។ ភ្នំគូលែនមានរមណីយដ្ឋាន ធម្មជាតិ និងប្រវត្ដិសាស្ដ្រ ជាច្រើនដូចជាៈ តំបន់ទឹកធ្លាក់,ព្រះអង្គធំ,វាលស្ដេចលំគង់,វាលព្រះសព,ព្រះក្រាល,
សំពៅធា្លយ និងមានប្រាសាទតូចៗ ធ្វើអំពីឥដ្ឋ ជាច្រើនទៀតដែលជាកេរិ៍្ដតំណែល ស្នាព្រះហស្ដព្រះបាទជ័យ វរន្ម័ទី២ បានកសាងឡើង តំបន់ភ្នំគូលែនមិនត្រឹមតែជាតំបន់ទេសចរ តែប៉ុណ្ណោះទេគឺជាតំបន់កសិកម្មដីមានជីវជាតិ អាចដាំដំណាំបានគ្រប់ ប្រភេទដូចជាៈ ចេក- ខ្នុរ-ដំឡូង- ត្រាវ។ល។ ប្រកបដោយផលិតផលខ្ពស់។
តំបន់ទឹកធ្លាក់ ៖ គឺជាប្រភពដើមរបស់ស្ទឹង សៀមរាបហូរកាត់កណ្ដាលទីរួមខេត្ដចាក់ ឆ្ពោះទៅកាន់បឹង ទន្លេសាបមាន ទឹកថ្លាយ៉ង់ជាទីនិយមរបស់ អ្នកដំណើរកំសាន្ត ក្នុងការមុជាទឹកជ្រោះ ធ្លាក់សំយ៉ុងទៅប៉ះនិងថ្មដាបែកផ្កាត្រែង។ នៅក្បែរទឹកជ្រោះ ធ្លាក់មានប្រាសាទ២ ធ្វើពីថ្មបាយក្រៀមសង់អមសងខាង មាត់អូរ ដែលគេឱ្យឈ្មោះថាៈ “ក្រាល រមាស” ប៉ុន្ដែនៅប៉ែកខាង លិចត្រូវដួលរលំ និង បាត់ថ្មអស់មួយចំនួនធំនៅសល់តែ ខឿនជញ្ជាំង បន្ដិចបន្ដួច តែ ប៉ុណ្ណោះ។
ស្រះដំរី ៖ ស្រះនោះមានបណ្ដោយ ១៥០ម៉ែត្រ និងទទឹង ៧០ម៉ែត្រ ជំរៅ ៣ម៉ែត្រ ដែលមានរូបដំរី-កង្កែប-គោ ហើយរូបទាំងអស់នោះសុទ្ធសឹងតែដាប់ចេញពី ថ្មភ្នំ ទាំងអស់។
វាលស្ដេចលំគង់ ៖ ចាស់ៗតែងតំណាល ថាស្ដេចតមថ្នាំព្រោះនៅទីនោះមាន ឆ្នាំងថ្នាំនិងរបស់តាងផ្សេងៗទៀតរាប់មិន អស់វាល នេះមានក្រាលថ្ម ទំហំធំ ហើយចំកណ្ដាល មានអូរហូរកាត់ៗ អាង១ សំរាប់មនុស្សពីរបីនាក់ អង្គុយ និង អាង១ទៀតសំរាប់មនុស្សម្នាក់ចុះ។
វាលព្រះសព ៖ ជាវាលក្រាលថ្មទំហំដ៏ធំនៅ លើវាលនោះមានព្រះវិហារ១តូចកសាងឡើង ប្រហែល ក្នុងសតវត្សទី ១៩ ធ្វើពីឈើ ប្រក់ឈើ។
ព្រះក្រាល ៖ ទីនោះមានទំហំធំណាស់ដែរមាន ពើងថ្មពីរពើងមួយមានទំហំ ៦ម គុណ ៥ មមានរូបចំលាក់ដាប់ថ្មពើង និយាយពីជីវភាពរស់នៅរបស់ប្រជាជន នាសម័យនោះពើងមួយទៀតមាន ដាប់រូបមនុស្ស៥នាក់ ត្រឹមពាក់ កណ្ដាល ខ្លួនមកលើ។
សំពៅធ្លាយ ៖ ជាផ្លូវបុរាណតែមើលពីចំងាយ រាងដូចជាសំពៅ។ចាស់ៗតែងតែតំណាលថាស្ដេចចិនយកសួយសារអាករ
មកថ្វាយស្ដេចខ្មែរ ហើយក៏ជល់សំពៅធ្លាយនៅទីនោះដោយសំអាងថានៅ ទីនោះមានដើមថ្នាំចិន ម្រេច និង គូលែន ។ល។ រាងរបស់សំពៅនោះមានបណ្ដោយ១គីឡូម៉ែត្រទទឹង ៧០ម៉ែ់ត្រ កំពស់ ៧០ ម៉ែត្រនៅតំបន់សំពៅ ធ្លាយនេះមាន ប្រាសាទ ជាច្រើនទៀតដែរបច្នុប្បន្ននៅសេសសល់ខ្លះ។ ទឹកផុសចេញពីក្នុងដីតែពុំក្ដៅឡើយ រួម និងរូបចំលាក់ជាលិង្គ និង ព្រះវិស្ណុយ៉ាងច្រើនក្នុងបាតស្ទឹង។
ក្នុងភូមិសាស្ដ្រតំបន់ភ្នំគូលែននៅមានប្រាសាទជាច្រើនទៀតជាប្រាសាទតូចៗ ធ្វើអំពីឥដ្ឋព្រោះ ទីនោះនាអតីត កាល មាន ស្ដេចមួយអង្គ ព្រះនាម ជ័យវរន្ម័ទី២ បាននៅតាំងធានីនៅ ហើយបានបន្សល់ទុក កេរ្ដិ៍តំណែល ដ៏ ច្រើនរហូតមកដល់ សព្វថ្ងៃ។ រមណីដ្ឋានធម្មជាតិ ប្រកបដោយកេរ្ដិ៍តំណែល ដ៏ត្រកាលនេះ បានទាក់ទាញ និង ប្រែក្លាយជាតំបន់ទេសចរណ៏មួយដ៏ប្រណិតរបស់ខេត្ដសៀមរាប។ ដោយហេតុថា ភ្នំនេះ សំបូរដោយដើមគូលែន នោះទើបភ្នំនេះគេឱ្យឈ្មោះថា “ភ្នំគូលែន”។
ប្រវត្ដិសង្ខេបខាងលើគឺដកស្រង់ចេញពីទស្សនាវដ្ដីស្រាវជ្រាវ វប្បធម៌ ខេត្ដសៀមរាប ចេញផ្សាយដោយមន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈ ខេត្ដសៀមរាប ឆ្នាំទី១ លើកទី២ ឆ្នាំ២០០០៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|