ប្រើប្រាស់ថ្នាំព្យាបាល លើសឈាមយូរថ្ងៃ ងាយកើតមហារីកសុដន់
|
February 06, 2014 (07:29:05)
|
[ 1273 ] |
|
|
|
|
ពួកអ្នកវិទ្យាសាស្ត្រ នៅមជ្ឈមណ្ឌលស្រាវជ្រាវមហារីក Fred Hut Chinson (អាមេរិក) បានប្រកាស ឲ្យដឹងអំពីលទ្ធផលនៃការស្រាវជ្រាវថ្មីមួយថា ចំពោះស្ត្រីប្រើថ្នាំព្យាបាលជំងឺលើសឈាម ក្នុងអំឡុងពី ១០ ឆ្នាំ ឡើងទៅ មានលទ្ធភាពកើនទ្វេដង នូវហានិភ័យមហារីកសុដន់ ។
ក្រុមអ្នកវិទ្យាសាស្ត្រ បានដំណើរការស្រាវជ្រាវ លើស្ត្រីជិត ១៩៦០ នាក់ មានអាយុពី ៥៥-៧៤ ឆ្នាំ តាមរយៈការប្រើប្រាស់ថ្នាំព្យាបាលជំងឺលើសឈាម ឬពពួករារាំងកាល់ស្យូម សំដៅទប់ស្កាត់ជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល ក្នុងរង្វង់ ១០ ឆ្នាំឡើង មុននិងក្រោយពេលកើតជំងឺមហារីកសុដន់ ដំណាក់កាលពីឆ្នាំ ២០០០-២០០៨ ។
លទ្ធផលនៃការស្រាវជ្រាវ បានបង្ហាញថា ការប្រើថ្នាំព្យាបាលជំងឺលើសឈាម និងរារាំងកាល់ស្យូម បានធ្វើឲ្យកើនហានិភ័យ កើតជំងឺរបស់ស្ត្រីទាំងនេះ ស្មើ ២,៦ ដងប្រៀបនឹងអ្នកដទៃ។
អ្នកស្រី Kathleen Malone សហអ្នកដឹកនាំ ការស្រាវជ្រាវ បានបកស្រាយថា ថ្នាំរារាំងកាល់ស្យូម ជាថ្នាំថ្មី ហើយស្ត្រីមិនគួរប្រើប្រាស់វា ក្នុងអំឡុងពី ១០ ឆ្នាំឡើង ព្រោះវាបង្កើនហានិភ័យ មហារីកសុដន់ យ៉ាងខ្ពស់។ អ្នកស្រី បានព្រមានថាបច្ចុប្បន្ន ថ្នាំប្រភេទនេះ នៅតែត្រូវបានប្រើប្រាស់ទូទៅ ដើម្បីព្យាបាលឲ្យអ្នកជំងឺលើសឈាម ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|