រមណីយដ្ឋានកោះរ៉ុង ស្ថានសួគ៌ល្អឯកគ្មានពីរ
|
June 28, 2014 (11:52:38)
|
[ 2646 ] |
|
|
|
|
ព្រះសីហនុៈ នៅខេត្តព្រះសីហនុត្រូវបានគេទទួលស្គាល់ថា គឺជាខេត្តមួយដែល មានកោះធម្មជាតិប្រមាណជាង៣០កោះ ក្នុង នោះក៏មានកោះរ៉ុងមួយផងដែរ ដែល ចំនួនភ្ញៀវទេសចរជាតិនិងអន្តរជាតិមក ទស្សនាកោះនេះកើនឡើងជាលំដាប់។
យោងតាមរបាយការណ៍របស់ក្រសួង ទេសចរណ៍នៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរ សមុទ្រកម្ពុជាកាលពីសប្តាហ៍មុន បានឱ្យដឹងថានៅឆ្នាំ២០១៤នេះមានភ្ញៀវទេសចរមកទស្សនាកោះរ៉ុងពី៣០០ទៅ៥០០នាក់ ដែលចំនួននេះបានកើនឡើងជាលំដាប់ បើប្រៀបធៀបនឹងឆ្នាំមុនៗ។
កោះរ៉ុងគឺជាកោះធម្មជាតិដែលមានផ្ទៃ ទឹកសមុទ្រពណ៌ខៀវស្រងាត់ និងមាន ទេសភាពស្អាតប្លែកបើប្រៀបធៀបនឹងកោះមួយចំនួននៅលើទឹកដីខេត្ត ព្រះសីហនុ ហើយក៏ត្រូវបានគេចាត់ទុកថាជាកោះ ដែលមានឆ្នេរខ្សាច់ស្រស់ស្អាត បំផុតនៅ ឥណ្ឌូចិនថែមទៀតផង។
កោះរ៉ុងជាកោះមួយ ដែលមានចម្ងាយប្រមាណ២៥គីឡូម៉ែត្រពីឆ្នេរសមុទ្រក្រុងព្រះសីហនុមាន ផ្ទៃដីគ្របដណ្តប់៧៨ គីឡូម៉ែត្រការ៉េមានបណ្តោយប្រវែង១៥គីឡូម៉ែត្រ ទទឹងប្រមាណ៩គីឡូម៉ែត្រនិងមានចំណុចខ្ពស់បំផុតរបស់កោះមាន កម្ពស់១៣៣ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។ ប្រសិនបើយើងធ្វើដំណើរពីកំពង់ផែទៅកាន់កោះរ៉ុងដោយកាណូតល្បឿនលឿននោះ គឺត្រូវប្រើពេលប្រមាណជា៣០នាទីនឹងបានទៅដល់កោះរុងជាមិនខាន។ កោះនេះមាន ប្រជាជនជាង១៦០០នាក់។
ឆ្នេរកោះរ៉ុង កម្ពុជា ត្រូវបានគេហទំព័រ CNN ចាត់ចំណាត់ថ្នាក់លេខ ៥២ ក្នុងចំណោមឆ្នេរស្អាតបំផុតទាំង ១០០ ជុំវិញពិភពលោក។ ទោះជាបែបនេះក្ដី ការចាត់ចំណាត់ថ្នាក់ របស់ CNN មិនមែនធ្វើឡើងតាមចិត្តនឹកឃើញនោះទេ។ និយាយឲ្យងាយយល់ ការចាត់ចំណាត់ថ្នាក់ឆ្នេររបស់ CNN ធ្វើឡើងតាមរយៈការចោទសួរពីចំណាប់ អារម្មណ៍ អ្នកដែលចូលចិត្តធ្វើដំណើរច្រើន ទូទាំងពិភពលោក។ ចម្លើយពីអ្នកអានតាមអ៊ីនធឺណិតការស្រាវជ្រាវ និងភស្តុតាងមួយចំនួនទៀតទម្រាំអាចសម្រិត សម្រាំង បានបេក្ខភាពឆ្នេរ ល្អបំផុតចំនួន ១០០ នេះ។
(ខ្មែរដេលី,ខ្មែរសម័យថ្មី)
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|